វីវរហើយ! Ronaldo នឹងដើរចេញពី Juventus បើសិនជាមិនអាចសម្រេចរឿងមួយនេះបាន

//s5.kh1.co/13/137a3d51ffdd3c5f574e54f2232323d2672b93de.jpg
កីទ្បា

 ២១-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អ៊ីតាលី៖ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo អាចនឹងស្វែងរកទ្រនំថ្មីបើសិនជា Juventus មិនអាចឈ្នះពានរង្វាន់ UEFA Champions League នៅរដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

ក្រោយធ្លាប់ឈ្នះពានរង្វាន់ក្លិបអាជីពនៅអឺរ៉ុប Champions League ជាមួយ Manchester United និង Real Madrid កំពូលខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់សង្ឃឹមថានឹងអាចឈ្នះពានរង្វាន់មួយនេះជាមួយ និងក្លិបទីបីណាមួយ។

ជាមួយគ្នានេះ បើតាមប្រភពពីក្នុងប្រទេសអ៊ីតាលីបានឲ្យដឹងខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំ Ronaldo អាចនឹងចាកចេញពីក្លិបមានមូលដ្ឋាននៅទីក្រុង Turin បើសិនជាមិនអាចឈ្នះពានរង្វាន់​ UEFA Champions League នៅរដូវកាលនេះបាន។

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

គួរបញ្ជាក់ផងដែរថា កុងត្រារវាងក្លិបជើងឯកអ៊ីតាលី Juventus និងកីឡាករ Cristiano Ronaldo នៅមានសុពលភាពពីរឆ្នាំកន្លះទៀត៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T