នាំគ្នាចាប់អារម្មណ៍ ពេលសង្សារចាស់ និងសង្សារថ្មីរបស់ Weir ប៉ះគ្នាលើកដំបូង ក្នុងកម្មវិធីតែមួយ!

//s5.kh1.co/16/16367a01e066e22c240eaa5ce53ffe81badd450e.jpg
តារា & កម្សាន្ដ

 ២២-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ថៃ៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកាម្សិលមិញនេះ តារាសម្តែងស្រីល្បីឈ្មោះពីររូបគឺ កញ្ញា Pancake Khemanit និងកញ្ញា Bella Ranee​ បានបង្ហាញវត្តមានព្រមគ្នាជាលើកដំបូង នៅក្នុងកម្មវិធីមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត ការជួបគ្នាលើកដំបូងរបស់តារាស្រីទាំងពីរដួងនេះ​ ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះ Pancake ធ្លាប់ជាអតីតសង្សារចាស់របស់លោក Weir Sukollawat ដែលត្រូវជាសង្សាររបស់ Bella នាពេលបច្ចុប្បន្ននេះ។ ពោលគឺ សង្សារចាស់ និងសង្សារថ្មីរបស់លោក Weir ជួបមុខគ្នាជាលើកដំបូង។ 

គួររំលឹកផងដែរថា បើគិតត្រលប់ទៅកាលពីប៉ុន្មានឆ្នាំមុន ធ្លាប់មានពត៌មានលេចលឺថា Pancake និង Weir​ មានទំនាក់ទំនងស្នេហាជាមួយគ្នា។ ប៉ុន្តែក្រោយមកមិនបានប៉ុន្មាន Weir​ ក៏បានចេញមុខផ្តល់បទសម្ភាសន៍ជាមួយអ្នកកាសែតថា លោកនិង Pancake បានចែកផ្លូវគ្នាហើយ ដោយសារបញ្ហាមិនចុះសម្រុងមួយចំនួន។

យ៉ាងណាមិញ ការចូលរួមកម្មវិធីជាមួយគ្នារបស់​ Pancake និង  Bella លើកនេះ អ្នកគាំទ្រសង្កេតឃើញថា ពួកគេទាំងពីរញញឹមរាក់ទាក់គ្នាដាក់ទៅវិញទៅមកធម្មតា ហើយថែមទាំងថតរូបជាមួយគ្នាទៀតផង។​ ម្យ៉ាងវិញទៀត ទំនាក់ទំនងរបស់ Pancake និង Weir គ្រាន់តែរឿងអតីត ដែលកន្លងហួសច្រើនឆ្នាំទៅហើយ។ សម្រាប់ពេលនេះ Pancakeក៏មានស្នេហាថ្មីយ៉ាងផ្អែមល្ហែម ចំណែកឯ Weir​ និង Bella វិញក៏ល្អូកល្អើនមិនចាញ់គ្នាដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Pancake និង Bella  
Pancake និង Bella  
Pancake និង Bella
Pancake និង Bella
Pancake និង Bella
Pancake និង Bella
 Weir និង Pancake  
 Weir និង Pancake  
 Weir និង Pancake
 Weir និង Pancake
 Weir និង Bella   
 Weir និង Bella   
 Weir និង Bella   
 Weir និង Bella   
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T