រាជធានីភ្នំពេញ  ៖ ជួបជាមួយលោកជួង ជី ហៅនាយកុយ  បានប្រាប់កោះសន្តិភាពឱ្យដឹងថា កូនប្រុសរបស់លោកដែលស្លាប់ បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី៧ មីនា នេះឈ្មោះជី វីរៈ អាយុ២៣ឆ្នាំ ជាកូនទី៤ ក្នុងចំណោមបងប្អូន៨នាក់ ។ លោកមិននឹកស្មានថា កូនរបស់លោកមានអាយុខ្លីបែបនេះសោះ ហើយសពកូនប្រុសរបស់លោកត្រូវបាន យកមកតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តសន្សំកុសល ។

នាយកុយបន្តថា កូនរបស់លោកដែលស្លាប់នេះ លោកក៏មានមន្ទិលផងដែរ ព្រោះកន្លងមក ក្នុង profile facebook កូនរបស់លោកមិនដែល ដាក់តាំងរូបអ្វីឡើយ  ក្រៅពីរូបគ្រោះថ្នាក់ចរាចរណ៍ នេះដូចជាការឱ្យប្រថ្នូលមិនល្អស្រាប់ទៅហើយ ។ ម្យ៉ាងទៀត រាល់ពេលដែលកូនគាត់ចេញ ទៅរាំនៅទីណាម្តងៗ  យកសម្លៀកបំពាក់ ២-៣ កំប្លេរប៉ុណ្ណោះ តែលើកនេះ ទៅរាំនៅក្រុងកំពង់សោមជាមួយតារាចម្រៀងខេមរ សេរីមន្ត និងអ្នករាំផ្សេងទៀត ស្រាប់តែប្រមូលសម្លៀកបំពាក់ទៅទាំងអស់ ខុសប្លែកពីពេលមុន ៕







បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]