ខ្ទេចទាំងបង្គោលភ្លើង ខ្ទេចទាំង​របងការ​ដ្ឋាន ក្រោយបាក់ដងសន្ទូច​!

//s5.kh1.co/4c/4c33a7ab6585acc45f0981d771ad79147db0e7e7.jpg
សង្គម

 ២០-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ បង្គោល​ភ្លើង​ចំនួន​៣​ដើម​បាន​រង​ការ​ខូចខាត​បាក់​ទ្រេត ដោយសារ​តែ​រថយន្ត​ស្ទូច​ធុន​ធំ​មួយ​គ្រឿង​ដែល​គេ​ហៅ​អោយមក​ស្ទូច​ដុំ​បេតុង​ធំ​ៗ​ជា​ច្រើន​ដុំ​នៅ​ក្នុង​ការដ្ឋាន​របស់​ស្ថានីយប្រេងឥន្ធនៈ​តូ​តា​ល់ ហើយ​បាន​ដាច់​កាឡេ​បាក់ដង​ស្ទូច​សង្កត់​ទៅ​លើ​ខ្សែភ្លើង និង​ខ្សែកាប​ជា​ច្រើន​ខ្សែ​នៅ​លើ​ប​បង្គោល​ភ្លើង​ទាំងនោះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=379,q=100/c2/c2ce88b475a088c90a251bbd42fb94bd22da2e58.jpg

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​ខាង​មុខ​ស្ថានីយប្រេងឥន្ធនៈ​តូ​តា​ល់ តាម​បណ្តោយ​ផ្លូវ​លេខ​៣១០ កែង​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង​។

https://s5.kh1.co/__image/w=650,h=379,q=100/b7/b718d4f308dd956862265d403f5a04cb7fde0ffd.jpg

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខាង​ការដ្ឋាន​របស់​ស្ថានីយប្រេងឥន្ធនៈ​តូ​តា​ល់​បាន​ហៅ​រថយន្ត​ស្ទូច​មួយ​គ្រឿង​ម៉ាក​ហ៊ី​យន់​ដាយ ព៌​ណ​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣E-៤១៣៧ មក​ឈរ​លើ​ផ្លូវ​លេខ​៣១០ អែប​ខាងក្រៅ​របង​ស័ង្កសី​ផ្នែក​ខាងជើង ដើម្បី​ស្ទូច​យក​ដុំ​បេតុង ។

https://s5.kh1.co/__image/w=650,h=379,q=100/21/21d0271c09c8ae76aea5633e69b2ea51753f73a7.jpg

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ខណៈ​ពេល​ដែល​រថយន្ត​ខាងលើ​ស្ទូច​យក​ដុំ​បេ​តុ​ធំ​ៗ​បាន​ចំនួន​២​ទៅ​៣​ដុំ​ដាក់​ក្នុង​រថយន្ត​ទៅ​ហើយ​នោះ លុះ​ពេល​កំពុង​ស្ទូច​ដុំ​បេតុង​ជា​បន្ត​ទៀត ស្រាប់តែ​បាក់ដង​សន្ទូច​សង្កត់​ទៅ​លើ​ខ្សែភ្លើង និង​ខ្សែកាប​ជា​ច្រើន​ខ្សែ បណ្តាល​ឱ្យ​ទាញ បង្គោល​ភ្លើង​ចំនួន​៣​ដើម​នៅ​ក្បែរ​នោះ​បាក់​ទ្រេត រួច​សង្កត់​ទៅ​លើ​របង​របស់​ការដ្ឋាន​ស្ថានីយប្រេងឥន្ធនៈ​តូ​តា​ល់​ដែល​ធ្វើ​អំពី​ដែក​ស័ង្កសី​រង​ការ​ខូចខាត​អស់​មួយ​ចំនួន​ផង​ដែរ​។

https://s5.kh1.co/__image/w=650,h=379,q=100/b9/b9131f6c5a8fbf8c909ff68b7075da45fe8c75d1.jpg

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពាក់ព័ន្ធ​ទៅ​នឹង​ករណី​បាក់ដង​សន្ទូច​របស់​រថយន្ត​ស្ទូច​ដុំ​បេតុង​ខាងលើ​នេះ​ដែរ គឺ​កើតឡើង​ដោយសារ​តែ​ដាច់​កាឡេ​ដងសន្ទូច ប៉ុន្តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​ឡើយ​។

https://s5.kh1.co/__image/w=650,h=379,q=100/2f/2f8932d41c007764a2b6b1a778d882d4ab9955d6.jpg

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​មន្ត្រី​អគ្គិសនី​កម្ពុជា​ជា​ច្រើន​នាក់​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​បញ្ជូន​រថយន្ត​ស្ទូច​បង្ក​យក​ទៅ​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ជា​បន្ត​ទៅ​ទៀត ៕ 

https://s5.kh1.co/__image/w=650,h=379,q=100/a3/a34c1a279b6bc29bbec5347db9b8b8f11003f685.jpg
https://s5.kh1.co/__image/w=650,h=379,q=100/38/382ed2e98d56d17c282b83c464cfd84a8f7f0510.jpg
https://s5.kh1.co/__image/w=650,h=379,q=100/4a/4afa4b43568a7d5320e17173fb45872eb762c905.jpg
https://s5.kh1.co/__image/w=650,h=379,q=100/53/537ea665a3fc60b9b99961097716dd36cbceca83.jpg
https://s5.kh1.co/__image/w=650,h=379,q=100/69/69dd68300481f28fbbab8bc3fb0b30f160882c00.jpg
https://s5.kh1.co/__image/w=650,h=379,q=100/33/3331c93ee27622e1b9fb81af92893446c33a635d.jpg
https://s5.kh1.co/__image/w=650,h=379,q=100/37/3739957bbf738a18e16d5b206eb062c972e6bdcd.jpg
https://s5.kh1.co/__image/w=650,h=379,q=100/b7/b70d31cdc6c2e790ff65e02c39196bd3affb3a61.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T