សាហាវណាស់លោកព្រះ! សោយមួយដៃរបស់ម្ចាស់ផ្ទះ ដេកស្អាតត្រឹមទឹកទី១ នៅសង្វៀនថៃ MX (មានវីដេអូ)

//s5.kh1.co/be/beaf1dea180346554533706927fa3b198ae2a94a.jpg
កីទ្បា

 ២៥-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

បាងកក៖ ការប្រកួតប្រដាល់សេរី ក្នុងកម្មវិធី MX Muay Xtreme របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៣១ថៃ នៅប្រទេសថៃ កាលពីរសៀលថ្ងៃអាទិត្យម្សិលមិញ កីឡាករកម្ពុជា វឿន វ៉ាន់ (ណាម ម៉ូរ៉ាក់) បានប្រកួតចាញ់កីឡាករម្ចាស់ផ្ទះ CHALONGSEUK ដោយសន្លប់នៅក្នុងទឹកទី១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករថៃ CHALONGSEUK ឈ្នះការប្រកួត
កីឡាករថៃ CHALONGSEUK ឈ្នះការប្រកួត

ការប្រកួតធ្វើឡើងក្នុងប្រភេទទម្ងន់ និងតែ ៣ទឹកប៉ុណ្ណោះ។ គ្រាន់តែចូលទឹកទី១ភ្លាម ទាំងកីឡាករថៃ CHALONGSEUK និងកីឡាករកម្ពុជា ណាម ម៉ូរ៉ាក់ បានសម្រុកគ្នាខ្លាំងៗតាមរយៈការចេញដៃ និងទាត់ដែលបានធ្វើឲ្យការប្រកួតជក់ចិត្តជាខ្លាំង។ យ៉ាងណាមិញ នៅខាងចុងទឹកកីឡាករថៃ បានវាយសោយមួយដៃចូលពេញមុខរបស់ ណាម ម៉ូរ៉ាក់ ធ្វើឲ្យសន្លប់ស្ដូកស្ដឹងតែម្ដង៕

ការប្រកួតរវាង CHALONGSUEK និង ណាម ម៉ូរ៉ាក់
ការប្រកួតរវាង CHALONGSUEK និង ណាម ម៉ូរ៉ាក់
ការប្រកួតរវាង CHALONGSUEK និង ណាម ម៉ូរ៉ាក់
ការប្រកួតរវាង CHALONGSUEK និង ណាម ម៉ូរ៉ាក់
ចង់ឃើញថា មួយដៃសោយរបស់កីឡាករថៃ CHALONGSEUK ធ្ងន់យ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T