គេងប៉ុន្មានម៉ោងទើបល្អចំពោះសុខភាព?

//s5.kh1.co/03/034c983351ef4e6780476ceaedc63f1a10c4c3e6.jpg
នារី

 ២១-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=464,q=100/78/789bba823cf78c6b70f23cb0993b5222694de5bc.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តើយប់មិញអ្នកគេងបានប៉ុន្មានម៉ោង? ចុះនៅយប់ម្សិលម្ង៉ៃវិញ? អ្នក​ប្រហែលជា​មិនសូវជា​ចាប់អារម្មណ៍លើតតាមដានកាលវិភាគនៃការដំណេករបស់អ្នក​នោះទេ ប៉ុន្តែការគេងឱ្យបានគ្រប់គ្រាន់គឺមានសារៈសំខាន់ចំពោះសុខភាពរបស់អ្នកតាមវិធីជាច្រើន។

អ្នកប្រហែលជាមិនដឹងខ្លួនទេប៉ុន្តែចំនួនម៉ោងដែលដែលគេង អាចប៉ះពាល់ទៅដល់អ្វីៗគ្រប់យ៉ាងរបស់អ្នក ចាប់ពីទម្ងន់ខ្លួននិងការរំលាយអាហារ រហូតដល់មុខងារខួរក្បាលនិងអារម្មណ៍។

សម្រាប់មនុស្សជាច្រើន ម៉ោងដែល​ពួកគេភ្ញាក់ពីដំណេកគឺមានសភាពថេរ។ ទោះយ៉ាងណា ពេលវេលាដែលអ្នកចូលគេងមានទំនោរខុសគ្នាអាស្រ័យលើ ជីវិតសង្គម កាលវិភាគ ការងារ កាតព្វកិច្ចគ្រួសារ ការចាក់ផ្សាយថ្មីៗនៅលើអ៊ិនធឺរណែត Youtube ឬ នៅពេលអ្នកចាប់ផ្តើមមានអារម្មណ៍ធុញទ្រាន់។

ប៉ុន្តែប្រសិនបើអ្នកដឹងថាម៉ោងប៉ុន្មានដែលអ្នកត្រូវក្រោកហើយអ្នកដឹងថាអ្នកត្រូវការចំនួនដំណេកជាក់លាក់ដើម្បីដំណើរការបានល្អបំផុត គឺអ្នកគ្រាន់តែត្រូវការគិតពីពេលវេលាដែលត្រូវចូលគេង។

តើអ្នកត្រូវការគេងប៉ុន្មាន?

តើអ្នកត្រូវការគេងប៉ុន្មានម៉ោងស្របទៅតាមការផ្លាស់ប្តូរក្នុងពេញមួយជីវិតរបស់អ្នក? ទារកអាចត្រូវការគេងរហូតដល់ ១៧ ម៉ោងក្នុងមួយថ្ងៃខណៈពេលដែលមនុស្សវ័យចំណាស់អាចគេងបានតែ ៧ ម៉ោងក្នុងមួយយប់។

ការផ្តល់យោបល់ដោយផ្អែកលើការស្រាវជ្រាវថាតើការគេងប៉ុន្មានដែលអ្នកត្រូវការសម្រាប់សុខភាពល្អបំផុត ស្របទៅតាមតម្រូវការការ​ផ្លាស់ប្តូរនៃរាងកាយរបស់អ្នក។

យោងទៅតាមមូលនិធិដំណេកជាតិទាំងនេះគឺជាការណែនាំអំពីការគេងទូទៅសម្រាប់ក្រុមអាយុខុសគ្នា៖

- ពីពេលកើត​រហូតដល់ ៣ ខែ៖ ១៤ ទៅ ១៧ ម៉ោង

- ពី ៤ ខែដល់ ១១ ខែ៖ ១២ ទៅ ១៥ ម៉ោង

- ពី ១ ឆ្នាំទៅ ២ ឆ្នាំ៖ ១១ ទៅ ១៤ ម៉ោង

- ពី ៣ ឆ្នាំទៅ ៥ ឆ្នាំ៖ ១០ ទៅ ១៣ ម៉ោង

- ពី ៦ ឆ្នាំទៅ ១៣ ឆ្នាំ៖ ៩ ទៅ ១១ ម៉ោង

- ពី ១៤ ឆ្នាំទៅ ១៧ ឆ្នាំ៖ ៨ ទៅ ១០ ម៉ោង

- ពី ១៨ ឆ្នាំទៅ ៦៤ ឆ្នាំ៖ ៧ ទៅ ៩ ម៉ោង

- ពី ៦៥ ឆ្នាំឡើងទៅ៖ ៧ ទៅ ៨ ម៉ោង

តំរូវការគេងរបស់មនុស្សគ្រប់គ្នាគឺខុសគ្នាសូម្បីតែនៅក្នុងក្រុមអាយុដូចគ្នា។ អ្នកខ្លះអាចត្រូវការគេងយ៉ាងហោចណាស់ ៩ ម៉ោងក្នុងមួយយប់ដើម្បីឱ្យមានអារម្មណ៍ធូរស្រាលរីឯអ្នកផ្សេងទៀតក្នុងក្រុមអាយុដូចគ្នាអាចដឹងថាការគេង ៧ ម៉ោងទើបសមនឹងពួកគេ។

ការគណនាដំណេក

ទំលាប់ចូលគេងផ្អែកលេី៖

  • ពេលវេលាភ្ញាក់របស់អ្នក
  • បំពេញវដ្តនៃការគេងរយៈពេល ៥ ទៅ ៩០ នាទី
  • អនុញ្ញាតឱ្យ 15 នាទីដើម្បីដេកលក់
https://s5.kh1.co/__image/w=650,h=692,q=100/b3/b3c11a4d9bb9f5f728f6803ceb8de42f07f30852.png
Panhara
ឈូក ទិត្យបញ្ញារ៉ា (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T