ទើបតែឃើញមួយហ្នឹង ច្រៀងៗជ្រុះមេក្រូ Tiffany ផ្តួលខ្លួនននៀលកាច់ស្ទាយ៍ឡើងបះជើង ហ្វេនសើចផ្អើល! (មានវីដេអូ)

//s5.kh1.co/b4/b4913139b30034c5e2f9b93617984da36574599e.jpg
តារា & កម្សាន្ដ

 ២៣-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ ឃ្លីបវីដេអូខ្លីមួយ របស់តារាចម្រៀងស្រី Tiffany អំឡុងពេលដែលនាងកំពុងតែសម្តែងលើឆាក កំពុងតែក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញទំនាក់ទំនងសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ តាមរយៈពេលវីដេអូខ្លីខាងក្រោមនេះ បានឲ្យឃើញថា ខណៈពេលដែល Tiffany កំពុងតែសម្តែងក្បាច់រាំនិងការច្រៀងយ៉ាងជក់ចិត្ត ទៅកាន់ទស្សនិកជនគាំទ្រ ស្រាប់តែនាងបានជួបហេតុការណ៍ដ៏សែនចៃដន្យមួយ សឹងតែមិននឹកស្មានដល់ នោះគឺនាងបានរបូតក្បាលមេក្រូចេញពីលើដៃរបស់នាង ធ្លាក់ចុះទៅលើឆាក។

តារាចម្រៀងស្រី Tiffany
តារាចម្រៀងស្រី Tiffany

ប៉ុន្តែអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺដោយសារស្ថានការណ៍កើតឡើងភ្លាមៗពេក ធ្វើឲ្យ Tiffany ត្រូវហក់ស្ទុះទៅរើសក្បាលមេក្រូនោះឡើងមកវិញ ប៉ុន្តែជាសំណាងមិនល្អ នាងបានដួលអុកគូទផ្ងារក្រោយបះជើង តែតារាស្រីរូបនេះនៅតែមិនបោះបង់ចោល ការតាំងចិត្តរើសក្បាលមេក្រូដដែរ ពោលគឺនាងបានព្យាយាមរើសមេក្រូនោះ មកកាន់នៅនឹងដៃឲ្យទាល់តែបាន ហើយនាងក៏បានបន្តគេងច្រៀងធ្វើស្ទាយ៍លើកជើងលើកដៃ ប្រមាណជា៣វិនាទី ទើបនាងងើបមកឈរច្រៀងជាធម្មតាវិញ។

តួយ៉ាង បើទោះបីហេតុការណ៍មួយនេះ គឺជាហេតុការណ៍ដ៏ថ្មីចែសមួយដែលកម្រនឹងបានឃើញ តារា Kpop ធ្វើស្ទាយ៍រើសមេក្រូបែបនេះក្តី​ ប៉ុន្តែវាក៏បានធ្វើឲ្យមហាជនមានការផ្ទុះសំណើចកម្សាន្ត​ ជាមួយនឹងភាពក្រមិចក្រមើម និងភាពគួរឲ្យស្រលាញ់របស់តារាចម្រៀងស្រីវ័យ ៣០ឆ្នាំរូបនេះផងដែរ៕

កុំឲ្យខាតពេលយូរ តោះទស្សនាវីដេអួខាងក្រោម៖

តារាចម្រៀងស្រី Tiffany
តារាចម្រៀងស្រី Tiffany
តារាចម្រៀងស្រី Tiffany
តារាចម្រៀងស្រី Tiffany
តារាចម្រៀងស្រី Tiffany
តារាចម្រៀងស្រី Tiffany
តារាចម្រៀងស្រី Tiffany
តារាចម្រៀងស្រី Tiffany
តារាចម្រៀងស្រី Tiffany
តារាចម្រៀងស្រី Tiffany
https://s5.kh1.co/__image/w=650,h=435,q=100/90/90e68aee7623df4bac540f79f5a2839562660153.jpg

វីដេអូដោយ៖ Troll SNSD Cambodia

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T