កាន់តែឡើងកូដ Baifern កាន់តែធ្វើឲ្យហ្វេន ស្ទើរស្រក់ទឹកមាត់!

//s5.kh1.co/d3/d3dec2068aa7e5ba660ccebfdf99587018eff9c0.jpg
តារា & កម្សាន្ដ

 ២១-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ថៃ៖ បច្ចុប្បន្ននេះ តារាសម្តែងស្រី Baifern ត្រូវបានគេចាត់ទុកថា ជាតារាសម្តែងថៃស្រី កំពុងតែមានកេរ្តិ៍ឈ្មោះល្បីល្បាញលំដាប់ជួរមុខមួយរូប ប្រចាំប្រទេសថៃ តាមរយៈការសម្តែងខ្សែភាពយន្តល្បីៗទាក់ទាញជាច្រើន ក៏ដូចជារូបសម្រស់យ៉ាងគួរឲ្យស្រលាញ់ ពោរពេញទៅដោយមន្តស្នេហ៍របស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ហើយទន្ទឹមនឹងកំពុងតែឡើងកូដមានប្រជាប្រិយភាពល្បីល្បាញនេះផងដែរ គេក៏បានកត់សម្គាល់ឃើញថា តារាសម្តែងស្រីវ័យ២៧ឆ្នាំរូបនេះ ក៏ចាប់ផ្តើមចេះលេងស្ទាយ៍តុបតែងខ្លួន បែបស៊ិចស៊ីទាក់ទាញផ្លូវចិត្តអ្នកគាំទ្រជាញឹកញាប់។

ជាក់ស្តែង ក៏ដូចជាកាលពីថ្មីៗនេះ Baifern Pimchanok បានបង្ហោះនូវរូបថតជាច្រើនសន្លឹក ដែលនាងបានស្លៀកនូវឈុតពណ៌សខ្លីវាលរឹបរាងមួយ បញ្ចេញទាំងសាច់ល្វែងលើ ក៏ដូចជាជើងដ៏ស្រឡូនវែងសខ្ចី ជាមួយនឹងការតុបតែងមុខបែបស៊ិចស៊ី បបូរមាត់ពណ៌ក្រហមឆ្អិនឆ្អៅ គួរឲ្យបតី ឆក់យកបេះដូងហ្វេនៗឲ្យលង់ស្នេហ៍ផងដែរ។

យ៉ាងណាមិញ គួរឲ្យដឹងថា ឆ្នាំ២០១៩នេះ អាចចាត់ទុកបានថា គឺជាឆ្នាំដ៏ល្អប្រពៃបំផុតសម្រាប់ Baifern ដែលធ្វើឲ្យនាងឡើងកូតខ្លាំង ជាពិសេសគឺនាងមានឱកាសបានថតសម្តែងសុទ្ធសឹងតែ ខ្សែភាពយន្តល្បីៗទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនលើសលប់ ពីសំណាក់ទស្សនិកជន រហូតធ្វើឲ្យប្រជាប្រិយភាពរបស់នាងកាន់តែកើនឡើង សឹងតែវ៉ាដាច់តារាស្រីលំដាប់ៗនៅក្នុងប្រទេស និងថែមទាំងមានហ្វេនអ្នកគាំទ្រ នៅតាមបណ្តាប្រទេសជាច្រើនថែមទៀតផងដែរ៕  

Baifern Pimchanok
Baifern Pimchanok
Baifern Pimchanok
Baifern Pimchanok
Baifern Pimchanok
Baifern Pimchanok
Baifern Pimchanok
Baifern Pimchanok
Baifern Pimchanok
Baifern Pimchanok
Baifern Pimchanok
Baifern Pimchanok
Baifern Pimchanok
Baifern Pimchanok
Baifern Pimchanok
Baifern Pimchanok
Baifern Pimchanok
Baifern Pimchanok
Baifern Pimchanok
Baifern Pimchanok
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T