ROYAL SALUTE បានសម្ពោធប្រភេទស្រា Blended Malt ជាលើកដំបូងនៅកម្ពុជា ដែលមានអាយុកាល២១ឆ្នាំ!

//s5.kh1.co/82/825a4aee5b049b912cecb02f3c390919156c38a1.jpg
សង្គម

 ២៣-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖​ កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ​ឆ្នាំ២០១៩ ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូដ) បានធ្វើការសម្ពោធជាផ្លូវការនូវប្រភេទស្តេចស្រាវិស្គី ដែលមានអាយុកាល២១ឆ្នាំ មួយប្រភេទដែលមានឈ្មោះថា The Malts Blend

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

The Malts Blend បានចម្រាញ់រយៈពេល២១ឆ្នាំ​ ចេញពីគ្រាប់ធញ្ញជាតិតែមួយប្រភេទ ដែលមានអាយុកាលយ៉ាងតិច២១ឆ្នាំ យកចេញមកពីតំបន់ផលិតវិស្គីទាំងប្រាំ (Speyside, Highlands & Island, Lowlands, Islay, and Campbelltown) នៅក្នុងប្រទេសស្កុតឡេន។ គ្រាប់ធញ្ញជាតិទាំងនោះ បានបង្កើតជាក្លិនមួយដែលល្អបំផុត។​

ជាលទ្ធផលយើងបានបង្កើតឡើងនូវប្រភេទវិស្គីមួយប្រភេទ ដែលពោរពេញទៅដោយក្លិន និងរសជាតិនៃទិន្នផលគ្រាប់ធញ្ញជាតិ ដែលប្រកបដោយភាពឈ្ងុយឈ្ងប់ប្រៀបដូចជាក្លិនរបស់ផ្លែឈើស្រស់ដែលទើបប្រមួលផលមកពីចម្ការ។​ នេះគឺជាលើកដំបូងដែលយើងបានផលិត និងដាក់បញ្ចូលនូវប្រភេទវិស្គីនេះនៅក្នុងគ្រួសារ Royal Salute ២១ឆ្នាំ ជាមួយនឹង Royal Salute Signature Blend ដែលបានផលិតឡើងដើម្បីជាដង្វាយ ក្នុងឱកាសគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រិយានី Elizabeth ទីពីរ នៅក្នុងឆ្នាំ១៩៥៣។

The Malts Blend បានផលិតឡើងក្នុងដប និងសម្បកប្រអប់ ដែលមានរូបរាងថ្មីសន្លាងដែលបង្ហាញពីប្រវត្តិសាស្រ្តដ៏សម្បូរបែបរបស់ប្រទេសស្កុតឡេន ជាមួយនឹងរូបភាពចម្រុះពណ៌នៃសត្វនិងផ្កាជាច្រើនប្រភេទ នៃសួនសត្វនៅក្នុងរាជវាំងរបស់ប្រទេសអង់គ្លេស។​

ROYAL SALUTE បានសម្ពោធប្រភេទស្រា Blended Malt ជាលើកដំបូងនៅកម្ពុជា
ROYAL SALUTE បានសម្ពោធប្រភេទស្រា Blended Malt ជាលើកដំបូងនៅកម្ពុជា
ROYAL SALUTE បានសម្ពោធប្រភេទស្រា Blended Malt ជាលើកដំបូងនៅកម្ពុជា
ROYAL SALUTE បានសម្ពោធប្រភេទស្រា Blended Malt ជាលើកដំបូងនៅកម្ពុជា

លោក Sandy Hyslop ជាអ្នកឯកទេសក្នុងការផលិត និងលាយស្រា Royal Salute បានមានប្រសាសន៍ថា៖

«ប្រភេទគ្រាប់ធញ្ញជាតិ ដែលយកមកចម្រាញ់ក្នុងការផលិតស្រានេះឡើងប្រៀបបីដូចជាអក្សរភ្លេងដែលសរសេរឡើងចេញជាតន្រ្តី ពោលវាបង្កើតបានជារសជាតិពិសេសនៃវិស្គីនៅពេលដែលគ្រាប់ធញ្ញជាតិទាំងនោះបានរួមបញ្ចូលគ្នា។ ជាមួយនឹងលក្ខណៈពិសេសនៃគ្រាប់ធញ្ញជាតិដែល បានធ្វើឲ្យរសជាតិ និងក្លិនរបស់វិស្គី The Malts Blend កាន់តែអស្ចារ្យ ជាពិសេសចាប់ពីពេលដែលអ្នកភ្លក់នូវរសជាតិដ៏ផ្អែមលាយជាមួយក្លិនឈួលតិចៗ អ្នកនឹងកាន់តែមានអារម្មណ៍ថា វាគឺជាវិស្គីមួយដែលបានបង្កើតដោយវេទមន្ត»។

លោកបានបន្តទៀតថា៖ 

«ក្នុងនាមជាអ្នកឯកទេសក្នុងការផលិត និងលាយស្រា Royal Salute គ្មានអ្វីដែលប្រសើរជាងការខិតខំប្រឹងប្រែងបន្ត និងរក្សានូវកេរតំណែលនៃរូបមន្តនៃការផលិត និងលាយបញ្ចូលគ្នារបស់វិស្គីប្រភេទនេះ ដែលបានបង្កើតតាំងពីឆ្នាំ១៩៥៣ មកនោះទេ។ ប៉ុន្តែឱកាសនៃការស្វែងរក និងអភិវឌ្ឍនូវរូបមន្ត ដើម្បីបង្កើតជារសជាតិ និងក្លិនថ្មីៗឲ្យសាកសមទៅនឹងលក្ខណៈសម្បត្តិដើមរបស់វា គឺជាក្តីសុបិនយ៉ាងពិតប្រាកដសម្រាប់យើងក្នុងនាមជាអ្នកផលិតវិស្គីនេះ»។

លោក Sandy Hyslop ជាអ្នកឯកទេសក្នុងការផលិតនិងលាយស្រា Royal Salute
លោក Sandy Hyslop ជាអ្នកឯកទេសក្នុងការផលិតនិងលាយស្រា Royal Salute

លោក Mathieu Deslandes ប្រធានផ្នែកទីផ្សារស្រា Royal Salute បានមានប្រសាសន៍ថា៖

«យើងពិតជាមានមោទនភាពចំពោះផលិតផលរបស់យើង ជាមួយនឹងរូបរាងនៃការវេចខ្ចប់ថ្មីនៅក្នុងប្រអប់ដ៏ប្រណីតរបស់សមាជិកថ្មី The Malts Blend ដែលជាសមាជិកថ្មីនៃគ្រួសារ Royal Salute ២១ឆ្នាំ ជាពិសេសវាបានបន្ថែមភាពទាក់ទាញ និងបង្កើនបន្ថែមនូវកេរ្តិ៍ឈ្មោះមួយកម្រិតទៀតនៃស្កុតវិស្គីផងដែរ»។

 លោកបានបន្ថែមទៀតថា៖

«Royal Salute មានប្រវត្តិសាស្ត្រគួរជាទីមោទនៈ ហើយយើងក៏តែងតែខិតខំប្រឹងប្រែងថែរក្សាកេរ្តិ៍តំណែលនេះឲ្យនៅស្ថិតស្ថេរប្រៀបបីជាបេះដូងរបស់យើងផងដែរ។ យ៉ាងណាមិញយើងខិតខំស្រាវជ្រាវ និងស្វែងរកនូវបច្ចេកវិទ្យាចុងក្រោយ ដើម្បីផលិតស្រានេះ ជាលទ្ធផលយើងក៏ទទួលបាននូវវិស្គីប្រភេទថ្មីមួយនេះ។ The Malts Blend គឺជាឈ្មោះនៃវិស្គីថ្មីមួយប្រភេទនេះ ដែលយើងជឿជាក់ថាវាសាកសមបំផុតសម្រាប់ខ្សែរាជវង្ស។»

លោក Mathieu Deslandes ប្រធានផ្នែកទីផ្សារស្រា Royal Salute
លោក Mathieu Deslandes ប្រធានផ្នែកទីផ្សារស្រា Royal Salute

The Royal Salute ២១ឆ្នាំ The Malts Blend មានលក់នៅតាមដេប៉ូចែកចាយរបស់ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូដ) ដែលមានទីតាំងដូចខាងក្រោម៖

រាជធានីភ្នំពេញ
ហាងលក់ភេសជ្ជៈ ឆេង ហ៊ី១ លេខទូរស័ព្ទទំនាក់ទំនង 012 686 289
ហាងលក់ភេសជ្ជៈ ជីវ ហៃ លេខទូរស័ព្ទទំនាក់ទំនង 012 967669
ហាងលក់ភេសជ្ជៈ ហុក ស្រៀង​ លេខទូរស័ព្ទទំនាក់ទំនង 078 594695
ហាងលក់ភេសជ្ជៈ សុភមង្គល​ លេខទូរស័ព្ទទំនាក់ទំនង​ 012 811 741
ហាងលក់ភេសជ្ជៈ មេហ្គា លេខទូរស័ព្ទទំនាក់ទំនង 015 857 777

ខេត្តកំពង់សោម
ហាងលក់ភេសជ្ជៈ សាមូដឺរ៉ា លេខទូរស័ព្ទទំនាក់ទំនង 012 693 168

ខេត្តសៀមរាប
ហាងលក់ភេសជ្ជៈ ចៅ សំាងហុក​ ​លេខទូរស័ព្ទទំនាក់ទំនង 016 566 168

ខេត្តបាត់ដំបង
ហាងលក់ភេសជ្ជៈ សុខ ខេង​​ ​លេខទូរស័ព្ទទំនាក់ទំនង 012 683 546

ខេត្តកំពង់ចាម
ហាងលក់ភេសជ្ជៈ លាង ស្រ៊ី លេខទូរស័ព្ទទំនាក់ទំនង 012 558 154។

ពត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រៈ​www.royalsalute.com

ROYAL SALUTE បានសម្ពោធប្រភេទស្រា Blended Malt ជាលើកដំបូងនៅកម្ពុជា
ROYAL SALUTE បានសម្ពោធប្រភេទស្រា Blended Malt ជាលើកដំបូងនៅកម្ពុជា
ROYAL SALUTE បានសម្ពោធប្រភេទស្រា Blended Malt ជាលើកដំបូងនៅកម្ពុជា
ROYAL SALUTE បានសម្ពោធប្រភេទស្រា Blended Malt ជាលើកដំបូងនៅកម្ពុជា
ROYAL SALUTE បានសម្ពោធប្រភេទស្រា Blended Malt ជាលើកដំបូងនៅកម្ពុជា
ROYAL SALUTE បានសម្ពោធប្រភេទស្រា Blended Malt ជាលើកដំបូងនៅកម្ពុជា
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T