លេបសម្ដីបាត់!! បែកធ្លាយកាលពី ៤ឆ្នាំមុន Mourinho និយាយថានឹងមិនមកដឹកនាំ Spurs នោះទេ

//s5.kh1.co/8e/8ed7064d1e91bf1b3a23861f196781422b8a92fe.jpg
កីទ្បា

 ២១-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ លោក Jose Mourinho ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅថ្មីរបស់ក្លិប Tottenham Hotspur ជាមួយកិច្ចសន្យារយៈពេល ៣ឆ្នាំកន្លះ ក្រោយក្លិបជើងឯករង Champions League មួយនេះបានបណ្ដេញលោក Mauricio Pochettino ចេញពីតំណែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Jose Mourinho
លោក Jose Mourinho

ត្រឡប់ក្រោយទៅកាន់ឆ្នាំ២០១៥ អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់ធ្លាប់បានពន្លយថាលោកនឹងអាចទៅដឹកនាំក្លិបមានមូលដ្ឋាននៅខាងជើងទីក្រុងឡុងដ៍ Spurs នោះទេ។

អំឡុងពេលលោកដឹកនាំ Chelsea ជាលើកទីពីរ Mourinho ក្នុងឆ្នាំ២០១៥ បានពន្លយឲ្យដឹងថាលោកធ្លាប់បានបដិសេធក្នុងការទៅដឹកនាំ Spurs ឬអត់កាលពីឆ្នាំ២០០៧ ដោយពេលនោះប្រធានក្លិបមាន់ខ្នាយមាសលោក Daniel Levy បានទាក់ទងមកលោក។

លោក Jose Mourinho
លោក Jose Mourinho

គេនៅចាំបានថាពេលនោះ Mourinho បានចាកចេញពីកីឡដ្ឋាន Stamford Bridge ហើយលោក Levy បានដាក់គោលដៅនាំយកអ្នកចាត់ការទូទៅរហស្សនាម Special One មកកាន់កីឡដ្ឋាន White Hart Land។ ជាលក្ខខណ្ឌក្នុងកិច្ចសន្យារវាងតោខៀវ Chelsea និងលោក Jose Mourinho ពេលនោះគឺបើសិជាលោកត្រូវបានបណ្ដេញចេញពីតំណែង គឺលោកអាចបន្តនៅដឹកនាំក្លិបណាមួយក្នុងប្រទេសអង់គ្លេសបានឆ្នាំពីរទៀត។

ប៉ុន្តែពេលនោះលោក Daniel Levy បានទាក់ទងមកកាន់ Chelsea ក្នុងសំណើនិងលក្ខខណ្ឌមួយនាំយកលោក Mourinho ទៅផ្ដាច់តែម្ដង ដូច្នេះគ្រប់យ៉ាងក៏ខកខាននិងមិនអាចកើតឡើងទៅបាន។

លោក Daniel Levy
លោក Daniel Levy

ឆ្លើយសំណួរថាបើគ្រប់យ៉ាងកើតឡើង តើនឹងគិតយ៉ាងណា លោក Jose Mourinho បានឆ្លើយថា៖

“ពិតណាស់ខ្ញុំនឹងមិនទៅ។ ខ្ញុំមិនអាចទៅដឹកនាំ និងទទួលការងារនោះបាននោះទេព្រោះខ្ញុំស្រឡាញ់អ្នកគាំទ្ររបស់ Cheslea ជាខ្លាំង។”

លោក Jose Mourinho
លោក Jose Mourinho

យ៉ាងណាមិញ ពេលវេលាបានផ្លាស់ប្ដូរដោយពេលនេះលោកបានចូលខ្លួនមកដឹកនាំក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Tottenham Hotspur ក្រោយទំនេរពីការងារនេះអស់ពេលជាង១១ខែបន្ទាប់ពីចែកផ្លូវគ្នាជាមួយ Man UTD កាលពីខែធ្នូ ឆ្នាំ២០១៨កន្លងទៅ៕

ប្រភពTheSun

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T