ជ្រើសរើសមន្ទីរពេទ្យសម្រាប់ការព្យាបាលជំងឺធ្ងន់ធ្ងរឲ្យបានត្រឹមត្រូវ និងចាប់យកឱកាសឈ្នះរង្វាន់ជាច្រើន!

//s5.kh1.co/7e/7ec0bfad2b791b9be483101a0936944ae9a8afc7.jpg
នារី

 ២៥-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ជំងឺធ្ងន់ធ្ងរ ដែល​រួម​មាន​ជំងឺមហារីក សួត ថ្លើម​ បេះដូង និងជំងឺដាច់សសៃឈាមខួរក្បាលជាដើម ត្រូវ​បាន​អង្គការ​សុខភាពពិភព​លោក (WHO) រក​ឃើញ​ថា​ ជាមូលហេតុនៃ​ការស្លាប់​ប្រមាណ ៦៤ភាគរយ នៃមរណភាពសរុបនៅ​កម្ពុជា ជារៀងរាល់​ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជំងឺទាំងនេះ ភាគ​ច្រើន​អាច​បង្ការ និង​អាច​កាត់​បន្ថយ​ហានិភ័យកើតឡើង​បាន​ តាម​រយៈការ​ផ្លាស់ប្តូរឥរិយាបទរស់នៅ ​របបអាហារ​ និង​ការ​ហាត់​ប្រាណ។ តែ​មនុស្ស​ជា​ច្រើន មិន​បាន​ចាប់​អារម្មណ៍ ឬមិន​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ផ្លាស់ប្តូរចាំបាច់ទាំង​នោះ​ឡើយ ដែល​ហេតុនេះហើយ​ទើបធ្វើ​ឲ្យមាន​អ្នក​ជំងឺ​ជាច្រើនកំពុង​ស្វែង​រក​ការ​ព្យាបាល​ជំងឺធ្ងន់​ធ្ងរនេះ។

សិក្ខាសាលា​ AIA
សិក្ខាសាលា​ AIA

ជា​ដំណោះស្រាយ​ចំពោះចម្ងល់​ជា​ច្រើន អំពី​ការ​ជ្រើសរើសមន្ទីរ​ពេទ្យ ​ដែល​ត្រឹម​ត្រូវ​សម្រាប់​ការព្យាបាលជំងឺទាំងនេះ AIA ដែល​ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតធំជាងគេ​បំផុត​លើ​ពិភពលោក បានរៀបចំ​សិក្ខាមួយ ដែល​មាន​វាគ្មិន​ពិសេស គឺ​លោក​ Vincent Gooi Meng Heng ពីក្រុម​ប្រឹក្សាសុខាភិបាល ប្រទេស​ម៉ាឡេស៊ី (Malaysia Health Trip Council)។ សិក្ខាសាលា ដែល​បាន​រៀបចំឡើង​នៅ​សណ្ឋាគារ​ Rosewood កាល​ពី​ថ្ងៃទី២៣ វិច្ឆិកាមួយនេះ បាន​បញ្ជាក់អំពី​វិធី​សាស្ត្រមួយចំនួន​ ជា​ដើមទុន​ក្នុង​ការ​ជ្រើសរើស​មន្ទីរ​ពេទ្យទាំងក្នុងស្រុក​ និង​ក្រៅ​ប្រទេស ដែល​ក្នុង​នោះ​រួម​មាន ប្រព័ន្ធសុខាភិបាលដែលមានស្ដង់ដាខ្ពស់ មន្ទីរពេទ្យដែលមានបទពិសោធព្យាបាលលើសពី១៥ឆ្នាំ និង​តម្លៃថ្នាំផ្សេងៗដែលសមរម្យ។

លោក​​ Samreth Muny 
លោក​​ Samreth Muny 
សិក្ខាសាលា​ AIA
សិក្ខាសាលា​ AIA

ជាមួយ​គ្នា​នេះ​ផង​ដែរ​ AIA ក៏​បាន​បញ្ជាក់​បន្ថែម​ដល់​អ្នក​ចូល​រួម​អំពី​សារៈសំខាន់នៃ​ការ​ការ​ពារ​ផ្នែកហិរញ្ញវត្ថុសម្រាប់​បញ្ហា​សុខភាព។ ដំណោះស្រាយធានារ៉ាប់រងអាយុជីវិត ត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក រួមទាំងអង្គការសហប្រជាជាតិផងដែរ ថាជាយន្តការដ៏ចាំបាច់មួយក្នុងការជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមានពីភាពមិនប្រាកដប្រជានៃជីវិតរស់នៅប្រចាំថ្ងៃ។

ហេតុការណ៍ចៃដន្យ មើលមិនឃើញ ដូចជាជំងឺធ្ងន់ធ្ងរ ឬគ្រោះថ្នាក់ចរាចរណ៍ជាដើម អាចធ្វើឲ្យមនុស្សម្នាក់ ព្រមទាំងក្រុមគ្រួសាររបស់គាត់ទាំងមូល បាត់បង់សមាជិកដ៏សំខាន់ម្នាក់ និងរងសម្ពាធហិរញ្ញវត្ថុជាច្រើនខែឆ្នាំបន្ទាប់មកទៀត ព្រមទាំងអាចត្រូវលះបង់ផែនការអនាគតណាមួយផងដែរ។

ជន​រង​គ្រោះ​ ឬក្រុម​គ្រួសារ​ អាច​ត្រូវ​បង្ខំ​ចិត្ត​លក់​ទ្រព្យ​សម្បត្តិ​ក្នុង​តម្លៃ​ទាប​ជាង​ទី​ផ្សារ​ ដើម្បីដោះ​ស្រាយ​នឹង​សម្ពាធហិរញ្ញវត្ថុបែប​នោះ។ គម្រោងធានារ៉ាប់រងជីវិត អាចដើរតួនាទីជាខែលបង្ការ ឬកាត់បន្ថយឥទ្ធិពលអវិជ្ជមានទាំងនោះបាន និងអនុញ្ញាតឲ្យជនរងគ្រោះ និងក្រុមគ្រួសារបន្តជីវភាពរស់នៅ និងគម្រោងអនាគតរបស់ខ្លួនបានតទៅមុខទៀត។

​លោក​ Vincent Gooi Meng Heng ពីក្រុម​ប្រឹក្សាសុខាភិបាល ប្រទេស​ម៉ាឡេស៊ី (Malaysia Health Trip Council)
​លោក​ Vincent Gooi Meng Heng ពីក្រុម​ប្រឹក្សាសុខាភិបាល ប្រទេស​ម៉ាឡេស៊ី (Malaysia Health Trip Council)
សិក្ខាសាលា​ AIA
សិក្ខាសាលា​ AIA

នៅកម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតជាច្រើន ក្នុងនោះក៏មានវត្តមានក្រុមហ៊ុនមួយដែលមានវិសាលភាពធំជាងគេបង្អស់ក្នុងពិភពលោក គឺ AIA។ ហើយសម្រាប់ប្រជាពលរដ្ឋ ដែលសម្រេចជ្រើសរើសយកការការពារពីក្រុមហ៊ុននេះ ចាប់ពីឥឡូវនេះដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នឹងទទួលបាន សំបុត្រផ្សងសំណាង ដើម្បីចាប់រង្វាន់ជាច្រើន។ កាន់តែពិសេសទៀត អតិថិជននឹងទទួលបានសំបុត្រផ្សងសំណាងគុណនឹង ២នៅចន្លោះ ថ្ងៃទី២៦ ខែតុលា ដល់ ដំណាច់ ខែវិច្ឆិកា ២០១៩។

គួរបញ្ជាក់ផងដែរថា រង្វាន់ទាំងនោះរួមមាន មាសសុទ្ធ៣.៨៨ ដំឡឹង ឧបករណ៍បំពងសម្លេងមួយឈុត ទូរទស្សន៍៥០អ៊ីញ ទូរស័ព្ទiPhone 11 Pro និងរង្វាន់ពិសេសៗជាច្រើនទៀត៕

សិក្ខាសាលា​ AIA
សិក្ខាសាលា​ AIA
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T