អបអរផង! Twice ក្លាយជាក្រុមចម្រៀងនារីទី១ក្នុងប្រវិត្តសាស្ត្រ Kpop ដែលលក់អាល់ប៊ុមបានច្រើនបំផុត!

//s5.kh1.co/0c/0ccfe1759d3ab0d41bec4cc1ed88557c59d52442.jpg
តារា & កម្សាន្ដ

 ២៣-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ នៅពេលនេះ ក្រុមចម្រៀងនារី Twice បានបំបែកកំណត់ត្រាថ្មីមួយទៀត ដោយបានជាប់ឈ្មោះក្លាយជាក្រុមចម្រៀងនារីដំបូងបង្អស់ ដែលទទួលបានការលក់អាល់ប៊ុមសុទ្ធច្រើនបំផុតប្រចាំប្រវត្តិសាស្រ្ត Kpop។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះបើយោងតាមតារាងស្ថិតិលក់អាល់ប៊ុម ប្រចាំប្រទេសកូរ៉េ និងជប៉ុនបានឲ្យឃើញថា អត្រាដែលក្រុមចម្រៀងនារី Twice បានលក់អាល់ប៊ុមចេញនោះ គឺបានរហូតដល់ទៅជាង ៧លានអាល់ប៊ុមឯណោះ ដែលជាចំនួនដែលច្រើនបំផុត បើធៀបទៅនឹងក្រុមចម្រៀងនារីផ្សេងៗនៅក្នុងប្រទេសកូរ៉េ។

ហើយនេះមិនមែនជាលើកទី១នោះទេ ដែលក្រុមចម្រៀងនារីស្រស់ស្អាត Twice ទទួលបានជោគជ័យមិនគួរឲ្យជឿ ទៅលើស្នាដៃចម្រៀងរបស់ពួកគេ។ ពោលគឺ កាលពីម្សិលមិញនេះ អាល់ប៊ុមជប៉ុនថ្មីដែលទើបនឹងចេញរបស់ពួកគេ បានហក់ឡើងលើចំណាត់ថ្នាក់កំពូល នៅក្នុងតារាងប្រចាំថ្ងៃរបស់ Oricon ថែមទៀតផងដែរ៕

ក្រុមចម្រៀងនារី TWICE
ក្រុមចម្រៀងនារី TWICE
ក្រុមចម្រៀងនារី TWICE
ក្រុមចម្រៀងនារី TWICE
ក្រុមចម្រៀងនារី TWICE
ក្រុមចម្រៀងនារី TWICE
ក្រុមចម្រៀងនារី TWICE
ក្រុមចម្រៀងនារី TWICE
ក្រុមចម្រៀងនារី TWICE
ក្រុមចម្រៀងនារី TWICE
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T