អវត្តមាន BTS សម្រាប់ពានរង្វាន់ Grammy ឆ្នាំ២០២០! ក្លាយជាប្រធានបទក្ដៅលើបណ្ដាញអ៊ីនធើណែត

//s5.kh1.co/04/0452bf03ffb090953bb76e3d169655a7fbdced43.jpg
តារា & កម្សាន្ដ

 ២១-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

អាមេរិក ៖ ចាប់តាំងពីកម្មវិធី Grammys ឆ្នាំ ២០១៩ មក ក្រុមអ្នកគាំទ្រ BTS បានធ្វើការរង់ចាំយ៉ាងអន្ទះសារ សម្រាប់កម្មវិធី Grammys ប្រចាំឆ្នាំ ២០២០ នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ គ្មានអ្នកណាម្នាក់អាចបំភ្លេចបាន នូវស្នាមញញឹមដ៏រីករាយរបស់សមាជិក BTS ទាំងអស់ ខណៈពេលដែលពួកគេបានឈរនៅលើឆាកតន្រ្តីដ៏អស្ចារ្យរបស់អាមេរិកមួយនេះ។

ក្រៅពីការបង្កើតប្រវត្តិសាស្រ្តជាតារា Kpop ដំបូង ដែលបានឡើងប្រគល់ពានរង្វាន់ ជូនតារាអាមេរិក នៅក្នុងកម្មវិធី Grammys ឆ្នាំ ២០១៩ រួចមក ក្រុមអុ្នកគាំទ្រជឿជាក់ថា BTS គឺសាកសមនឹងទទួលបានពានរង្វាន់ យ៉ាងតិចណាស់ក៏មួយដែរ ក្នុងចំណោមពានរង្វាន់ធំៗរបស់កម្មវិធីនេះ នៅក្នុងឆ្នាំ ២០២០។ ប៉ុន្តែអ្វីៗស្រាប់តែផ្ទុយស្រលះពីការរំពឹងទុករបស់ហ្វេនៗទៅវិញ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២០ ខែវិច្ឆិកា ម្សិលមិញនេះ ក្រុមការងារ Recording Academy បានធ្វើការប្រកាសឈ្មោះ តារាចម្រៀងល្បីៗដែលត្រូវបានកម្មវិធី ស្នើឈ្មោះជាបេក្ខភាព ដើម្បីឲ្យគេបោះឆ្នោត សម្រាប់ពានរង្វាន់ធំៗជាច្រើន ដែលក្នុងនោះរួមមាន ពានរង្វាន់ Album of the Year ពានរង្វាន់ Record of the Year ពានរង្វាន់ Song of the Year ពានរង្វាន់ Best Pop/Duo Group Performance ពានរង្វាន់ Best Pop Vocal Album ពានរង្វាន់ Best Music Video និងពានរង្វាន់ Best Compilation Soundtrack for Visual Media ជាដើម។

យ៉ាងណាមិញ BTS បានខិតខំប្រឹងប្រែងបង្កើតចម្រៀងថ្មីៗដែលមានគុណភាព បង្ហាញការសម្ដែងដ៏អស្ចារ្យ រហូតក្លាយជាសិល្បករដែលល្បីល្បាញ និងត្រូវបានគេគោរពនៅលើពិភពលោក សម្រាប់អាជីពជាតារាចម្រៀងរបស់ពួកគេ ជាពិសេសគឺសមិទ្ធ​ផលនៃការលក់អាល់ប៊ុម និងសំបុត្រប្រគុំតន្រ្តីដ៏ច្រើនលើសលប់របស់ពួកគេ នៅក្នុងឆ្នាំ ២០១៩ ផ្ទាល់តែម្ដង។

ចំណុចទាំងនេះហើយ ដែលអ្នកគាំទ្រជឿជាក់ថា BTS គឺសាកសមនឹងទទួលបាន ការស្នើឈ្មោះនៅក្នុងការទទួលពានរង្វាន់ណាមួយនៃ Grammys។ ប៉ុន្តែផ្ទុយស្រលះពីការគិត ពួកគេបែរជា មិនទទួលបានសិទ្ធិ ក្នុងការទទួលពានរង្វាន់អ្វីទាល់តែសោះ។

ទោះបីជាក្រុមអ្នកគាំទ្រ បានបង្ហាញការគោរពទៅលើការសម្រេចចិត្តរបស់ ក្រុមការងារ Recording Academy ប៉ុន្តែពួកគេបានបង្ហាញការខកចិត្តយ៉ាងខ្លាំង ទៅលើការប្រកាសនេះ។

មនុស្សជាច្រើនបានចោទជាសំណួរ នៅលើបណ្ដាញអ៊ីនធើណែតថា តើបេក្ខភាពដែលពួកគេស្នើឈ្មោះឲ្យគេបោះឆ្នោត សម្រាប់ពានរង្វាន់ Grammys នេះ ត្រូវការគុណសម្បត្តិអ្វីខ្លះ? តើអ្វីខ្លះដែល BTS មិនទាន់មានគ្រប់គ្រាន់ សម្រាប់ការទទួលបានឱកាសយកពាន Grammys ដូចជាតារាអាមេរិកដទៃទៀត?

យ៉ាងណាមិញ ក្រុមអ្នកគាំទ្រនៅតែសង្ឃឹមថា អាចនឹងមានការអញ្ជើញ BTS ឲ្យទៅសម្ដែង នៅក្នុងលើឆាក Grammys សម្រាប់ឆ្នាំនេះ។ ប៉ុន្តែទោះបីជាលទ្ធផលចេញមកយ៉ាងណាក៏ដោយ ហ្វេនៗបានបង្ហាញគោលជំហរ យ៉ាងរឹងមាំថា BTS គឺឈ្នះពានរង្វាន់ដ៏ធំបំផុត នៅក្នុងចិត្តរបស់ពួកគេ ដោយសារតែពួកគេ មើលឃើញពីសមិទ្ធ​ផលដ៏អស្ចារ្យ ដែលបានមកពីការខិតខំ ប្រឹងប្រែងរបស់សមាជិកម្នាក់ៗ រួមទាំងក្រុមការងារទាំងអស់ ដើម្បីបង្កើតបទចម្រៀង ដែលមានគុណភាព ទោះបីក្រុមការងារ Recording Academy មិនអាចមើលឃើញក៏ដោយ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព​ BTS
រូបភាព​ BTS
រូបភាព​ BTS
រូបភាព​ BTS
រូបភាព​ BTS
រូបភាព​ BTS
រូបភាព​ BTS
រូបភាព​ BTS
រូបភាព​ ពានរង្វាន់ Grammys
រូបភាព​ ពានរង្វាន់ Grammys
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T