ធនាគារហ្វីលីព ប្រកាសបើក​សា​ខា​ថ្មី​តំណាងឲ្យ «សា​ខា​គំរូ» បន្ទាប់​ពី​ច្របាច់​បញ្ចូល​ជា​មួយក្រេឌីត!

//s5.kh1.co/85/859f55251c3901a894c259b92df0a39369a0fe15.jpg
សង្គម

 ២១-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំ​ពេញ៖ នាព្រឹកថ្ងៃ​ទី​២១ ខែវិច្ឆិកា ធនា​គារហ្វីលីព (Phillip Bank) បាន​​ប្រកាស​​បើក​សា​ខា​ថ្មី​មួយ ដែល​ស្ថិត​នៅ​​តាម​បណ្តោយ​ផ្លូវ​​កម្ពុជា​ក្រោមក្នុង​រាជ​ធានីភ្នំ​ពេញ ដែលសាខា​ថ្មី​ដែល​ត្រូវ​បាន​រច​នា​ដ៏ពិសេស​មួយ​នេះ នឹង​ដើរ​តួនាទី​​ជាសា​ខា​គំរូ​មួយសម្រាប់​រាល់​​សា​ខា​ទាំង ៨៩​​កន្លែង​​របស់ខ្លួននៅទូទាំង​ប្រទេស ក្រោយពី​ធនា​គារនេះ​បំពេញ​ការ​ច្របាច់​បញ្ចូល​​ជាផ្លូវ​ការ​តាម​ការ​គ្រោង​ទុក​​ជា​មួយ​នឹង​ស្ថា​ប័ន​មីក្រូ​ហិរញ្ញ​វត្ថុ ក្រេឌីត​ (Kredit)​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្ម​វិធី​​​កាត់​​ខ្សែ​បូរណ៌​សម្ពោធ​សា​ខា​ថ្មី​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​អធិ​បតី​ភាព​ឯក​ឧត្តម Michael Tan ឯក​អគ្គ​រដ្ឋ​ទូត​សិង្ហ​បុរីប្រចាំ​នៅកម្ពុជា មន្ត្រី​តំណាង​​ធនាគារជាតិនៃកម្ពុជា និង​លោក Lim Hua Min អគ្គនាយកធនាគារហ្វីលីព។

សា​ខា​ថ្មីមួយ​នេះ ដែល​ត្រូវ​បាន​​រច​នា​ជា​មួយនឹង​ពណ៌​ខៀវ​ចាស់ និង​ពណ៌​ទឹក​ក្រូច​ដ៏​រស់​រវើក តំណាងឲ្យ​ការ​​​បោះ​ជំហាន​ដ៏សំខាន់​​មួយ​​ក្នុង​ការ​អភិវឌ្ឍ​ន៍ ធ​នា​គារហ្វីលីព (PhillipBank) ឲ្យ​ទៅ​ជា​ធ​នា​គារ​ពាណិជ្ជ​ផ្តល់​​សេរវា​ពេញ​លេញ​មួយ ដើម្បី​បម្រើ​ដល់​​ក្រុមហ៊ុន​សា​ជីវ​កម្ម អាជីវកម្ម សហ​គ្រាស​ខ្នាត​តូច និង​មធ្យម និង​មីក្រូ​ហិរញ្ញ​វត្ថុ​ខ្នាត​តូច​ ជា​​មួយ​នឹង​ការ​បម្រើ​សេវា​កម្ម​ទូ​​​ទាំង​ប្រទេស​។

ធនាគារហ្វីលីព ប្រកាសបើក​សា​ខា​ថ្មី​ តំណាងឲ្យ «សា​ខា​គំរូ»
ធនាគារហ្វីលីព ប្រកាសបើក​សា​ខា​ថ្មី​ តំណាងឲ្យ «សា​ខា​គំរូ»

លោក Lim Hua Min (លីម ហួមីន) អគ្គនាយកក្រុមហ៊ុនហ្វីលីព មានប្រសាសន៍ក្នុងពិធីកាត់ខ្សែបូរណ៌សម្ពោធសាខាថ្មីនេះថា៖

«សាខាគំរូរបស់យើងដែលស្ថិតលើផ្លូវកម្ពុជាក្រោម បង្ហាញពីបំណងប្រាថ្នារបស់យើងឆ្ពោះទៅកាន់វិថីថ្មីក្នុងវិស័យធនាគារ ពោលគឺចាប់ពីរូបរាងដែលមានការកែប្រែថ្មី និងទាន់សម័យ រហូតដល់មុខងារថ្មីៗជាច្រើន ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីផ្តល់នូវបទពិសោធន៍ដល់អតិថិជនបន្ថែមទៀតដូចជា សេវាអទិភាព (Phillip Priority) និងសេវាបម្រើអតិថិជន ដែលត្រូវបានគាំទ្រដោយប្រព័ន្ធធនាគារស្នូលថ្មីមួយ និងស្មារតីយកចិត្តទុកដាក់ខ្ពស់របស់បុគ្គលិកតាមសាខា»។ 

ធនាគារហ្វីលីព ប្រកាសបើក​សា​ខា​ថ្មី​ តំណាងឲ្យ «សា​ខា​គំរូ»
ធនាគារហ្វីលីព ប្រកាសបើក​សា​ខា​ថ្មី​ តំណាងឲ្យ «សា​ខា​គំរូ»

សា​ខា​គំរូ​​​ដែល​ស្ថិត​នៅ​ផ្លូវ​កម្ពុជា​ក្រោម​នេះ ត្រូវ​បាន​អភិវឌ្ឍ​ការ​សាង​សង់​ទាំង​ស្រុង​ដោយក្រុម​មួយ ដែល​ដឹក​នាំ​ដោយ​លោក Andrew Liew អគ្គនាយករងទទួលបន្ទុកផ្នែកធនាគារបុគ្គលនៃធនាគារហ្វីលីព។

បច្ចុប្បន្ន PhillipBank មាន​សា​ខា​ចំនួន​៦​​​កន្លែង នៅ​រាជ​ធានី​ភ្នំ​ពេញ ស្រប​ពេល​ដែល​ស្ថា​ប័ន ក្រេឌីត មាន​៨៣​សា​ខា ទូ​ទាំង​ប្រទេស​កម្ពុជា​។ ការ​​ច្របាច់​បញ្ចូល​គ្នារវាង​គ្រឹះ​ស្ថាន​ទាំង​២ នឹង​ធ្វើ​ឲ្យ PhillipBank ក្លាយ​ជា​ធនា​គារ​​​ដែលមានសាខាច្រើនជាងគេបំផុត​ទី​៣​នៅ​កម្ពុជា ដែល​បម្រើ​ជូននូវ​រាល់​សេវា​​​​ធនា​គារ​ពាណិជ្ជ​​ទាំង​អស់ ទៅកាន់​អតិថិ​​ជន​ទូ​ទាំង​ប្រទេស​​កម្ពុជា​។

គ្រឹះ​ស្ថាន​ឯកជន​ដែល​ត្រូវ​បានច្របាច់​បញ្ចូល​គ្នា​ថ្មី​នេះ ដែល​នឹង​ប្រតិ​បត្តិ​ក្រោម​ការ​ប្រើ​ប្រាស់​ឈ្មោះ​ ធនា​គារហ្វីលីព (PhillipBank) នឹង​​ជាផ្នែកមួយនៃ​ក្រុមហ៊ុន PhillipCapital ដែល​ជា​ស្ថា​ប័ន​ហិរញ្ញ​វត្ថុ​ឈាន​មុខ​គេ​មួយ​​ក្នុង​តំបន់ ដោយ​មាន​ទី​តាំង​ច្រើនជាង​​១៦ប្រទេស និង​​ទ្រព្យ​សម្បត្តិ​​ក្នុង​ទឹកប្រាក់​ច្រើន​ជាង​៣៥​ពាន់​លាន​ដុល្លារ​អាមេរិក ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​។

លោក Lim Hua Min (លីម ហួមីន) អគ្គនាយកធនាគារហ្វីលីព បានថ្លែងថា៖ 

«នេះគឺជាថ្ងៃដ៏រំភើបសម្រាប់ធនាគារ PhillipBank កម្ពុជា ដែលរួមជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រង២ទៀតរបស់យើងនៅទីនេះរួមមាន Phillip General និង Phillip Life នឹងផ្តល់ជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈនូវរាល់សេវាហិរញ្ញវត្ថុ និងសេវាគ្រប់គ្រងទ្រព្យសម្បត្តិដ៏ទូលំទូលាយបំផុតទូទាំងព្រះរាជាណាចក្រកម្ពុជា»។ 

ធនាគារហ្វីលីព ប្រកាសបើក​សា​ខា​ថ្មី​ តំណាងឲ្យ «សា​ខា​គំរូ»
ធនាគារហ្វីលីព ប្រកាសបើក​សា​ខា​ថ្មី​ តំណាងឲ្យ «សា​ខា​គំរូ»

អំឡុង​ពេល​នៃ​ការ​​​បើក​​ឲ្យ​ដំណើរ​ការ​មិនផ្លូវ​ការ​​ជាលើក​ដំបូង​នៅ​ឯ​​សា​ខា​គំ​រូ​ថ្មី​នេះ ការ​ឆ្លើយ​តប​របស់​អតិ​ថិ​ជន​ដ៏​ច្រើន​លើស​លុប​ បាន​ស្ថិតក្នុង​កម្រិត​ជា​​វិជ្ជ​មាន ហើយ​​ក្រោម​ការ​ធ្វើ​អង្កេត​របស់​ធនា​គារ PhillipBank អតិ​ថិ​ជន​ ៩៦% បាន​និយាយ​ថា ពួក​គាត់ពេញ​ចិត្ត​​នឹង​ទី​តាំង​រ​បស់​សា​ខា​នេះ ហើយ​ភាគច្រើននៃអ្នកចូលរួមការស្ទង់មតិបញ្ជាក់​ថា ពួក​គាត់​​ពេញ​ចិត្ត​​នឹង​ការ​រច​នា​ថ្មី និង​​ការ​ធ្វើ​សហ​សម័យ​ផ្សេង​ៗ​។

ក្នុង​ការ​ធ្វើ​ការ​ស្ទាប​ស្ទង់​មតិ​ដដែល​លើ​អតិ​ថិ​ជន​១០០​នាក់ នៅ​ឯ​សា​ខា​គំ​រូ​ថ្មី​នេះច្រើនជាង៩៥% ក៏​បាន​ឆ្លើយ​តប​ផង​ដែរ​ថា ពួក​គាត់​ពេញ​នឹង​​សេវាអទិភាព (Phillip Priority) ហើយ ភាគច្រើនបាន​បញ្ជាក់​ថា ពួក​គាត់​​នឹង​ណែ​នាំ​​ធ​នា​គារ​នេះដល់​ក្រុម​គ្រួ​សារ ឬ​មិត្ត​ភក្តិ​របស់​ខ្លួន។

លោក Andrew Liew បាន​បញ្ជាក់​ថា ការ​រីក​ចម្រើន​ក្នុង​អាជី​វកម្មនៅ​ឯ​សា​ខា​គំរូ​ថ្មីនេះ បើ​គិត​ចាប់​​តាំងពី​ការ​បើក​​ឲ្យ​ដំណើរ​ការ​​សាកល្បង​ជាលើក​ដំបូង ពិត​ជា​ផ្តល់​​លទ្ធផល​ដ៏​គួរ​​ឲ្យ​កត់សម្គាល់ ហើយការ​រីក​ចម្រើន​នេះ​ត្រូវ​បាន​​រំពឹង​ទុក​ថា នឹង​បន្ត​កើន​ឡើង​ឥត​ឈប់​ឈរ បន្ទាប់​ពី​ការ​បើក​សម្ពោធ​សា​ខា​ថ្មី​នេះ​ជាផ្លូវ​ការ​នៅ​ថ្ងៃ​នេះ​​​។

ធនាគារហ្វីលីព ប្រកាសបើក​សា​ខា​ថ្មី​ តំណាងឲ្យ «សា​ខា​គំរូ»
ធនាគារហ្វីលីព ប្រកាសបើក​សា​ខា​ថ្មី​ តំណាងឲ្យ «សា​ខា​គំរូ»

ការ​​បណ្តាក់​ទុន​​របស់​ក្រុមហ៊ុន PhillipCapital នៅកម្ពុជា បាន​ចាប់​​ឡើង​ចាប់​​តាំង​ពីឆ្នាំ​២០០៩ ដែលនៅ​ពេល​នោះ​ក្រុមហ៊ុន​បាន​វិនិ​យោគ​​ក្នុង​ទឹក​ប្រាក់​ជាលើក​ដំបូង​របស់​ខ្លួន​ចំនួន​១០​ម៉ឺន​ដុល្លារ​អាមេរិក ទៅ​លើ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ First Finance ដែល​ត្រូវ​បាន​គេ​ស្គាល់​​កាល​ពី​ពេលនោះ​ថា ជា First Home​។

បច្ចុប្បន្នការ​​វិនិយោគ​របស់​ក្រុមហ៊ុន​នេះ នៅកម្ពុជា មាន​ចំនួន​ទឹកប្រាក់​ច្រើន​ជាង​១១០​លាន​​ដុល្លារ​អាមេរិក ទៅ​លើ​វិស័យ​ធ​នា​គារ ក្រុមហ៊ុន​ធា​នា​រ៉ាប់​រង​ទូទៅ ក្រុមហ៊ុន​ធា​នា​រ៉ាប់​រង​លើ​អាយុ​ជីវិត​ និង​សេវា​​​មីក្រូ​ហិរញ្ញ​វត្ថុ​។

ឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូតសិង្ហបុរីនៅកម្ពុជា បានថ្លែងអំឡុងពេលពិធីបើកសម្ពោធថា៖ 

«ទំនាក់ទំនងរវាងសិង្ហបុរ-កម្ពុជា មិនត្រឹមតែផ្តោតលើពាណិជ្ជ និងហិរញ្ញវត្ថុប៉ុណ្ណោះទេ ខណៈដែលសហគមន៍សិង្ហបុរីនៅនេះ ក៏ផ្តោតជាសំខាន់លើទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ផងដែរ។ ជាចុងបញ្ចប់ ខ្ញុំពិតជារីករាយណាស់ក្នុងការបញ្ជាក់ថា PhillipBank មានការប្តេជ្ញាចិត្តក្នុងការជួយដល់សហគមន៍កម្ពុជា ជាមួយនឹងគំនិតផ្តួចផ្តើមលើកម្មវិធីទំនួលខុសត្រូវសង្គមជាយុទ្ធសាស្ត្រ លើវិស័យពិការភាព និងសិល្បៈ ការអប់រំ និងសហគមន៍ការងារនៅតាមខេត្ត»។

ធនាគារហ្វីលីព ប្រកាសបើក​សា​ខា​ថ្មី​តំណាងឲ្យ «សា​ខា​គំរូ»
ធនាគារហ្វីលីព ប្រកាសបើក​សា​ខា​ថ្មី​តំណាងឲ្យ «សា​ខា​គំរូ»

ឯក​អគ្គ​រដ្ឋ​ទូត​សិង្ហ​បុរី​រូបនេះ បាន​បញញជាក់​ថា ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ និង​រឹង​មាំ​រវាង​សិង្ហ​បុរី និង​កម្ពុជា ក្នុង​គ្រប់កម្រិត និង​គ្រប់​វិស័យ​ទាំង​អស់​ នឹង​បង្កើត​ឲ្យ​មាន​លទ្ធផល​ដ៏​ល្អ​ដល់​អនា​គត​របស់​ប្រទេស​ទាំង​២​៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T