ស្តាប់ហើយស្ទើរស្រក់ទឹកភ្នែក! ហេតុតែខ្លួនឈឺច្រើនពេក សែម សង្វាត ខ្លាចចិត្តមិនហ៊ានប្រកាសរកជំនួយទេ (មានវីដេអូ)

//s5.kh1.co/a4/a45ba74b691287c7650c12c829b11651492f7707.jpg
តារា & កម្សាន្ដ

 ២៤-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីម្សិលមិញមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គម ក្រោយពីលឺដំណឹងថាអតីតតារាចម្រៀងលោក សែម សង្វាត ប្រកាសរកឈាមជាបន្ទាន់ ព្រោះថារូបលោកត្រូវបានផ្ទុះសរសៃឈាមក្រពះ ត្រូវការឈាមមិនតិចប្លោកនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីផ្ទុះរឿងបែបនេះភ្លាម មិនចាំយូរតារាសម្តែងដ៏មានប្រជាប្រិយភាពអ្នកនាង ចន ច័ន្ទលក្ខិណា បានទៅសួរសុខទុក្ខលោក សែម សង្វាត ដល់មន្ទីពេទ្យភ្លាម ដោយបាននាំយកថវិកាខ្លះមកជូនលោកផងដែរ។

ក្នុងនោះដែរ អ្វីដែលធ្វើឲ្យអ្នកគាំទ្រស្ទើរតែទប់ទឹកភ្នែកមិនបាននោះ ក្រោយលឺពាក្យសម្តីរបស់លោក សែម សង្វាត ក្នុងការបង្ហោះវីដេអូរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ដោយរូបលោកនិយាយថា មិនហ៊ានប្រកាសរកជំនួយនោះទេ ដោយសារតែខ្លួនឈឺច្រើនពេក ឈឺមិនជាដាច់ ដែលទាំងនេះធ្វើឲ្យលោកក្រែងចិត្តគេ។

ទោះជាយ៉ាងណាក្តី ក្រោយពីលឺពាក្យសម្តី និងឃើញអាការៈរបស់លោក សែម សង្វាត ក្នុងវីដេអូទាំងនេះ ពិតជាធ្វើឲ្យមហាជនសង្វេគរូបលោកជាខ្លាំង ព្រោះថាស្ថានភាពរបស់លោកពេលនេះ កាន់តែយ៉ាបយ៉ីន ឯចំណែកជំងឺប្រចាំកាយក៏មិនទាន់ធូរស្រាល ពិតជាគួរឲ្យអាណិតខ្លាំង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

សែម សង្វាត
សែម សង្វាត
ស្ថានភាព សែម សង្វាត
ស្ថានភាព សែម សង្វាត
ស្ថានភាព សែម សង្វាត
ស្ថានភាព សែម សង្វាត
សែម សង្វាត
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T