រាជធានីភ្នំពេញ  ៖ កំពូលតារាចម្រៀងនៅក្នុងផលិតកម្មសាន់ ដេ លោកខេមរ សិរីមន្ត បានសម្រេចចិត្តលុបចោលគម្រោង រាល់ការសម្តែងទាំងអស់ នៅក្នុងខែមីនានេះ បន្ទាប់ពីលោកបានជួប ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី៧ មីនា ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ។

បើទោះបីជាគេដឹងថា នៅក្នុងឧប្បត្តិហេតុនោះតារាចម្រៀង ប្រចាំផលិតកម្មសាន់ដេរូបនេះបានរងរបួស ស្រាលក៏ដោយ តែដោយភាពតក់ស្លុត និងភ័យខ្លាចនោះ ទើបធ្វើឲ្យតារាចម្រៀងរូបនេះ សម្រេចលុប ចោលរាល់ការសម្តែងតន្ត្រីនា នាពេញមួយខែមីនាទាំងអស់។ លោកខេមរ ភារុណ ជាបងប្រុសបង្កើតរបស់ តារាចម្រៀងខេមរ សិរីមន្ត បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា ក្រោយពេលដែលជួបរឿងដ៏តក់ស្លុតនេះ ប្អូនប្រុសរបស់លោកបាន សម្រេចលុបចោលរាល់គម្រោងចេញសម្តែងនានាទាំងអស់ នៅក្នុងអំឡុងខែមីនានេះ ។

លោកបន្តថា ខេមរ សិរីមន្ត អាចនឹងបង្ហាញវត្តមានសារជាថ្មីវិញសម្រាប់ប្រិយមិត្តគាំទ្រនៅក្នុងអំឡុងពេលក្រោយចូលឆ្នាំខ្មែរខាងមុខនេះ ។ ប៉ុន្តែប្រិយមិត្តទាំងអស់ ក៏នឹងបានឃើញវត្តមានរបស់លោកខេមរ សិរីមន្ត នៅក្នុងអ៊ាល់ប៊ុមវីដេអូខារ៉ាអូខេសម្រាប់បុណ្យចូលឆ្នាំខ្មែរ បន្ទាប់ពីក្រុមហ៊ុនសាន់ដេបានថតទុកមុនជាស្រេច មុនពេលដែលខេមរ សិរីមន្ត បានជួបឧប្បត្តិហេតុខាងលើនេះ ៕






បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]