​ក្រុមហ៊ុន Intel នៅតែមានសភាពតានតឹងលើការផ្គត់ផ្គង់បន្ទះឈីប​

//s5.kh1.co/84/84e9d221aef0cdae9da095aadbe7a00fad92e154.jpg
បច្ចេកវិទ្យា

 ២១-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាមេរិក៖ ក្រុមហ៊ុន Intel Corp (INTC.O) បាននិយាយកាលពីថ្ងៃពុធថា ខ្លួនកំពុង​ពឹងផ្អែក​លើក្រុមហ៊ុនកិច្ចសន្យាផលិតបន្ទះឈីប ដើម្បីបង្កើនការផ្គត់ផ្គង់បន្ទះឈីប​​ប្រភេទកុំព្យូទ័រយួរដៃ ខណៈពេលដែលក្រុមហ៊ុននេះកំពុងពុះពារនឹងការពន្យាពេលនៃការដឹកជញ្ជូននៅពេលមានតម្រូវការខ្ពស់។

ក្រុមហ៊ុន Intel បាននិយាយថា ការផ្គត់ផ្គង់នៅតែ “តឹងតែងបំផុត” ទោះបីជាក្រុមហ៊ុនបានពង្រីកសមត្ថភាពផលិតកម្មរបស់ខ្លួន និងបានបង្កើនការផ្គត់ផ្គង់បន្ទះឈីបកុំព្យូទ័រនៅត្រីមាសទី២ ជាមួយចំនួនកើនឡើងទ្វេរដង​បើប្រៀបធៀបជាមួយនឹងត្រីមាសទី១ក៏ដោយ ។

ក្រុមហ៊ុនផលិតបន្ទះឈីបបាននិយាយនៅក្នុងលិខិតមួយថា “ទោះបីមានការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក៏ដោយ ក៏យើងមិនទាន់បានដោះស្រាយបញ្ហាប្រឈមនេះនៅឡើយទេ” ហើយនៅក្នុងនោះក្រុមហ៊ុនក៏បានសុំអភ័យទោសដល់អតិថិជននិងដៃគូរបស់ខ្លួន ចំពោះការ​យឺតយ៉ាវនេះ។

ក្រុមហ៊ុន Intel ធ្លាប់បាននិយាយកាលពីខែតុលាថា តម្រូវការនៅក្នុងអាជីវកម្មកុំព្យូទ័រកំពុងកើនលើសពីសមត្ថភាព​ក្រុមហ៊ុនក្នុងការផ្គត់ផ្គង់ ហើយក្រុមហ៊ុនកំពុងពិចារណាលើក្រុមហ៊ុនផលិតបន្ទះឈីបផ្សេងទៀត៕

ឡូហ្គូរបស់ក្រុមហ៊ុនផលិតបន្ទះឈីបកុំព្យួទ័រ
ឡូហ្គូរបស់ក្រុមហ៊ុនផលិតបន្ទះឈីបកុំព្យួទ័រ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T