ក្រុមហ៊ុន Apple ចាប់ផ្តើមសាងសង់អគារថ្មី តម្លៃ១ពាន់លានដុល្លារនៅរដ្ឋតិចសាស់​

//s5.kh1.co/ad/ad5efc51abf3dfd3f6b916aace5b9d1906c5eb35.jpg
បច្ចេកវិទ្យា

 ២១-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អាមេរិក៖ ក្រុមហ៊ុន Apple Inc បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានចាប់ផ្តើមសាងសង់ទីស្នាក់ការថ្មីមួយនៅអូស្ទីនរដ្ឋតិចសាស់ក្រៅពីរោងចក្រដែលមានស្រាប់ ​ជាកន្លែងផលិតកុំព្យូទ័រយួរដៃម៉ាក MacBook Pro ថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook គ្រោងនឹងធ្វើដំណើរទស្សនកិច្ចនៅរោងចក្ររដ្ឋតិចសាស់​ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ត្រាំ នៅថ្ងៃពុធនេះ។

ក្រុមហ៊ុននេះធ្លាប់ទទួលរងការរិះគន់ពីលោក Trump ពីព្រោះវាផលិតផលិតផលភាគច្រើនគឺនៅក្នុងប្រទេសចិន។ ប៉ុន្តែលោក Cook និង Trump បានបង្កើតទំនាក់ទំនងល្អឡើងវិញនៅឆ្នាំ ២០១៧។ លោក Trump បាននិយាយថា លោក Cook បានសន្យានឹងខ្ញុំនូវគម្រោងធំៗបី។

នាយកប្រតិបត្តិក្រុមហ៊ុននេះបានបន្តថា អគារថ្មីតម្លៃ១ពាន់លានដុល្លារជាមួយទំហំ៣លានហ្វីតការ៉េដំបូងនឹងមានបុគ្គលិកចំនួន ៥,០០០ នាក់ជាមួយនឹងសមត្ថភាពថ្មីអាចផ្ទុកដល់ ១៥,០០០នាក់ ហើយគេរំពឹងថាវានឹងបើកដំណើរការនៅឆ្នាំ ២០២២ ។

អូស្ទីនគឺជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានការរីកចម្រើនលឿនបំផុតនៅសហរដ្ឋអាមេរិកជាមួយនឹងចំនួនប្រជាជនប្រមាណ១លាននាក់ ហើយ​សាកលវិទ្យាល័យ Texas និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតរួមទាំងក្រុមហ៊ុន Dell Technologies Inc ក៏នៅក្បែរនោះផងដែរ។

បច្ចុប្បន្ន Apple មានបុគ្គលិកប្រមាណ ៧,០០០នាក់នៅអូស្ទីន។

នៅក្នុងសេចក្តីថ្លែងការណ៍​បានឲ្យដឹងថា ក្រុមហ៊ុនក៏បាននឹងបន្តការពង្រីកខ្លួននៅក្នុងទីក្រុងមួយចំនួនដូចជា Boulder, Culver City, New York, Pittsburgh, San Diego និង Seattle ​។

ក្រុមហ៊ុន Apple បានក៍បាននិយាយថាទៀតថា ខ្លួនក៏កំពុងត្រៀមដឹកជញ្ជូនកុំព្យូទ័រលើតុ Mac Pro ថ្មីទៅកាន់អតិថិជនផងដែរ នៅឯកន្លែងផលិតកម្មមួយក្បែរទីក្រុងអូស្ទីននៅខែធ្នូនេះ។

កុំព្យូទ័រលើតុ Mac Pro ថ្មីបានក្លាយជាចំណុចនយោបាយមួយកាលពីដើមឆ្នាំនេះ នៅពេលដែលកាសែត Wall Street Journal បានរាយការណ៍ថា Apple កំពុងផ្លាស់ប្តូរផលិតកម្មទៅកាន់ប្រទេសចិន៕

Logo របស់ក្រុមហ៊ុន Apple
Logo របស់ក្រុមហ៊ុន Apple
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T