អស្ចារ្យមែន! ម៉ាឡេស៊ីនឹងធ្វើតេស្តសាកល្បង​រថយន្ត​ហោះ​ជាលើកដំបូងនៅថ្ងៃព្រហស្បតិ៍នេះ!

//s5.kh1.co/5a/5aab126f490d6c80774e57c7f190e3710e57357f.jpg
បច្ចេកវិទ្យា

 ២០-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ម៉ាឡេស៊ី៖ យោងតាមគេហៈសារព័ត៌មានទំព័រ Careta ម៉ាឡេស៊ីបាន​ឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍លោក Datuk Seri Mohd Redzuan Yusof ​នឹង​​ធ្វើតេស្តសាកល្បងរថយន្តហោះជាលើកដំបូង ដែលធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា នៅទីក្រុង Subang ប្រទេសម៉ាឡេស៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ខ្លួនលោកផ្ទាល់នឹងចូលរួមក្នុងការសាកល្បងយានយន្តនេះ។ តាមសេចក្តីរាយការណ៍បានអោយដឹងថា រថយន្តនេះអាចផ្ទុកអ្នកដំណើរបានតែពីរនាក់ប៉ុណ្ណោះ។

លោក Datuk Seri Mohd Redzuan Yusof ក៏បានលើកឡើងផងដែរថា លោកនឹងអញ្ជើញអ្នកតំណាងម្នាក់មកពីគណបក្សផ្សេងគ្នា ដើម្បីធ្វើជាសាក្សីនៃការបើកបរសាកល្បង​រថយន្តហោះនេះជាមួយគ្នា។

លោក Mohd Redzuan ក៍បានពន្យល់មុននេះថា គំរូរថយន្តហោះត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ។

​ចំណែកឯថវិកាក្នុងការផលិតគឺស្ថិតលើវិស័យឯកជនទាំងស្រុង ហើយវាក៏មិនត្រូវការថវិកាណាមួយពីរដ្ឋាភិបាលដែរ៕

គំរូររថយន្តហោះដែលនឹងត្រូវធ្វើតេស្តសាកល្បង
គំរូររថយន្តហោះដែលនឹងត្រូវធ្វើតេស្តសាកល្បង
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T