ឈុតTaylor Swift ស្លៀកឡើងទទួលពានរង្វាន់ «តារាប្រចាំទសវត្សរ៍» យប់មិញនេះ ចែងចាំងប៉ះបេះដូងអ្នកគាំទ្រ!

//s5.kh1.co/28/2834b07a21a113be3838e9988cdb12b2b22f6de3.jpg
តារា & កម្សាន្ដ

 ២៥-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ នារាត្រីដ៏អស្ចារ្យនៃកម្មវិធីប្រគល់ពានរង្វាន់ដ៏ធំប្រចាំឆ្នាំ « The American Music Awards ឆ្នាំ២០១៩»​ ហៅកាត់ថា «AMAs» កាលពីយប់មិញនេះ យើងសង្កេតឃើញថា មានសុទ្ធសឹងតែវត្តមាន កំពូលតារាចម្រៀងប្រុសស្រីល្បីៗប្រចាំឆ្នាំ ឡើងមកបង្ហាញការសម្តែង ក៏ដូចជាទទួលពានរង្វាន់ដ៏ធំធេង និងមានតម្លៃបំផុតសម្រាប់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីយប់មិញនេះផងដែរ តារាចម្រៀងស្រីល្បីល្បាញកញ្ញា Taylor Swift ក៏បានចូលរួមបង្ហាញការសម្តែងដ៏អស្ចារ្យ នៅក្នុងកម្មវិធី «AMAs» នេះផងដែរ មិនតែប៉ុណ្ណោះ នាងថែមទាំងបានឈ្នះនូវពានរង្វាន់រហូតដល់ទៅ ៦ ត្រឡប់ទៅផ្ទះវិញយ៉ាងរំភើបចិត្តថែមទៀតផងដែរ។

ជាការពិតណាស់ តារាចម្រៀងស្រីវ័យ២៩ឆ្នាំរូបនេះ បានឈ្នះពានរង្វាន់ពីកម្មវិធី«AMAs» ចំនួន៦ ដោយទី១ គឺពានរង្វាន់ «Favorite Album - Pop/Rock ប្រចាំឆ្នាំ ២០១៩ » ពានរង្វាន់ទី២ គឺជាពានរង្វាន់តារាប្រចាំទសវត្សរ៍ឆ្នាំ២០១៩ «Artist of the Decade at the ២០១៩» ពានរង្វាន់ទី៣គឺ «Favourite Female Artist -Pop/Rock» ពានរង្វាន់ទី៤គឺ «Favourite Artist- Adult Contemporary» ពានរង្វាន់ទី៥គឺ «Favourite Music Video» និងពានរង្វាន់ចុងក្រោយគឺ «Artist of The Years ឆ្នាំ២០១៩» ។

ដោយឡែក អ្វីដែលកាន់តែធ្វើឲ្យប្រិយមិត្តទស្សនិកជន មានការចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺម៉ូតសម្លៀកបំពាក់ដែល Taylor Swift ស្លៀកឡើងទទួលពានរង្វាន់កាលពីយប់មិញនេះ គឺពិតជាមានភាពស្រស់ស្អាតប្លែកភ្នែកខ្លាំង ពោលគឺពោរពេញទៅដោយពណ៌ទឹកមាសភ្លឺចែងចាំង សាកសមទៅនឹងឈ្មោះជាតារាចម្រៀងកំពូល ក្នុងដួងចិត្តមិត្តៗយុវវ័យទូទាំងពិភពលោកមិនខុសពិតមែន៕  

Taylor Swift ឡើងសម្តែងក្នុងកម្មវិធី «AMAs» យប់មិញ
Taylor Swift ឡើងសម្តែងក្នុងកម្មវិធី «AMAs» យប់មិញ
Taylor Swift ឡើងសម្តែងក្នុងកម្មវិធី «AMAs» យប់មិញ
Taylor Swift ឡើងសម្តែងក្នុងកម្មវិធី «AMAs» យប់មិញ
Taylor Swift ឡើងទទួលពានរង្វាន់ក្នុងកម្មវិធី «AMAs» យប់មិញ

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T