គ្រាន់តែរញ្ជួយដីនៅព្រំប្រទល់ថៃ-ឡាវសោះ ក៏អាចធ្វើឲ្យអគារមួយចំនួននៅក្រុងបាងកករង្គើដែរ

//s5.kh1.co/10/10dd3dee0216405bf3ba3fc588f55a8110a29f78.jpg
សង្គម

 ២១-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ថៃ៖  គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយបានកើតឡើងនៅរវាងភាគខាងជើងប្រទេសថៃ និងភាគពាយព្យប្រទេសឡាវកាលពីព្រឹកថ្ងៃព្រហស្បត្តិ៍នេះ និងបានធ្វើឲ្យអគារខ្ពស់ៗនៅក្រុងបាងកកញ័រផងដែរ។​​​​​ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ (Bangkok Post)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នករស់នៅខេត្តឈាងម៉ៃបានប្រាប់ថាការរញ្ជួយនេះមានរយៈពេលយ៉ាងយូរ ប៉ុន្តែមិនឃើញមានការបំផ្លាញ ឬខូចខាតធ្ងន់ធ្ងរនោះទេ។ អគារខ្ពស់ៗនៅក្រុងបាងកកបានរង្គើតិចៗអស់រយៈពេលជាងកន្លះនាទីដែលធ្វើឲ្យប្រជាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិកបាននិយាយថាការរញ្ជួយដីដែលមានកម្លាំង៦.១រិកទ័រនៅព្រឹកថ្ងៃព្រហស្បតិ៍គឺប្រហែលស្ថិតនៅក្រោមដី១០គីឡូម៉ែត្រ។

កន្លែងដែលកើតមានគ្រោះរញ្ជួយដី
កន្លែងដែលកើតមានគ្រោះរញ្ជួយដី

គួរបញ្ជាក់ទៀតថាវាកើតឡើងនៅភាគពាយព្យនៃប្រទេសឡាវចម្ងាយប្រហែល៣១គីឡូម៉ែត្រពីស្រុក Chaloem Phrakiat ក្នុងខេត្ត Nan និងបានកើតឡើងនៅប្រហែលម៉ោង៧ព្រឹក។

ការរញ្ជួយកម្រិតមធ្យម៤.៦និង៥.៧រ៉ិចទ័របាន ធ្វើឲ្យកក្រើកតំបន់ដដែលពេញមួយយប់៕

រូបភាព៖ Bangkok Post
រូបភាព៖ Bangkok Post
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T