លោក Sarri បានស្នើឱ្យក្លិប Juventus ព្យាយាមចុះកុងត្រាយកជួរមុខរបស់ Chelsea ១រូប

//s5.kh1.co/1a/1a5a1651435dc8c601ada8ac391dc5b9de6820c2.jpg
កីទ្បា

 ២៣-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អ៊ីតាលី៖ លោក Maurizio Sarri ដែលជាអ្នកចាត់ការទូទៅក្រុមសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍ថា បានស្នើដល់ក្លិប អោយព្យាយាមចុះកុងត្រាយកអតីតកូនក្រុមរបស់លោកកីឡាករ Emerson Palmieri នាខែមករាខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Emerson Palmieri
  កីឡាករ Emerson Palmieri

លោក Sarri បានចូលមកដឹកនាំក្រុមសេះបង្កង់ Juventus ក្នុងរដូវកាល២០១៩/២០នេះ ក្រោមការដឹកនាំរបស់លោក បច្ចុប្បន្នក្រុមដែលមានមូលដ្ឋាននៅទីក្រុងទូរីនមួយនេះកំពុងឈរចំណាត់ថ្នាក់លេខ១ក្នុងក្របខណ្ឌ Serie A។

យោងតាមកាសែត Calciomercato បានអោយដឹងថាលោក Sarri ចាប់អារម្មណ៍ចង់បានខ្សែការពារស្លាបឆ្វេងរបស់ក្លិប Chelsea កីឡាករ Emerson ដែលជាអតីតកូនក្រុមរបស់លោក ដោយលោកបានស្នើសំណើជាក់លាក់មួយទៅកាន់ក្លិប អោយចរចាយកកីឡាកររូបនេះនាអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករាខាងមុខ។

លោក Sarri ចាប់ដៃជាមួយនឹងកីឡាករ Emerson
លោក Sarri ចាប់ដៃជាមួយនឹងកីឡាករ Emerson

កីឡាករ Emerson បង្ហាញខ្លួនបាន២៧ប្រកួតក្រោមការដឹកនាំរបស់លោក Sarri នៅទឹកដី Stamford Bridge កាលពីរដូវកាលមុន ដោយបានដណ្ដើមកៅអីជម្រើស១១នាក់ដំបូងពីកីឡាករ Marcos Alonso ។

យ៉ាងណាមិញ ក្នុងរដូវកាលនេះក្រោមការដឹកនាំរបស់លោក Lampard រូបគេលេងបាន៨ប្រកួត ហើយត្រូវបានគេមើលឃើញថាកីឡាកររូបនេះ ក៏ជាផ្នែកមួយសំខាន់ក្នុងតំបន់ការពាររបស់ក្រុម Chelsea បច្ចុប្បន្នផងដែរ ដូច្នេះការចាកចេញអាចនឹងស្ថិតក្នុងការពិចារណា។

កីឡាករ Emerson
កីឡាករ Emerson

គួរអោយដឹងដែរថា កីឡាករ Emerson បានចាកចេញពីក្រុម Roma មកចូលរួមជាមួយក្រុម Chelsea កាលពីឆ្នាំ២០១៨ ក្នុងតម្លៃផ្ទេរ២០លានអឺរ៉ូ (ឬប្រហែល២២លានដុល្លារអាមេរិក) ដោយបង្ហាញខ្លួនសរុបបានចំនួន៤២ប្រកួត ស៊ុតបញ្ចូលទី១គ្រាប់៕

ប្រភព៖ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T