សូមសរសើរ ដែលប្រាប់គ្មានសល់! ដេននី ក្វាន់ ទម្លាយថា កែតាំងពីថ្ងាស ដល់ចុងជើង សូម្បីតែយកឆ្អឹងជំនី ក៏ហ៊ានយកចេញដែរ!

//s5.kh1.co/a8/a83e340c29bed83e55c9619768a7f40cfcf4fc7f.jpg
តារា & កម្សាន្ដ

 ២២-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ បកទៅប្រភពដើមបន្តិច គ្រប់គ្នាបានស្គាល់ ដេននី ក្វាន់ ក៏តាមរយៈភាពស៊ិចស៊ី បញ្ចេញដើមទ្រូង រាល់ពេល នៅក្នុងបណ្តាញសង្គម ហើយរូបនាង ក៏ធ្លាប់រឿងជាច្រើន ការរិះគន់ និងត្រូវគេឲ្យផ្អាកពីសិល្បៈ១ឆ្នាំទៀតផង។ ប៉ុន្តែសម្រាប់ប៉ុន្មានឆ្នាំចុងក្រោយនេះ រូបនាង មិនសូវអើពើ ទៅលើរឿងសិល្បៈអីប៉ុន្មានទេ ហើយក៏មិនសូវបង្ហោះរូបថតស៊ិចស៊ីដូចមុនទៀតប៉ុន្មានដែរ ដែលនាងទម្លាក់ខ្លួន ១៨០ដឺក្រេ ដោយធ្វើខ្លួនធម្មតា និងយកពេលរកស៊ី ធ្វើរឿងសប្បុរសធម៌វិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ទើបតែម្សិលមិញនេះទេ ដែលដេននី ក្វាន់ បានបង្ហាញមុខជាថ្មី ក្រោយជាសះស្បើយ ពីមុខរបួសកែសម្ផស្ស ព្រមទាំងទម្លាយរឿង ដែលគ្រប់គ្នាមិនដែលដឹងទាល់តែសោះ ក៏នាងបានប្រាប់ស្ទើរតែទាំងអស់ផងដែរ។

ក្នុងនោះដែរ ដេននី ក្វាន់ មិនសូវបានបង្ហោះរូបថ្មី មួយរយៈនេះ ក៏ព្រោះតែនាង រវល់នឹងការកែសម្ផស្សបន្ថែម ដែលចុងក្រោយនេះ នាងបានកែខ្ទង់ច្រមុះជាថ្មី ដោយលាយជាមួយនឹងខ្ទង់ជ័រ និងស្លឹកត្រចៀក ដើម្បីចេញរាងខ្ទង់ច្រមុះមូលចុងៗ បែបបរទេស ដែលត្រូវចំណាយ៨ពាន់ដុល្លារ ហើយនាងក៏អះអាងថា តម្លៃនេះដោយសារតែនាងកែច្រមុះសាដើមទេ តាមពិត វាក៏មិនថ្លៃដល់ប៉ុណ្ណឹងដែរ ដោយនាងបានបូមជាតិFiller ចាក់ច្រមុះលើកមុនចេញ និងដាក់ខ្ទង់ថ្មី។ ហើយមួយទៀត នាងបានកែដើមទ្រូងឲ្យមានទំហំធំជាងមុន ដែលចំណាយ៦ពាន់ដុល្លារឯណោះ។

អ្វីដែលសំខាន់ នាងថែមទាំងប្រាប់ទៀតថា នៅលើមុខរបស់នាង ដងខ្លួន គ្មានអ្វីដែលធម្មជាតិ សូម្បីតែថ្ងាសរបស់នាង ក៏នាងដាក់ជេល ឲ្យរាងធំ មើលទៅសមទម្រង់មុខ។ ជាពិសេស ដេននី ក្វាន់ បានកែលើកន្លែងទាំងនេះ ដូចជា ភ្នែក ច្រមុះ( ធ្វើ២ដង)  ចង្កា មាត់( ទាំងលើទាំងក្រោម) កាត់ថ្គាម ដើមទ្រូង( ធ្វើ៣ដង) ចង្កេះ ដោយនាងបានកាត់ឆ្អឹងជំនីចំនួន២ចេញ ដើម្បីឲ្យឃើញរាងតូច។​

យ៉ាងណាមិញ ក៏សូមសរសើរដល់ ដេននីក្វាន់ ដែលរូបនាង ជាតារាម្នាក់ ហ៊ានប្រាប់ថា​រូបខ្លួន បានកែសម្ផស្ស ពីចុងសក់ ដល់ចុងជើងយ៉ាងដូច្នេះ ព្រោះថា ភាគតិចណាស់ ដែលតារាៗ ហ៊ានប្រាប់ថា ខ្លួនគេ កែសម្រស់ ដោយមិនចង់ឲ្យគេគិតថា ស្អាតដោយសារតែមុខកំាបិត៕

តោះមើលសម្រស់របស់នាង ជាមួយខ្មែរឡូត ក្រោយធ្វើការកែសម្ផស្សកន្លងមក៖

ដេននី ក្វាន់ 
ដេននី ក្វាន់ 
ដេននី ក្វាន់ 
ដេននី ក្វាន់ 
ដេននី ក្វាន់ 
ដេននី ក្វាន់ 
ដេននី ក្វាន់ 
ដេននី ក្វាន់ 
ដេននី ក្វាន់ 
ដេននី ក្វាន់ 
ដេននី ក្វាន់
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T