មោទកភាពណាស់! មាស សុខសោភា កាន់ទង់ជាតិខ្មែរ គ្រោងចូលរួមកម្មវិធីដ៏អស្ចារ្យមួយ លើឆាកអន្តរជាតិ

//s5.kh1.co/36/361696c6d5ae8b7e05baaf4230ed66be627e5176.jpg
តារា & កម្សាន្ដ

 ២៣-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ថ្មីៗនេះ កញ្ញា មាស សុខសោភា ទើបតែបង្កភាពភ្ញាក់ផ្អើល ដល់អ្នកគាំទ្រទាំងអស់មិនស្ទើរទេ តាមរយៈការលេចមុខក្នុងបទចម្រៀងជាភាសាអង់គ្លេស ជាមួយ១០ប្រទេសផ្សេងទៀត ដែលជារឿងមួយ ដ៏គួរឲ្យសរសើរខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីប៉ុន្មានម៉ោងមុននេះដែរ តារាចម្រៀងស្រីលំដាប់ជួរមុខរូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក នៅឯអាកាសយានដ្ឋានភ្នំពេញ ដោយគ្រោងនឹងទៅកាន់ប្រទេសកូរ៉េខាងត្បូង អមដោយវត្តមានហ្វេនៗ ចាំជូនដំណើរជាច្រើននាក់ផងដែរ។

ក្នុងនោះដែរ មាស សុខសោភា បានកាន់ទង់ជាតិខ្មែរក្នុងដៃ ដែលត្រៀមនឹងបង្ហាញវត្តមានលើឆាកអន្តរជាតិក្នុងកម្មវិធី Asean- ROK Commemorative Summit 2019 ហើយនឹងមានវត្តមានតារាល្បីៗមកពីប្រទេសផ្សេងៗជាច្រើន ដែលប្រព្រឹត្តទៅនៅក្នុងទីក្រុង​ Busan​ ប្រទេសកូរ៉េខាងត្បូង ឆាប់ៗនេះទៀតផង។

យ៉ាងណាមិញ បន្ទាប់ពីឃើញបែបនេះភ្លាម ធ្វើឲ្យអ្នកគាំទ្រទាំងអស់ ពិតជាមានអារម្មណ៍រំភើបនិងជឿជាក់លើសមត្ថភាពរបស់ មាស សុខសោភា ថា រូបនាងនឹងធ្វើបានយ៉ាងល្អ ក្នុងការបង្ហាញសមត្ថភាពឲ្យជាតិសាសន៍ដ៏ទៃ បានស្គាល់ពីវប្បធម៌ដ៏ត្រចះត្រចង់ របស់កម្ពុជាកាន់តែច្បាស់៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

មាស សុខសោភា និងហ្វេនៗនៅអាកាសយានដ្ឋានភ្នំពេញ

មាស សុខសោភា ត្រៀមចេញទៅប្រទេសកូរ៉េ
មាស សុខសោភា ត្រៀមចេញទៅប្រទេសកូរ៉េ
មាស សុខសោភា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T