ដាច់ចិត្តម៉្លេះ! ពេលនេះ YG លុបឈ្មោះ 2NE1 ចេញពីផេកសិល្បៈកររបស់ផលិតកម្មជាផ្លូវការហើយ!

//s5.kh1.co/c6/c6b3c3656dd8c29f01cea81d06dc8f0b9e7ceb66.jpg
តារា & កម្សាន្ដ

 ២៣-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ដំណឹងដ៏គួរឲ្យក្តុកក្តួលសម្រាប់ Blackjacks គឺនៅពេលនេះ ផលិតកម្ម YG Entertainment បានធ្វើការលុបចោលនូវ រូបថតក៏ដូចជាឈ្មោះរបស់ក្រុមចម្រៀង​ 2NE1 ចេញពីគេហទំព័រផ្លូវការរបស់ YG ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ក្រុមចម្រៀង​នារី 2NE1
  ក្រុមចម្រៀង​នារី 2NE1

គួររំលឹកថា ក្រុមចម្រៀងនារីធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញ 2NE1 ត្រូវបានប្រកាសរំសាយក្រុមជាផ្លូវការ​ កាលពីអំឡុងឆ្នាំ២០១៦ ហើយសមាជិកក្រុមនីមួយៗក៏បានសម្រេចចិត្តដើរចេញពី ផលិតកម្មបន្តបន្ទាប់។ ហើយកាលពីថ្មីៗនេះផងដែរ តារាចម្រៀងស្រី CL ដែលជាអតីតក្រុម 2NE1 ក៏បានប្រកាសបញ្ចប់កុងត្រាដើរចេញពីផលិតកម្ម YG ជាផ្លូវការ ដោយឡែកអ្វីដែលកាន់តែខ្លាំងក្លាជាងនេះទៅទៀតនោះ ខណៈ CL ប្រកាសដើរចេញភ្លាម Channel Youtube ផ្លូវការរបស់ CL  ក៏ត្រូវបានលុបចោលភ្លែត ប៉ុន្តែពេលនេះ CL បានយក Channel Youtube នោះត្រឡប់មកវិញហើយ។

ប៉ុន្តែដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលបំផុតនោះ ស្រាប់តែពេលនេះ ផលិតកម្ម YG បានធ្វើការលុបរូបថតក្រុម 2NE1 ចេញពីសមាជិកសិល្បៈកររបស់ផលិតកម្ម YG Entertainment ដែលធ្វើឲ្យអ្នកគាំទ្រមានការខកចិត្តជាខ្លាំង។

YG លុបឈ្មោះ 2NE1 ពីបញ្ជីឈ្មោះសិល្បៈករជាផ្លូវការ
YG លុបឈ្មោះ 2NE1 ពីបញ្ជីឈ្មោះសិល្បៈករជាផ្លូវការ

គួរបញ្ជាក់ផងដែរថា នៅពេលនេះសមាជិកក្រុម 2NE1 ដែលនៅជាប់កិច្ចកុងត្រាជាមួយនឹងផលិតកម្ម YG គឺនៅសល់តែ Sandara Park តែម្នាក់ប៉ុណ្ណោះ ហើយបើតាមដឹង សុពលភាពនៃកិច្ចកុងត្រារបស់នាង នឹងជិតដល់ថ្ងៃបញ្ចប់ នៅក្នុងពេលឆាប់ៗខាងមុខនេះហើយ។ អ្នកគាំទ្រជាច្រើន កំពុងតែរង់ចាំមើលថាតើ Sandara នឹងសម្រេចចិត្តបែបណា នៅបន្ត ឬក៏សម្រេចចិត្តដើរចេញទៅតាមសមាជិកទាំង៣របស់នាង៕

  ក្រុមចម្រៀង​នារី 2NE1
  ក្រុមចម្រៀង​នារី 2NE1
  ក្រុមចម្រៀង​នារី 2NE1
  ក្រុមចម្រៀង​នារី 2NE1
  ក្រុមចម្រៀង​នារី 2NE1
  ក្រុមចម្រៀង​នារី 2NE1
  ក្រុមចម្រៀង​នារី 2NE1
  ក្រុមចម្រៀង​នារី 2NE1
  ក្រុមចម្រៀង​នារី 2NE1
  ក្រុមចម្រៀង​នារី 2NE1
  ក្រុមចម្រៀង​នារី 2NE1
  ក្រុមចម្រៀង​នារី 2NE1
  ក្រុមចម្រៀង​នារី 2NE1
  ក្រុមចម្រៀង​នារី 2NE1
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T