អាណិតក្មេងណាស់! ​ហុចលុយ​១០​ដុល្លារ​រួច​…អូស​​នាង​​ចូល​ចាត់​ការ​ក្នុង​បន្ទប់​ទឹក​​ផ្សាររាត្រី​!

//s5.kh1.co/ec/ec8e348f49457d10496206fe7514d6c84e1247a9.jpg
សង្គម

 ២៣-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ក្រាំង​ពង្រ​ ធ្វើការ​ចាប់ខ្លួន​តាម​ពាក្យបណ្ដឹង​ស្ត្រី​ម្នាក់​ដែល​បាន​ប្ដឹងចោទប្រកាន់​ថា ​បុរស​នេះ​បាន​ឱ្យលុយ​ចៅស្រី​​គាត់​១០​ដុល្លារ រួច​បាន​ចាប់​អូស​ដៃ​នាង​ចូល​ទៅ​ក្នុង​បន្ទប់ទឹក​ផ្សារ​រាត្រី បន្ទាប់​មក​បាន​ធ្វើ​សកម្មភាព​រំលោភ​រហូត​បាន​សម្រេច​ និង​គំរាម​​មិន​ឲ្យ​ចៅ​យក​រឿង​នេះ​ប្រាប់​គាត់​ឡើយ​។ ប៉ុន្តែ​អ្វី​ដែល​បែក​ការណ៍​ដឹង​ដល់​ជីដូន​នេះ​ ​ដោយសារ​តែ​ចៅស្រី​មានការ​ឈឺចាប់​ប្រដាប់​ភេទ​ខ្លាំង​បាន​អង្គុយ​យំ ហើយ​នៅ​ពេល​គាត់​សួរនាំ​ដោយ​មិន​អាច​ទ្រាំ​បាន ទើប​ចៅស្រី​និយាយ​ប្រាប់ ហើយ​គាត់​ក៏​បាន​ប្ដឹង​ឲ្យ​នគរបាល​ជួយ​ចាត់ការ​ទៅ​លើ​ជន​នេះ​តែ​ម្ដង​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=379,q=100/ec/ec8e348f49457d10496206fe7514d6c84e1247a9.jpg

ការ​ចាប់ខ្លួន​នោះ​ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៩ បុរី​សាន់​ស៊ី​ម៉ិច ស្ថិត​នៅ​ភូមិ​ព្រៃ​សំព័រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​ ជនសង្ស័យ​ឈ្មោះ សាំ គ្រៀង ភេទ​ប្រុស អាយុ ៤០​ឆ្នាំ មុខរបរ​កម្មករ ស្នាក់​នៅ​ក្នុង​បុរី​ខាងលើ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៣​ឆ្នាំ ។

https://s5.kh1.co/__image/w=650,h=379,q=100/ad/adb57e7de69819c0af9a1becb7f7f86f16c52221.jpg

នគរបាល​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​ចាប់រំលោភ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​១០​នាទី​យប់​ថ្ងៃ​ទី​២១ ​វិច្ឆិកា ដោយនៅ​ខណៈនោះ​ក្មេង​ស្រី​រង​គ្រោះ​បាន​ទៅ​លេង​ផ្ទះ​អ្នក​ស្គាល់គ្នា​ចម្ងាយ​ពី​ផ្ទះ​របស់​ខ្លួន ប្រហែល​៣០០​ម៉ែត្រ​ ។ លុះដល់​ពេល​កើតហេតុ​ បាន​បន្តដំណើរ​ទៅ​លេង​នៅ​ផ្សារ​រាត្រី ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​នោះ​ដែរ ហើយ​ក៏​បាន​ជួប​ជនសង្ស័យ​ឈ្មោះ សាំ គ្រៀង កំពុង​ដើរ​លេង​ក្នុង​ផ្សារ​រាត្រី​នោះ​ដែរ​។​ខណៈនោះ​ជនសង្ស័យ​បាន​ឲ្យ​លុយ​ទៅ​នាង​ចំនួន​១០​ដុល្លារ រួច​ចាប់​ទាញ​ដៃ​នាង​អូស​ចូល​ទៅ​ក្នុង​បន្ទប់ទឹក​ធ្វើ​សកម្មភាព​រំលោភ​ឈរ​រហូត​បាន​សម្រេច ហើយ​បានគំរាម​​មិន​ឲ្យ​ក្មេង​ស្រី​យក​រឿងរ៉ាវ​នេះ​ទៅ​ប្រាប់​ជីដូន​និង​ជីតា​របស់​នាង​ឡើយ​។

https://s5.kh1.co/__image/w=650,h=379,q=100/88/88cc9d455d2d98f26578ea8dc6d9a35d6e90980d.jpg

ប្រភព​ដដែល​បាន​បន្ត​ថា ដោយ​ខ្លាច​ជន​នេះ​ធ្វើបាប​នាង​មិន​ហ៊ាន​និយាយ​ប្រលោក​យាយ​ឬ​លោកតា​នាង​ទេ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង​៨​ព្រឹក​ ដោយ​មានការ​ឈឺចាប់​ប្រដាប់​ភេទ​យ៉ាង​ខ្លាំង នាង​ក៏​បាន​អង្គុយ​យំ​នៅ​ខាង​មុខ​ផ្ទះ​។​ពេល​ឃើញ​ចៅស្រី​អង្គុយ​យំ​ដូចនេះ យាយ​បាន​ធ្វើការ​ជជីក​សួរ ហើយដោយ​អត់ទ្រាំ​និង​ការ​ឈឺចាប់ និង​លាក់​មិន​បាន​តទៅ​ទៀត ទើប​នាង​ប​និយាយ​រឿងរ៉ាវ​ទាំង​ប៉ុន្មាន​ប្រាប់​យាយ​ឲ្យ​បានដឹង ​។ បន្ទាប់​មក​យាយ​បាន​នាំ​នាង​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំង​ពង្រ​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ ​៕

https://s5.kh1.co/__image/w=650,h=379,q=100/a6/a6afc6fcd47e63e50d2edb209ceec8c80d26b9f8.jpg
https://s5.kh1.co/__image/w=540,h=800,q=100/47/47a21e5b24dd54448bfba9e8d5cd905f8c4b3e9c.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T