Liverpool នឹងអវត្តមាន Salah ពេលចាប់ផ្ដើមរដូវកាល ២០២០-២០២១ ព្រោះតែ…..

//s5.kh1.co/01/019b70f26b6ac7a29724bccf75664a7c694a206c.jpg
កីទ្បា

 ២២-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

បរទេស៖ Liverpool អាចនឹងចាប់ផ្ដើមរដូវ ២០២០-២០២១ ដោយគ្មានវត្តមានខ្សែប្រយុទ្ធឆ្នើម Mohamed Salah ក្រោយក្រុមជម្រើសជាតិបាល់ទាត់អេហ្ស៊ីបអាយុក្រោម ២៣ឆ្នាំបានកក់កៅអីទៅលេងព្រឹត្តិការណ៍ពានរង្វាន់អូឡាំពិច ឆ្នាំ២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Mohamed Salah
កីឡាករ Mohamed Salah

សម្រាប់លក្ខខន្តិកៈក្នុងការប្រកួតវិញ្ញសាបាល់ទាត់ក្នុងព្រឹត្តិការណ៍អូឡាំពិចគឺអនុញ្ញាតឲ្យមានកីឡាករលើសអាយុចំនួន ៣នាក់។ ដូច្នេះខ្សែប្រយុទ្ធជួរមុខរបស់ Liverpool កីឡាករ Mohamed Salah នឹងក្លាយជាកីឡាទីមួយដែលត្រូវទៅចូលរួមជួយក្រុម U-23 អេហ្ស៊ីបនៅអូឡាំពិច នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mirror។

បន្ថែមលើសពីនេះ ខ្សែប្រយុទ្ធជំនាញជើងឆ្វេង Salah ក៏ត្រូវបានគេដឹងថាមានបំណងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍អូឡាំពិច ដើម្បីជួយក្រុមយុវជន U-23 របស់អេហ្ស៊ីបផងដែរ។

កីឡាករ Mohamed Salah
កីឡាករ Mohamed Salah

គួរឲ្យដឹងដែរថា Salah បានអវត្តមានពីក្រុមជម្រើសជាតិឈុតធំអេហ្ស៊ីបអស់រយៈពេលជាង ២ខែមកហើយបន្ទាប់ពីមានរបួសខ្មងជើង៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T