កប់ទៀតហើយ! ម្ចាស់បទ «នឹកនា» បញ្ចេញបទថ្មី «អារម្មណ៍សល់» អត្ថន័យពីរោះចាក់ដោតបេះដូងយុវវ័យតែម្ដង! (មានវីដេអូ)

//s5.kh1.co/4f/4ffdbcd49b2dad29debfe179792917c50be097d0.jpg
តារា & កម្សាន្ដ

 ២២-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ប្រិយមិត្ត ជាពិសេសមិត្តៗយុវវ័យមួយចំនួនធំប្រហែលជាបានជ្រាបហើយថា  បទចម្រៀងបែបមនោសញ្ចេតនា «នឹកនា» របស់កម្លោះសង្ហាដែលជាតារា និងតន្ត្រីករចម្រៀងប្រចាំផលិតថោនលោក ដាភ្លេង កំពុងទទួលបានការគាំទ្រខ្លាំងគួរឲ្យកត់សម្គាល់។ ក្នុងនោះដែរ ចម្រៀងស្នេហាបែបកម្សត់នេះ ក៏ត្រូវបានផលិតជាថ្មីជាមួយ Version ស្រី ដោយមានកញ្ញា បាន មុន្នីល័ក្ខ ជាអ្នកបកស្រាយធ្វើឲ្យមហាជនមានការពេញចិត្តជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះស្រាប់តែយប់មិញនេះផេកផ្លូវការរបស់ផលិតកម្មថោន ក៏បានបង្ហោះបទថ្មីរបស់លោក ដាភ្លេង មានចំណងជើងថា «អារម្មណ៍សល់» លើបណ្ដាញសង្គមធ្វើឲ្យប្រិយមិត្តអ្នកទស្សនា ស្ដាប់ហើយចាក់ដោតបេះដូងគ្រប់គ្នា។​ ព្រោះតែអត្ថន័យក៏ដូចជាខ្លឹមសារនៃបទចម្រៀងថ្មីមួយនេ ពិតជាពិរោះប្លែកខ្លាំង ជាពិសេសត្រូវនឹងរឿងរបស់យុវវ័យយើង ដែលកំពុងបែកបាក់ស្នេហាមិនចាញ់បទ «នឹកនា» នោះទេ។

លើសពីនេះបន្ទាប់ពីមិត្តៗយុវវ័យស្ដាប់បទថ្មីរបស់លោកហើយភ្លាម ក៏មានអ្នកគាំទ្រជាច្រើនខមិនស្នើរសុំឲ្យបទ «អារម្មណ៍សល់» មួយនេះមានចេញជា Version ស្រី ដូចបទ «នឹកនា» ទៀតផង៕

តោះបើចង់ជ្រាបកាន់តែច្បាស់ថាបទ «អារម្មណ៍សល់» និងបទ «នឹកនា» មានអត្ថន័យពិរោះបែបណា មកទស្សនាវីដេអូទាំងអស់គ្នា៖

បទ៖ «អារម្មណ៍សល់»
បទ៖ «អារម្មណ៍សល់»
បទ៖ «អារម្មណ៍សល់»
បទ៖ «អារម្មណ៍សល់»


បទ៖ «អារម្មណ៍សល់»
បទ៖ «អារម្មណ៍សល់»
វីដេអូ
វីដេអូ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T