គួរឲ្យសរសើរណាស់! ទោះរវល់បែបណាក៏ សុគន្ធ និសា ឆ្លៀតពេលទៅគោរពវិញ្ញាណក្ខន្ធ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដោយសេចក្ដីគោរព

//s5.kh1.co/55/55e91687c0f4ea31f3e4b1ccfed0842018c78dd0.jpg
តារា & កម្សាន្ដ

 ២៣-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖  ថ្មីៗនេះ ប្រជាជនក្នុងប្រទេសកម្ពុជាទាំងមូល កំពុងមានទុក្ខក្រៀមក្រំ យ៉ាងក្រៃលែង ចំពោះការយាងចូលទិវង្គតរបស់ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលជាបុត្រីច្បងរបស់ព្រះករុណា សម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា ដោយជរាពាធ ក្នុងមន្ទីរពេទ្យប្រទេសថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បើគិតទៅ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានសោយទិវង្គតបានរយៈពេល៦ថ្ងៃរួចមកហើយ ដោយមានវត្តមានរបស់ មន្ត្រីគ្រប់ជាន់ថ្នាក់ សិល្បករ ព្រមទាំងមហាជននានា បានមកចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធរបស់ទ្រង់ ដោយសេចក្ដីក្រៀមក្រំខ្លាំងណាស់។

យ៉ាងណាមិញ ដោយសេចក្ដីគោរព  អ្នកនាង សុគន្ធ និសា ដែលជាតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពមួយរូប ក៏បានឆ្លៀតពេលទៅសម្ដែងការគោរពវិញ្ញាណក្ខន្ធចំពោះ  ព្រះរៀម នរោត្ដម បុប្ផាទេវី រួមជាមួយនឹងសិល្បករមួយចំនួនទៀតផងដែរ។

ក្នុងពេលនោះដែរ សុគន្ធ និសា បានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងបណ្ដាញសង្គម ក្នុងសម្លៀកបំពាក់កាន់ទុក្ខ ហើយប្រកបដោយទឹកមុខស្រងូតស្រងាត់ សោកស្ដាយចំពោះការសោយទិវង្គតរបស់ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

និសា ពេលទៅគោរពវិញ្ញាណក្ខន្ធរបស់ នរោត្តម បុប្ផាទេវី 
និសា ពេលទៅគោរពវិញ្ញាណក្ខន្ធរបស់ នរោត្តម បុប្ផាទេវី 
និសា ពេលទៅគោរពវិញ្ញាណក្ខន្ធរបស់ នរោត្តម បុប្ផាទេវី 
និសា ពេលទៅគោរពវិញ្ញាណក្ខន្ធរបស់ នរោត្តម បុប្ផាទេវី 
ទិដ្ឋភាពពេលទៅគោរពវិញ្ញាណក្ខន្ធរបស់ នរោត្តម បុប្ផាទេវី
ទិដ្ឋភាពពេលទៅគោរពវិញ្ញាណក្ខន្ធរបស់ នរោត្តម បុប្ផាទេវី
ទិដ្ឋភាពពេលទៅគោរពវិញ្ញាណក្ខន្ធរបស់ នរោត្តម បុប្ផាទេវី
ទិដ្ឋភាពពេលទៅគោរពវិញ្ញាណក្ខន្ធរបស់ នរោត្តម បុប្ផាទេវី
សុគន្ធ និសា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T