វីង ចូលរួមចំណែកជាមួយក្រសួងអប់រំ ដើម្បីលើក​កម្ពស់​ចំណេះដឹងនៃការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​!

//s5.kh1.co/7e/7e85737babf826a4c1853530a43d98ec8e792098.jpg
សង្គម

 ២២-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានសហការឧបត្ថម្ភក្រសួងអប់រំ​ យុវជន និងកីឡា ​រៀបចំ​សិក្ខាសលាស្តិពី “អក្ខរកម្មហិរញ្ញវត្ថុ” នៅក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​ ឯកឧត្តម ​សេរី ជំនៈ អនុរដ្ឋលេខាធិការ​ ក្រសួង​អប់រំយុវជន និងកីឡា​ ដោយមានការចូលរួមពីសិក្ខាកាមប្រមាណជា ៣០០ នាក់។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ​សិក្ខាសលាស្តិពី “អក្ខរកម្មហិរញ្ញវត្ថុ”  
  ​សិក្ខាសលាស្តិពី “អក្ខរកម្មហិរញ្ញវត្ថុ”  

កម្មវិធីនេះត្រូវបានរៀបចំឡើង​ក្នុង​គោល​បំណងបញ្ជ្រាប​ការយល់ដឹង​អំពី​ការ​ប្រើ​ប្រាស់​ឧបករណ៍ហិរញ្ញវត្ថុមូលដ្ឋានលើ​ប្រព័ន្ធ​ឧបករណ៍​ចល័ត បំពេញ​បន្ថែម​ចំណេះដឹង​ហិរញ្ញវត្ថុ​មូល​ដ្ឋាន​​ដល់​យុវ​ជន និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ជាប់​បំណុល​ហួស​កម្រិត ឬការ​ក្លាយ​ជា​ជន​រង​គ្រោះ​នៃ​ក្រុម​ផ្តល់​សេវាហិរញ្ញ​វត្ថុ​មិន​​ស្រប​ច្បាប់ ក៏ដូចជាសេវាឥណទានផ្សេងៗដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។​

​សិក្ខាសលាស្តិពី “អក្ខរកម្មហិរញ្ញវត្ថុ”  
​សិក្ខាសលាស្តិពី “អក្ខរកម្មហិរញ្ញវត្ថុ”  

លោក កែវ ជីវ៉ា តំណាងឲ្យក្រសួងអប់រំ យុវជន និង​កីឡា​ បានឲ្យ​ដឹង​ថា៖

“ចំណេះស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ​ពិតជាមាន​សារៈសំខាន់ណាស់​សម្រាប់​យុវជន និងប្រជាជនទាំងអស់គ្នា ដោយឲ្យពួកគាត់មានផែនការហិរញ្ញវត្ថុច្បាស់លាស់ និង​គេចផុតហានិភ័យនៃបំណុលផ្សេងៗ”។

​សិក្ខាសលាស្តិពី “អក្ខរកម្មហិរញ្ញវត្ថុ”  
​សិក្ខាសលាស្តិពី “អក្ខរកម្មហិរញ្ញវត្ថុ”  

សិក្ខាកាម​ដែលចូលរួមកម្មវិធីនេះ​រួមមាន លោកគ្រូ អ្នកគ្រូ គរុសិ​ស្ស គរុ​និស្សិត​ម​កពីខេត្ត​បាត់ដំបង​ សៀមរាប និង​បន្ទាយមានជ័យ ដែលពួកគាត់នឹងយកចំណេះដែលទទួលបានទៅចែករំលែកដល់​សិស្សានុសិស្ស​​ ក៏ដូចជាប្រជាជននៅតាម​សហគមន៍របស់ពួកគាត់ផងដែរ។​

លោក ស្រ៊ុន ឈាងស្រេង នាយកគ្រប់គ្រងអាជីវកម្មទីផ្សារអតិថិជន​នៃធនាគារឯកទេស វីង បានឲ្យដឹងថា៖

“ខ្ញុំរំពឹងយ៉ាងមុតមាំថាសិក្ខាកាម ដែលចូលរួមក្នុងកម្មវិធីរយៈពេល៣ថ្ងៃនេះ និងយក​ចំណេះមួយ​ចំនួនដែលបានរៀន​សូត្រយកទៅចែករំលែកដល់សមាជិកគ្រួសារ សហគមន៍និង​សិស្សានុសិស្ស​ដ៏ទៃផ្សេង​ទៀត ដើម្បីរួមចំនែកលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ពួកគេ និងជួយ​កាត់បន្ថយ​​វិបត្តិហិរញ្ញវត្ថុផ្សេង​ដែលអាចកើត​មានជាយថាហេតុ”។

ក្រៅពីឧបត្ថម្ភជាថវិការណ៍ និងសម្ភារៈមួយចំនួន វីង ក៏បានចែករំលែកចំណេះអំពី​ការ​​ប្រើប្រាស់​ឧបករណ៍ហិរញ្ញ​វត្ថុ​មូលដ្ឋាន​លើ​ប្រព័ន្ធ​ឧបករណ៍​ចល័ត ការសន្សំ​ហិរញ្ញ​វត្ថុ​តាម​វិធីផ្សេងៗ និង​សេវាកម្ម​ហិរញ្ញ​វត្ថុ​សម្រាប់​យុវជន។

នេះជាកម្មវិធី​ “អក្ខរកម្មហិរញ្ញវត្ថុ” លើកទីពីរហើយដែលធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានសហការជាមួយក្រសួងអប់រំ​ យុវជននិងកីឡា​រៀបចំឡើង ដោយលើកទី១ត្រូវបានរៀបចំឡើងនៅក្នុងខេត្តកំពង់ចាម​​ដោយមានការចូលរួមពីសិក្ខាកាមចំនួន ​២៥០ នាក់ ​មកពីខេត្ត​កំពង់ចាម​ ក្រចេះ និង​ស្ទឹង​ត្រែង៕

​សិក្ខាសលាស្តិពី “អក្ខរកម្មហិរញ្ញវត្ថុ”  
​សិក្ខាសលាស្តិពី “អក្ខរកម្មហិរញ្ញវត្ថុ”  
​សិក្ខាសលាស្តិពី “អក្ខរកម្មហិរញ្ញវត្ថុ”  
​សិក្ខាសលាស្តិពី “អក្ខរកម្មហិរញ្ញវត្ថុ”  
​សិក្ខាសលាស្តិពី “អក្ខរកម្មហិរញ្ញវត្ថុ”  
​សិក្ខាសលាស្តិពី “អក្ខរកម្មហិរញ្ញវត្ថុ”  
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T