ជើងខ្លាំង ឡៅ ចិត្រា បារម្ភកីឡាករប្រទេសមួយសម្រាប់ការប្រកួតស៊ីហ្គេម ប៉ុន្តែមិនមែនថៃនោះទេ!

//s5.kh1.co/1d/1d5387a059757ce772dcd90fffb8a931f34f9563.jpg
កីទ្បា

 ២១-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ម្ចាស់មេដាយសំរឹទ្ធិស៊ីហ្គេមលើកទី២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី វិញ្ញាសាប្រដាល់សេរី កីឡាករ ឡៅ ចិត្រា បានប្ដេជ្ញាបន្តរកមេដាយឲ្យកម្ពុជានៅក្នុងព្រឹត្តិការណ៍ការប្រកួតស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន នាពេលខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ ឡៅ ចិត្រា (កណ្ដាល)
កីឡាករ ឡៅ ចិត្រា (កណ្ដាល)

អ្នកប្រដាល់មកពីខេត្តកំពង់ស្ពឺរូបនេះបានបង្ហាញសុទុដ្ឋិនិយមថានឹងអាចប្រជែងបានមេដាយបាននៅស៊ីហ្គេមលើកនេះដោយសារការហ្វឹកហាត់ត្រៀមបានពេញលេញ ប៉ុន្តែគេក៏បានបង្ហាញក្ដីបារម្មណ៍ចំពោះការមិនសូវបានប្រកួតនៅលើសង្វៀនផងដែរ។

ជាមួយគ្នានេះ អ្នកប្រដាល់វ័យក្មេងដែលកំពុងមានឈ្មោះបោះសម្លេងក្នុងវិស័យគុនខ្មែរ បានឲ្យដឹងថាម្ចាស់ផ្ទះហ្វីលីពីនគឺជាឧបសគ្គធំមួយដែលគេបារម្ភ ដោយលើកហេតុផលថាអាចមានការផ្ដល់ពិន្ទុមិនសុក្រិត។

កីឡាករ ឡៅ ចិត្រា
កីឡាករ ឡៅ ចិត្រា

គួរឲ្យដឹងដែរថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នៅហ្វីលីពីននឹងចាប់ផ្ដើមនៅថ្ងៃទី​៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ដោយមានការចូលរួមពីសំណាក់ប្រទេសទាំង ១១ ដែលស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T