ធនាគារ ជីប ម៉ុង ផ្តល់រង្វាន់ និងលេខគណនីពិសេសដល់បេក្ខជនវគ្គផ្តាច់ព្រ័ត្រ X Factor Cambodia!

//s5.kh1.co/e3/e37fc423833e59da5f62d9171ea51f5c39211a7d.jpg
សង្គម

 ២១-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ធនាគារ​ ជីប ម៉ុង ដែល​​ជា​ពាណិជ្ជកម្ម​​មួយ​​របស់​​ក្រុមហ៊ុន ជីប ម៉ុង បាន​​​ប្រគល់រង្វាន់​ជូន​ម្ចាស់ជ័យលាភី និងបេក្ខជនមិនទទួលជ័យលាភីទាំង៣រូបផ្សេងទៀត នៅ​ឯ ធនាគារ ជីប ម៉ុង សាខាព្រះនរោត្តម បន្ទាប់ពី​កម្មវិធីប្រឡងចម្រៀង​លំដាប់ពិភពលោក X Factor Cambodia រដូវកាលទី១ បញ្ចប់​​ទៅ​យ៉ាង​ជោគ​ជ័យថ្មីៗនេះ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តំណាងធនាគារ ជីប ម៉ុង លោក វង្ស សុខាល បានថ្លែងសាទរចំពោះលទ្ធផលដ៏ល្អនេះថា៖

«ខ្ញុំពិតជារីករាយ ដែលបានឃើញការតស៊ូរបស់បេក្ខជនវ័យក្មេងម្នាក់នេះ អាចទទួល​បានលទ្ធផលដ៏អស្ចារ្យបែបនេះ។ ខ្ញុំសូមចូលរួមអបអរដល់ ចាន់ សុបញ្ញា ដែលក្លាយជាម្ចាស់ពាន X Factor Cambodia រដូវកាលទី១នេះ»។

ធនាគារ ជីប ម៉ុង ផ្តល់រង្វាន់ ដល់បេក្ខជនវគ្គផ្តាច់ព្រ័ត្រ X Factor Cambodia

គួរបញ្ជាក់ថា ម្ចាស់ជ័យលាភីបេក្ខជន ចាន់ សុបញ្ញា បានទទួលរង្វាន់បន្ថែមជាទឹកប្រាក់​ ១០​លានរៀល និងពានរង្វាន់កម្មវិធីប្រឡងចម្រៀង​លំដាប់ពិភពលោក X Factor Cambodia រដូវកាលទី១។ ​​រង្វាន់ផ្សេងទៀត ដែលបានប្រគល់ជូនសម្រាប់បេក្ខជនមិនទទួលជ័យលាភីទាំង៣រូបផ្សេងទៀត ដោយ​មួយ​រូប​ៗ​ទទួលបាន​ទឹកប្រាក់ចំនួន​៤លានរៀល។ លើសពីនេះទៀត បេក្ខជនឆ្នើមចំនួន​៤​នាក់ ក៏​ទទួលបាន​លេខគណនីពិសេសនៅឯ ធនាគារ ជីប ម៉ុង​ ផងដែរ​៕

ធនាគារ ជីប ម៉ុង ផ្តល់រង្វាន់ ដល់បេក្ខជនវគ្គផ្តាច់ព្រ័ត្រ X Factor Cambodia
ធនាគារ ជីប ម៉ុង ផ្តល់រង្វាន់ ដល់បេក្ខជនវគ្គផ្តាច់ព្រ័ត្រ X Factor Cambodia
ធនាគារ ជីប ម៉ុង ផ្តល់រង្វាន់ ដល់បេក្ខជនវគ្គផ្តាច់ព្រ័ត្រ X Factor Cambodia
ធនាគារ ជីប ម៉ុង ផ្តល់រង្វាន់ ដល់បេក្ខជនវគ្គផ្តាច់ព្រ័ត្រ X Factor Cambodia
ធនាគារ ជីប ម៉ុង ផ្តល់រង្វាន់ ដល់បេក្ខជនវគ្គផ្តាច់ព្រ័ត្រ X Factor Cambodia
ធនាគារ ជីប ម៉ុង ផ្តល់រង្វាន់ ដល់បេក្ខជនវគ្គផ្តាច់ព្រ័ត្រ X Factor Cambodia
ធនាគារ ជីប ម៉ុង ផ្តល់រង្វាន់ ដល់បេក្ខជនវគ្គផ្តាច់ព្រ័ត្រ X Factor Cambodia
ធនាគារ ជីប ម៉ុង ផ្តល់រង្វាន់ ដល់បេក្ខជនវគ្គផ្តាច់ព្រ័ត្រ X Factor Cambodia
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T