គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចេញសេចក្តីថ្លែងការណ៍បដិសេធ ចំពោះការរិះគន់លើបណ្តាញសង្គម ពាក់ព័ន្ធករណីរថយន្តដឹកព្រះសព សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី

//s5.kh1.co/76/7618d755d38443d61dbe042a6849a8eb10978419.jpg
សង្គម

 ២១-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ប្រកាសបដិសេធ ចំពោះការរិះគន់ចំនួនលើបណ្តាញសង្គម ពាក់ព័ន្ធករណីរថយន្តដឹក ព្រះសពសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានបញ្ជាក់ថា ព្រះសព សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ត្រូវបានដឹកតាមយន្តហោះពីប្រទេសថៃ ហើយមកដល់រាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ៧៖៣០នាទីយប់ មិនមែនដឹកតាមរថយន្តពីប្រទេសថៃមកទេ។

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានបញ្ជាក់ទៀតថា «ព្រះសព ត្រូវបានទទួលតាមព្រះរាជប្បវេណីខាងសាសនា ដោយមានសម្តេចព្រះមហាសង្ឃរាជ យាងជាព្រះអធិបតី នៅព្រលានយន្តហោះ និងបញ្ជូនដោយស្ងៀមស្ងាត់ តាមព្រះទីនាំងរបស់ក្រសួងព្រះបរមរាជវាំង (Mercedes) ដែលតែងតែប្រើសម្រាប់ថ្វាយព្រះរាជដំណើររបស់ ព្រះសង្ឃ ដែលនិមន្តចូលរួមក្នុងព្រះរាជពិធីផ្សេងៗ ក្នុងព្រះបរមរាជវាំង និងត្រូវបានតុបតែងលម្អ ដោយសន្ធិយា-វាំងនន និងកម្រាលព្រំថ្មីទាំងអស់ និងរៀបចំឲ្យស័ក្តិសមល្អបំផុត ជារថយន្តសម្រាប់ដង្ហែព្រះសព ដោយឥតមានកៅអីអង្គុយ នៅខាងក្នុងព្រះទីនាំងនោះទេ»។

សូមជម្រាបថា សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានសោយទិវង្គតនាវេលាម៉ោង ១២៖៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ៕

https://s5.kh1.co/__image/w=650,h=486,q=100/c5/c523f02f3be0a2aa66bb31519f950222b482efe1.jpg
https://s5.kh1.co/__image/w=650,h=902,q=100/c3/c3770ee4d575f143ca86eb5133db73d756fd8ded.jpg

ប្រភពfreshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T