រវល់រៀន និងសម្បូរការងារសិល្បៈយ៉ាងណា ក៏ ចាន់ សុបញ្ញា នៅតែឆ្លៀតជួយការងារអ្នកផ្ទះដែរ

//s5.kh1.co/4c/4c93a3cc394bb98488f037e67078c8e36017fbfe.jpg
តារា & កម្សាន្ដ

 ២៤-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រោយពីបញ្ចប់ការប្រឡងកម្មវិធីលំដាប់ពិភពលោក X Factor Cambodia រដូវកាលទី១មក គេសង្កេតឃើញថា ម្ចាស់ពានរង្វាន់ប្អូនប្រុស ចាន់ សុបញ្ញា កំពុងតែមានភាពមមាញឹកខ្លាំងក្នុងការងារសិល្បៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ កាលពីព្រឹកមិញនេះ ប្អូនប្រុស ចាន់ សុបញ្ញា បានបង្ហោះរូបភាពមួយសន្លឹកនៅលើបណ្តាញសង្គម បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រចាប់អារម្មណ៍មែនទែន ក្រោយឃើញរូបភាពជាមួយ Caption បែបនេះថា៖ 

“ថ្ងៃចុងសប្ដាហ៍​ ទំនេរពីការសិក្សា​ ជួយកិច្ចការពូមីង”។

ក្រោយពីឃើញបែបនេះ មហាជននាំគ្នាលាន់មាត់សរសើរដល់តារាចម្រៀងពន្លកថ្មីរូបនេះថា បើជាមួយរយៈចុងក្រោយនេះ ប្អូនរវល់សិក្សារ និងសម្បូរការងារសិល្បៈក្តី ក៏ប្អូននៅតែឆ្លៀតជួយការងារអ្នកផ្ទះ ដែលមើលទៅពិតជាក្មេងឧហ្សាស៍គួរឲ្យស្រលាញ់ខ្លាំងណាស់។

ទោះជាយ៉ាងណាក្តី ទាំងនេះបានបង្ហាញឲ្យឃើញថា ប្អូនប្រុស ចាន់ សុបញ្ញា គឺជាក្មេងប្រុសដែលចេះជួយការងារអ្នកផ្ទះ បើទោះជាពេលនេះ ប្អូនក្លាយជាតារាល្បី ក៏ប្អូនមិនប្រកាន់ខ្លួននឹងការងារបែបនេះដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចាន់ សុបញ្ញា
ចាន់ សុបញ្ញា
ចាន់ សុបញ្ញា
ចាន់ សុបញ្ញា
ចាន់ សុបញ្ញា
ចាន់ សុបញ្ញា
រូបបញ្ញា ទើបតែ​បង្ហោះ
រូបបញ្ញា ទើបតែ​បង្ហោះ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T