Google បង្កើតគោលការណ៍ថ្មីដើម្បីបញ្ឈប់ផ្ទាំងពាណិជ្ជកម្មដែលទាក់ទងនឹងនយោបាយ

//s5.kh1.co/de/de540e6fab5b02d4accbdf3565999f1ffaef536a.jpg
បច្ចេកវិទ្យា

 ២១-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

បរទេស៖ កាលពីថ្ងៃពុធម្សិលមិញនេះ​ Google បានប្រកាសថាខ្លួននឹងមានការកំណត់លើការផ្សព្វផ្សាយពាណិជ្ជកម្មដែលទាក់ទងនឹងនយោបាយនៅប៉ុន្មានខែខាងមុខនេះ។ អនុប្រធានផ្នែកគ្រប់គ្រងផលិតផលនិងការផ្សព្វផ្សាយរបស់ Google លោក Scott Spencer​ បានប្រកាសនៅលើប្លក់(Blog)មួយថា ក្រុមហ៊ុននឹងបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មទាំងឡាយណាដែលទាក់ទងនឹងរឿងនយោបាយដូចជាសម្ព័ន្ធភាពនយោបាយរបស់ពួកគេ ឬបញ្ជីបោះឆ្នោតជាសាធារណៈទៅកាន់អតិថិជនរបស់ខ្លួន។  ប៉ុន្តែអ្នកផ្សព្វផ្សាយនយោបាយទាំងនោះនៅតែអាចដាក់ពាណិជ្ជកម្មរបស់ខ្លួនទៅកាន់អ្នកបោះឆ្នោត​ ដោយធ្វើការកំណត់អាយុ ភេទ លេខកូដតំបន់ ប៉ុន្តែមិនអាចកំណត់ទីតាំងច្បាស់លាស់ឲ្យពាណិជ្ជកម្មត្រូវតែឃើញនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គម្រូផ្ទាំងពាណិជ្ជកម្មនៅលើអ៊ីនធឺណេត
គម្រូផ្ទាំងពាណិជ្ជកម្មនៅលើអ៊ីនធឺណេត

ពាណិជ្ជកម្មដែលទាក់ទងនឹងរឿងសេដ្ឋកិច្ចគឺមិនចោទជាបញ្ហាទេ នៅពេលដែលអ្នកប្រើប្រាស់របស់ខ្លួនកំពុងតែអាន មើល ឬនិយាយរឿងដែលទាក់ទងនឹងសេដ្ឋកិច្ច។ ការផ្លាស់ប្ដូរទាំងនេះនឹងចាប់ផ្ដើមមុនគេនៅក្នុងចក្រភពអង់គ្លេស មុនពេលការឃោសនារកសំឡេងឆ្នោតចាប់ផ្ដើមនៅបំណាច់ឆ្នាំនេះ ហើយនឹងត្រូវដាក់ឲ្យអនុវត្តទូទាំងពិភពលោកនៅថ្ងៃទី៦ខែមករាឆ្នាំ២០២០។ កាលពីខែតុលាកន្លងទៅនេះ លោក Jack Dorsey ដែលជានាយក​ប្រតិបត្តិរបស់ Twitter បានប្រកាសថាក្រុមហ៊ុនរបស់់ខ្លួននឹងធ្វើការបញ្ឈប់ពាណិជ្ជកម្មដែលទាក់ទងនឹងនយោបាយនៅលើ Twitter ដែលចាប់ផ្ដើមពីថ្ងៃទី២២ខែវិច្ឆិកានេះតទៅ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T