ចុម! បុរសម្នាក់រត់ចោលប្រពន្ធ ក្រោយពីឈ្នះឆ្នោតរង្វាន់ទឹកប្រាក់ជិត ២សែនដុល្លារ

//s5.kh1.co/20/201eead2df45440eb797be98940f3d5257bc2eee.jpg
សង្គម

 ២១-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ថៃ៖ ថ្មីៗនេះ បុរសម្នាក់នៅឯប្រទេសថៃ ខ្វាក់ដោយសារអំណាចទឹកប្រាក់ រត់ចោលប្រពន្ធ ក្រោយពីឈ្នះឆ្នោតរង្វាន់ទឹកប្រាក់ជិត២សែនដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា បុរសជាប្ដីមានឈ្មោះថា Wijak Wannaprasit អាយុ៣៤ឆ្នាំ និងប្រពន្ធឈ្មោះ Pornthida Chamnanwet អាយុ២៣ឆ្នាំ។ ស្ត្រីជាប្រពន្ធបានជ្រើសរើសសន្លឹកឆ្នោត ដែលឈ្នះត្រូវរង្វាន់ទីមួយក្នុងទឹកប្រាក់៦លានបាត (ប្រមាណ១៩៨,៧៨១ដុល្លារអាមេរិក) នៅក្នុងការចាប់ឆ្នោតកាលពីថ្ងៃទី១៦ ខែវិច្ឆិកាកន្លងទៅនេះ។ ដើម្បីការពារសុវត្ថិភាព ទាំងពីរនាក់ប្តីប្រពន្ធ បានរាយការណ៍អំពីការឈ្នះឆ្នោតទៅកាន់ប៉ុស្ដិ៍ប៉ូលិសមួយកន្លែងនៅទីក្រុងបាងកក ហើយបានចុះហត្ថលេខាលើសន្លឹកឆ្នោត និងថតរូបជាមួយសន្លឹកឆ្នោតទៀតផង។

ប្រភពបានបន្ដថា មុននឹងទៅបើករង្វាន់ទឹកប្រាក់ ពួកគេទាំងពីរបានយល់ស្របចែកទឹកប្រាក់ស្មើៗគ្នា។ នៅថ្ងៃបន្ទាប់ បុរសជាប្ដីបានផ្លាស់ប្ដូរគំនិត នឹងព្រមចែកឲ្យប្រពន្ធចំនួនទឹកប្រាក់ត្រឹមតែ ២លានបាតប៉ុណ្ណោះ (ប្រមាណ៦៦,២៦៩ដុល្លារអាមេរិក) ដែលបង្កឲ្យពួកគេទាំងពីរមានជម្លោះយ៉ាងខ្លាំង។ ក្រោយពីឈ្លោះប្រកែកគ្នារួចមក បុរសជាប្ដីបានចាកចេញពីផ្ទះ ជាមួយនឹងសន្លឹកឆ្នោត។ ភ្លាមៗនោះ ស្ត្រីជាប្រពន្ធបានដាក់ពាក្យបណ្ដឹងទៅកាន់ប៉ូលិស ដើម្បីប្រាកដចិត្តថា ប្ដីរបស់នាងនឹងមិនអាចបើករង្វាន់បាន។

យោងតាមមេធាវីថៃ ក្នុងករណីបុរសជាប្ដីលួចយកសន្លឹកឆ្នោត នោះនឹងត្រូវជាប់ពន្ធនាគាររហូតដល់៣ឆ្នាំ។ យ៉ាងណាមិញ បុរសជាប្ដីបានវិលត្រលប់ទៅរកប្រពន្ធវិញ ហើយពួកគេទាំងពីរនឹងទៅបើករង្វាន់ជាមួយគ្នានៅក្រុមហ៊ុនឆ្នោតផងដែរ៕

តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?

សូមទស្សនារូបភាពខាងក្រោម៖

ទាំងពីរនាក់ប្ដីប្រពន្ធ
ទាំងពីរនាក់ប្ដីប្រពន្ធ
សន្លឹកឆ្នោតភ្ជាប់ជាមួយនឹងឯកសាររបស់ប៉ូលិស
សន្លឹកឆ្នោតភ្ជាប់ជាមួយនឹងឯកសាររបស់ប៉ូលិស
ស្ត្រីជាប្រពន្ធ
ស្ត្រីជាប្រពន្ធ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T