ជ័យ​លា​ភី​ចម្រៀង ​ក្លាយជា​កូនធម៌​លោក​​ជំទាវ​ ម៉ែ​ន សំ​អន!

//s5.kh1.co/97/97bdf314bb3717a2961b68febdab532eb35dc1e0.jpg
តារា & កម្សាន្ដ

 ២១-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ៖​ កញ្ញា ​វង្ស ម៉ា​លី​ន ​ម្ចាស់​ជ័យ​លា​ភី​មហោស្រព​ប្រឡង​ចម្រៀង​ខ្មែរ​ជា​សាកល​ឆ្នាំ​២០១៩ ។ ជ័យ​លា​ភី​នេះ​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​នាង​ឡើង​ខ្ពស់ត្រដែត ជា​ពិសេស​នៅ​ប្រទេស​កា​ណា​ដា​ដែល​នាង​រស់នៅ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់​ពី​ជាប់​ជ័យ​លា​ភី​នៅ​កម្ពុជា​មក វង្ស ម៉ា​លី​ន បាន​បន្ត​ស្នាក់​នៅ​កម្សាន្ត ហើយ​ទើបតែ​ត្រឡប់​ទៅ​កាន់​ប្រទេស​កា​ណា​ដា​វិញ​កាលពី​ពេល ថ្មី​ៗ​កន្លង​មកនេះ ។ នាង​បាន​ទៅ​រស់នៅ​ទីនោះ​ជិត​១០​ឆ្នាំ​មក​ហើយ ដោយ​នាង​មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង ។

https://s5.kh1.co/__image/w=650,h=379,q=100/44/44804703980892c1a936893d47ecb70c541e1778.jpg

ដិតដាម​អនុស្សាវរីយ៍​ជា​ច្រើន​នៅ​លើ​ទឹកដី​មាតុភូមិ វង្ស ម៉ា​លី​ន ឃ្លាតឃ្លា​ទាំង​ក្ដី​នឹករឭក​។ នាង​បាន​​សាង​ស្នាដៃ​ដ៏​ល្អ តាម​រយៈ​ក្លាយជា​ម្ចាស់​ជ័យ​លា​ភី​លេខ​១ ក្រោម​ការ​វិនិច្ឆ័យ​យ៉ាង​ច្បាស់​លាស់​របស់​គណៈកម្មការ ។ លើស​ពី​នេះ​នាង​ត្រូវ​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែ​ន សំ​អន អនុញ្ញាត​ឲ្យ​ជួប​ផ្ទាល់ ដោយ​ស្រឡាញ់​ពេញចិត្ត​ទឹកដម​សំឡេង​របស់​នាង និង​ទទួល​នាង​ជា​កូនធម៌​ទៀត​ផង ។

វង្ស ម៉ា​លី​ន បាន​និយាយ​ឆ្លង​ឆ្លើយ តាម​សារ​អេ​ឡិច​ត្រូ​និក​ជាមួយ​ភ្នាក់ងារ​កោះសន្តិភាព ថា​នាង​បាន​ទៅ​ដល់​កា​ណា​ដា ដោយ​សុវត្ថិភាព ក្រោយ​ពេល​បំពេញការងារ និង​ដើរ​លេង​កម្សាន្ត នៅ​លើ​ទឹកដី​កំណើត​ជិត​១​ខែ ។ ខ្ញុំ​នឹក​ស្រុក​យើង​ណាស់ខុស​ពី​រាល់ដង ដោយ​ឃើញ​ភាព​រីក​ចម្រើន​គ្រប់​ផ្នែក ពិសេស​វិស័យ​សិល្បៈ​។ មិន​នឹក​ស្មាន​លោក​ជំទាវ​ម៉ែ​ន សំ​អន​ពេល​ណាត់​នាង​ខ្ញុំ​ជួប គឺ​គាត់​រួ​សារាយ សាមញ្ញ​សំ​ដីស​ម្ដៅ​គួរ​ឲ្យ​គោរព ។ ជា​ពិសេស​គាត់​ចាត់​ទុក​នាង​ខ្ញុំ​ជា​កូនធម៌ ដែល​នេះ​ជា​កិត្តិយស​ណាស់ ដោយ​មិន​នឹក​ស្មានថា​មាន​ថ្ងៃនេះ​ឡើយ​ជីវិត​នាង​ខ្ញុំ ។

ទៅ​ដល់​កា​ណា​ដា ភ្លាម​មាន​គេ​ទាក់ទង ឲ្យ​វង្ស ម៉ា​លី​ន​ច្រៀង​នៅ​អា​មេ​រិ​ក នារ​ដូ​ល​កាល​ចុងឆ្នាំ គឺ​ក្នុង​ឱកាស​បុណ្យ ធំ​ៗ ។ នាង​បាន​សម្រេច​ជ្រើសរើស​គម្រោង​សម្តែង​តាម​រដ្ឋ​នានា​រួចរាល់​ហើយ ដើម្បី​តប​តាម​ការ​ចង់​ជួប​របស់​ជនរួមជាតិ​ខ្មែរ​នៅ​ទីនោះ ។

បន្ត​ចេញពី​អា​មេ​រិ​ក​វង្ស ម៉ា​លី​ន ត្រៀម​ជួប​បងប្អូន​នៅ​ប្រទេស​ជប៉ុន ដោយ​ការ​សម្តែង​នៅ​ទីនោះ​នាង​យក​ពេលវេលា​បាន​តែ​ជាង​១០​ថ្ងៃ​ប៉ុណ្ណោះ ព្រោះ​ការងារ​ច្រើន​បន្ត​ទៀត ។

យ៉ាងណាមិញ​នាង​ខ្ញុំ​នៅ​តែ​មិន​ភ្លេច​កម្មវិធី​ប្រឡង​ចម្រៀង​ខ្មែរ​ជា​សាកល​ដែល​បង្កើត​ឡើង​ក្នុង​ន័យ​ថែរក្សា​មរតក​សិល្បៈ​ពី​ដើម​។ បើ​មិន​មានកម្ម​វិធី​នោះ​ទេ​នាង​ខ្ញុំ​ក៏​គ្មាន​គេ​ស្គាល់​ចាប់អារម្មណ៍​ដែរ ។ ភាព​ជោគជ័យ​ដែល​ទទួល​បាន​នេះ​ធ្វើ​ឲ្យ​នាង​ខ្ញុំ​បែរជា​ស្រពោន​ចិត្ត​ព្រោះ​នាង​ខ្ញុំ​ចង់​ឲ្យ​លោកឪពុក​បានឃើញ​ស្នាដៃ​កូនស្រី​ធ្វើ​បាន ។ ប៉ុន្តែ​នាង​ខ្ញុំ​បែរជា​បាត់បង់​លោកឪពុក​មិន​បាន​តប​សងគុណ​អ្វី​ច្រើន​សល់​តែ​ម្តាយ ។ នាង​ខ្ញុំ​មាន​តែ​ការ​ធ្វើ​បុណ្យឧទ្ទិសកុសល​ជូន​លោកឪពុក​ឲ្យ​ញឹកញាប់ និង​ព្យាយាម​មើលថែ​អ្នក​ម្តាយ​ឲ្យ​បាន​ល្អ​មិន​ឲ្យ​ដួងវិញ្ញាណ​ក្ខ​ន្ឋ​លោកឪពុក​អស់សង្ឃឹម​ឡើយ ៕ 

https://s5.kh1.co/__image/w=650,h=975,q=100/4f/4fa7350cf894d1f998d74e04b8874b988a5f5a5d.jpg
https://s5.kh1.co/__image/w=498,h=1024,q=100/46/46b049fac6a51d5af4e065d506c38b5d8f5ab456.jpg
https://s5.kh1.co/__image/w=650,h=853,q=100/fa/faf2aebb623e1598f1820cd04a31c2c8094095a5.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T