ភ្នំពេញ៖ បន្ទាប់ពី កញ្ញា មាស សុខសោភា ដែលជាកំពូលតារាចម្រៀងស្រី បានបាត់មុខពីសិល្បៈមួយរយៈខ្លីមក រូបនាងបានត្រឡប់មក ប្រទេសកម្ពុជាជាថ្មី ជាមួយនឹងស្នាដៃថ្មីៗយ៉ាងច្រើន ធ្វើឲ្យហ្វេនៗពេញចិត្តខ្លាំងណាស់។

អ្វីដែលពិសេស  មាស សុខសោភា កំពុងតែត្រៀមខ្លួន បង្ហាញវត្តមានក្នុង កម្មវិធីប្រគំតន្ត្រីដ៏ធំមួយឈ្មោះថា Asean- ROK Commemorative Summit 2019 នៅទីក្រុងBusan​ ប្រទេសកូរ៉េខាងត្បូង ឆាប់ៗនេះទៀតផង។

ជាមួយគ្នានេះដែរ ថ្មីៗនេះ តារាស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីឃើញរូបនាង បានបង្ហាញខ្លួនក្នុងវីដេអូមួយ បកស្រាយបទចម្រៀងជាភាសាបរទេស មានចំណងជើងថា « Side By Side» ជាមួយ១០ប្រទេសផ្សេងៗទៀត។

ក្នុងនោះដែរ គេឃើញថា មាស សុខសោភា ពិតជាធ្វើបានយ៉ាងល្អ ថែមទាំងមានទឹកដមសម្លេងពិរោះ មិនចាញ់តារាមកពី ប្រទេសផ្សេងៗប៉ុន្មានទេ ជាហេតុនាំឲ្យប្រិយមិត្ត ទាំងអស់ឃើញហើយ ពិតជាមានអារម្មណ៍រំភើប និងមានមោទនភាព ចំពោះនាងក្រៃលែង៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

 មាស សុខសោភា
 មាស សុខសោភា
 មាស សុខសោភា ក្នុងបទចម្រៀង
 មាស សុខសោភា ក្នុងបទចម្រៀង
 មាស សុខសោភា ក្នុងបទចម្រៀង
រូបភាពក្នុងបទចម្រៀង
វីដេអូបទ« Side By side»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

មាស សុខសោភា