Vivo បានធ្វើការ Pre-order ទៅលើស្មាតហ្វូនម៉ូឌែល S1 Pro ហើយ!

//s5.kh1.co/cd/cd2da399ea6d30e83d40a473f35065f46a3b06c1.jpg
បច្ចេកវិទ្យា

 ២៥-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ភាពរីកចម្រើនដ៏គួរឲ្យកត់សម្គាល់ នៃវិស័យស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Vivo​​ កំពុងតែធ្វើឲ្យអ្នកប្រើប្រាស់របស់ខ្លួនទទួលបានបទពិសោធន៍អស្ចារ្យ និងរីករាយជាមួយអ្វីដែលពួកគេចង់បានលើសពីការរំពឹងទុកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេសក្រុមហ៊ុន Vivo​​​ តែងតែធ្វើការផ្តល់ជូននូវជម្រើសដ៏ល្អ ស័ក្តិសមបំផុតដល់អតិថិជនទាំងអស់ទៅតាមសេចក្តីត្រូវរបស់ពួកគាត់។ ជាក់ស្តែងសម្រាប់អាវុធធុនតូចតែខ្លាំងស្មាតហ្វូនចំណូលថ្មី Vivo S1Pro​​​​​ ក៏ត្រូវបានចាប់បើកការ​ Pre-order​​​​​​​ ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា នេះតទៅជាមួយនឹងការបង្ហាញចេញនៅក្នុងកញ្ចប់តម្លៃខ្ទង់ $3XX​ ស្តើងតែប៉ុណ្ណោះ។​

  ស្មាតហ្វូនចំណូលថ្មី Vivo S1Pro
  ស្មាតហ្វូនចំណូលថ្មី Vivo S1Pro

នេះគឺជាតម្លៃមួយដែលល្អ គួបផ្សំជាមួយលក្ខណៈសម្បត្តិប្រសើរផងនោះ Vivo​​ S1Pro​​​​​​ អាចនឹងត្រូវចិត្តអ្នកប្រើភាគច្រើនបានហើយ ក្រៅពីនេះ​ vivo ក៏ផ្ដល់កាដូជូនសម្រាប់អតិថិជនណាដែលបាន Pre-order S1Pro បន្ថែមទៀតផងដែរ។ ហើយអ្វីដែរពិសេសនោះ គឺថាស្មាតហ្វូន​ S1Pro នេះពិតជាមានចំនុចល្អ និងចំនុចទាក់ចិត្តច្រើន ស្របទៅតាមតម្រូវការអតិថិជនក្នុងពេលបច្ចុប្បន្ន។

 លក្ខណៈពិសេសនៃស្មាតហ្វូន vivo​​ S1Pro​​​៖

​- ភ្ជាប់មកជាមួយអេក្រង់ទំហំ 6.38 inch Super AMOLED Halo-Fullview Display​ ក្នុងកម្រិត​​​ 2340 1080 FHD ផ្ទៃអេក្រង់90%
- មានជម្រើស 2 ពណ៌ Knight Black & Fancy Sky
- កម្លាំងថ្ម4500mAh
- មានមុខងារ Face Unlock+FingerPrint​
- អាចប្រើស៊ីមកាតបានពីរ
- បច្ចេកវិទ្យាសាកថ្មលឿនផ្លេកបន្ទោរ
- មានបច្ចកវិទ្យាស្កែនក្រយ៉ៅដៃនៅលើអេក្រង់
- ដំណើរការដោយ Android9 ប្រភេទ​ Funtouch OS9.2
- មានរ៉េម​ 8GB , អង្គផ្ទុកទិន្នន័យ 128GB
- មានកាមេរ៉ាមុខទំហំ 32MP, កាមេរ៉ក្រោយ 4 គ្រាប់ (48MP+8MP+2MP+2MP)

  ស្មាតហ្វូនចំណូលថ្មី Vivo S1Pro
  ស្មាតហ្វូនចំណូលថ្មី Vivo S1Pro
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T