យន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានធ្លាក់ចំផ្ទះប្រជាពលរដ្ឋនិងបានសម្លាប់មនុស្សជាង១៧នាក់

//s5.kh1.co/fb/fbbe12d4d6628a78b9b4654d793593b9433c4593.jpg
សង្គម

 ២៥-វិច្ឆិកា-២០១៩ ៩ព្រឹក · ៦ ឆ្នាំមុន

កុងហ្គោ៖ បើតាមអាជ្ញាធររបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានឲ្យដឹង យន្តហោះមួយគ្រឿងដឹកអ្នកដំណើរប្រហែលជា១៧នាក់បានធ្លាក់និងបុករះផ្ទះរបស់ប្រជាពលរដ្ឋអស់ជាច្រើនខ្នង នេះបើយោងតាមការចុះផ្សាយសារព័ត៌មាន CNN។ យន្តហោះមួយគ្រឿងដែលគ្រប់គ្រងដោយក្រុមហ៊ុនអាកាសចរឯកជនមួយដែលមានឈ្មោះថា Busy Bee បានហោះផ្លោងសំដៅទៅកាន់ផ្ទះប្រជាពលរដ្ឋនៅសង្កាត់ Mapendo ក្នុងក្រុង Goma ភ្លាមៗបន្ទាប់ពីវាចេញដំណើរកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ នេះបើយោងតាមសេចក្ដីថ្លែងការរបស់អភិបាលខេត្តគឺលោក Nzanzu Kasivita Carly។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មនុស្សជាច្រើនកំពុងចោមរោមនៅកន្លែងកើតហេតុ
មនុស្សជាច្រើនកំពុងចោមរោមនៅកន្លែងកើតហេតុ

លោក Carly បានបន្តទៀតថាអាជ្ញាធរកំពុងតាមដានលំអិតនៃហេតុការណ៍ធ្លាក់យន្តហោះនេះហើយភ្លាមៗនៅមិនទាន់ដឹងពីចំនួននៃការខូចខាតនៅឡើយទេ។ គ្រោះថ្នាក់នៃការធ្លាក់យន្តហោះតែងតែកើតមានជាញឹកញាប់នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ភ្នាក់ងារអាកាសចររបស់ប្រទេសកុងហ្គោគឺមិនត្រូវបានអនុញ្ញាតឲ្យធ្វើការហោះហើរលើដែនអាកាសរបស់សហភាពអឺរ៉ុបឡើយ ដោយសារតែមានការព្រួយបារម្ភទៅលើសុវត្ថិភាពនិងបទដ្ឋាននៅមានភាពទន់ខ្សោយ។ សារព័ត៌មាន CNN​ មិនអាចសុំការស្រាយបំភ្លឺពីក្រុមហ៊ុនអាកាសចរ Busy Bee បានទេ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៧ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T