ស៊យ​ធំ​ហើយ​អានាង​…​ប៉ះ​ចំ​ប្រពន្ធ​ប៉ូលិស​ព្រហ្មទណ្ឌ​ផង !

//s5.kh1.co/6e/6eb7a173ff8243e4c280339a8a8f3338e0abaa73.jpg
សង្គម

 ២១-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​រង​គ្រោះ​ម្នាក់​បាន​ទុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ស៊ូ​គី​និ​ច​ទុក​នៅ​ក្នុង​ខុន​ដូរ​មួយ​កន្លែង​យីហោ​បាលី​ក៏​ត្រូវ​ជនសង្ស័យ​២​នាក់​ជា​ជនជាតិ​ចិន​លួច​កាច់​.​ក​ម៉ូតូ​បាន​សម្រេច​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព​បាន​មួយ​ថ្ងៃ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​11​នឹង​30​នាទី​យប់ ថ្ងៃ​ទី​20 ខែវិច្ឆិកា ឆ្នាំ​2019​តាម​បណ្តោយ​ផ្លូវ​214​នៅ​ចំណុច​ក្បែរ​នឹង​ខារ៉ាអូខេ​X2 ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=379,q=100/92/92e2d3fb8ea13f38bc33da0856b5c4c23c088a8b.png

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​មាន ទី​១-​ឈ្មោះ WANG YIN ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅ​សណ្ឋាគារ​ឋាន​សួ​គ៍ ផ្លូវ​២១៤ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ភ្នំពេញ គ្មាន​លិខិតឆ្លងដែន មុខរបរ​គ្មាន ជា​អ្នក​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ និង​ទី​២-​ឈ្មោះ LI JIAXIN ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅ​មិន​ពិតប្រាកដ គ្មាន​លិខិតឆ្លងដែន មុខរបរ​គ្មាន ។

https://s5.kh1.co/__image/w=650,h=379,q=100/9f/9f9d2e892af083636596da7f3ef945386e278c5d.png

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ម្នាក់​មានឈ្មោះ កង លី​តា ភេទ​ស្រី អាយុ​21​ឆ្នាំ ស្នាក់​នៅ​សង្កាត់​គោក​ឃ្លាំង ខណ្ឌ​សែន​សុខ បានឱ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​ខាងលើ​នេះ​ម៉ោង​8​ព្រឹក ថ្ងៃ​ទី​19 ខែវិច្ឆិកា ឆ្នាំ​2019 គាត់​បាន​ចេញ​មក​ពី​ផ្ទះ​គោលបំនង​ទៅ​កន្លែងធ្វើការ​នៅ​ខុន​ដូរ​ផ្លូវ​កៅស៊ូ​ថ្មី ភូមិ​14 សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន យីហោ​ឈ្មោះ បាលី​N1 ។

https://s5.kh1.co/__image/w=650,h=379,q=100/3c/3c6c32373ff90ab9bebab7122b616b713aaa57b2.png

លុះ​ពេល​បាន​មួយសន្ទុះ​ក្រោយមក​ក៏​មាន​ជនសង្ស័យ​២​នាក់​ជា​ជនជាតិ​ចិន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Zoomer-X ពណ៌​ទឹក​បិ​ច ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1GD-5134 បាន​ជិះ​មក​ធ្វើ​សកម្មភាព​លួច​កាច់​.​ក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ស៊ូ​គី​និ​ច ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ DF2129 បាន​សម្រេច​ហើយ​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

https://s5.kh1.co/__image/w=650,h=379,q=100/a4/a447047da067b9e7338f9f0080163fc62409e5a0.png

លុះ​ពេល​មក​ដល់​ថ្ងៃ​ទី​20 វិច្ឆិកា ម៉ោង​កើតហេតុ​ខាងលើ​នេះ​ដោយសារ​តែ​ម៉ូតូ​ដែល​បាត់​នេះ​ជា​ម៉ូតូ​របស់​ប្រពន្ធ​សមត្ថកិច្ច​ម្នាក់​ទទួល​ផែន​ព្រហ្មទណ្ឌ​ទើប​គាត់​ជិះ​ស្រាវជ្រាវ​រក​ឃើញ​ជនសង្ស័យ​ទាំង​៣​នាក់​កំពុង​តែ​ជិះ​ម៉ូតូ Zoomer-X នៅ​តាម​ផ្លូវ​214​ក៏​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​តែ​ម្តង​នៅ​ឯ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ទន្លេបាសាក់​បើសិនជា​ក្នុង​ចំណោម​៣​នាក់​មាន​ជនសង្ស័យ​ម្នាក់​មិន​មាន​ពាក់ព័ន្ធ​សមត្ថកិច្ច​ធ្វើការ​ដោះ​លែង​វិញ ។ ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បន្ត​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ដើម្បី​សួរនាំ​រក​បក្សពួក​ជា​បន្ត​ទៅទៀត ៕

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T