អបអរសាទរ! ឈិន ម៉ានិច្ច កាន់តែកាក់កបខ្លាំង ធ្វើពិធីជប់លៀងឡើងគេហដ្ឋានថ្មី ក្រោមវត្តមានតារាល្បីៗជាច្រើននាក់!

//s5.kh1.co/84/84ea7c53c98a6aa3e1a7f04e0c229faad6204fa2.jpg
តារា & កម្សាន្ដ

 ២៣-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ គេឃើញថា កញ្ញា ឈិន ម៉ានិច្ច ដែលជាម្ចាស់ជ័យលាភី Cambodia Idol រដូវកាលទី២ កាន់តែមានប្រជាប្រិយភាពខ្លាំងឡើង និងទទួលបានការងារសិល្បៈមិនចេះដាច់ទេ ទើបធ្វើឲ្យតារារូបនេះ កាន់តែមានភាពល្បីល្បាញជាងមុនទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ស្របពេលដែលកំពុងឡើងកូដជាមួយអាជីពសិល្បៈ ស្រាប់តែកាលពីល្ងាចម្សិលមិញ កញ្ញា ឈិន ម៉ានិច្ច បានបង្ហោះរូបភាពជាច្រើនសន្លឹក អំពីទិដ្ឋភាពពិធីជប់លៀង ឡើងគេហដ្ឋានថ្មីមួយ ដែលមានតម្លៃមិនតិចជាង ខ្ទង់ម៉ឺនដុល្លារទេ។

ជាមួយគ្នានេះដែរ គេឃើញថា ពិធីឡើងគេហដ្ឋានថ្មីរបស់ ឈិន ម៉ានិច្ច ប្រកបដោយភាពសប្បាយរីករាយខ្លាំងណាស់ បូករួមជាមួយនឹងវត្តមាន តារាប្រុសស្រីល្បីៗ ជាច្រើននាក់ មកចូលរួមអបអរសាទរផងដែរ។

លើសពីនេះ រាល់រូបភាពទាំងនោះ តារាស្រីរូបនេះ មានទឹកមុខស្រស់ស្អាត និងស្នាមញញឹមស្រស់ថ្លាខ្លាំងណាស់ ព្រោះពេញចិត្តជាមួយការខិតខំប្រឹងប្រែង ដោយកម្លាំងញើសឈាមរហូតទទួលបានជោគជ័យបែបនេះ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ឈិន ម៉ានិច្ច 
ឈិន ម៉ានិច្ច 
ឈិន ម៉ានិច្ច 
ឈិន ម៉ានិច្ច 
ឈិន ម៉ានិច្ច 
ឈិន ម៉ានិច្ច 
ទិដ្ឋភាពឡើងគេហដ្ឋានរបស់ ឈិន ម៉ានិច្ច 
ទិដ្ឋភាពឡើងគេហដ្ឋានរបស់ ឈិន ម៉ានិច្ច 
ទិដ្ឋភាពឡើងគេហដ្ឋានរបស់ ឈិន ម៉ានិច្ច 
ទិដ្ឋភាពឡើងគេហដ្ឋានរបស់ ឈិន ម៉ានិច្ច 
ទិដ្ឋភាពឡើងគេហដ្ឋានរបស់ ឈិន ម៉ានិច្ច 
ទិដ្ឋភាពឡើងគេហដ្ឋានរបស់ ឈិន ម៉ានិច្ច 
ទិដ្ឋភាពឡើងគេហដ្ឋានរបស់ ឈិន ម៉ានិច្ច 
ទិដ្ឋភាពឡើងគេហដ្ឋានរបស់ ឈិន ម៉ានិច្ច 
ឈិន ម៉ានិច្ច
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T