ព្យាបាលមហារីក ប្រើថ្នាំពេទ្យផង ថ្នាំបុរាណផង បង្កគ្រោះថ្នាក់ខ្លាំង!

//s5.kh1.co/ad/ad5160c6e0d6fd921609de4ddcca4f797e7d8028.jpg
នារី

 ២០-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ត្បិតថ្នាំពេទ្យ ត្រូវបាន​ប្រើប្រាស់​សម្រាប់​ព្យាបាល​ជំងឺ ប្រកប​ដោយ​ប្រសិទ្ធភាព​ហើយ តែ​ថ្នាំបុរាណ ក៏នៅ​តែមាន​ការប្រើប្រាស់​ច្រើនដែរ ដោយ​ករណី​ខ្លះ ត្រូវប្រើប្រាស់​រួមគ្នា ក្នុង​ពេល​កំពុង​ប្រើប្រាស់​ថ្នាំពេទ្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្ដែ​សម្រាប់​ការព្យាបាល​ជំងឺមហារីក វេជ្ជបណ្ឌិត បញ្ជាក់​ថា ការប្រើ​ថ្នាំពេទ្យផង និង​ថ្នាំបុរាណ​ផង បង្កគ្រោះថ្នាក់ ជាង​ធ្វើឲ្យ​ស្ថានភាព​ជំងឺ​បាន​ធូរស្រាល។ វេជ្ជបណ្ឌិត​បន្ថែម​ថា ថ្នាំ​ផលិត​ពី​ខ្ទឹមស ខ្ញី និង Ginkgo អាច​ធ្វើឲ្យ​ការព្យាបាល​របួសស្បែក​ចំណាយ​ពេល​យូរ នៅពេល​មហារីកសុដន់​កំពុង​រាលដាល។

លោកស្រី​វេជ្ជបណ្ឌិត Maria Joao Cardoso ជំនាញផ្នែក​វះកាត់ នៅ​មជ្ឈមណ្ឌល​មហារីក Champalimaud ក្នុង​ក្រុង Lisbon ប្រទេស​ព័រទុយហ្កាល់ បន្ដ​ថា ពុំមានភស្ដុតាង បញ្ជាក់​ថា ការព្យាបាល​ដោយ​ថ្នាំបុរាណ ឬ​ក្រែម មាន​ប្រសិទ្ធភាព​នោះទេ។ លោកស្រី​ថា វេជ្ជបណ្ឌិត ចាំបាច់​ត្រូវ​សួរ​អ្នកជំងឺ ពី​អ្វី​ដែល​ពួកគេ​បាន​លេប នៅពេល​វេជ្ជបណ្ឌិត​ព្យាបាល​ជំងឺ​មហារីក។ រីឯ​អ្នកជំងឺ ក៏ត្រូវ​ជជែក​ជាមួយ​វេជ្ជបណ្ឌិត​ផងដែរ ពី​ការ​ព្យាបាល​រួមគ្នា ដោយ​ប្រើ​ថ្នាំ​ពេទ្យ​ផង ថ្នាំ​បុរាណ​ផង លើ​ជំងឺ​មហារីក ដែល​បាន​រាលដាល​លើ​ស្បែក។

នេះដោយសារ​វាអាច​បង្ក​គ្រោះថ្នាក់ ដោយ​ថ្នាំទាំងនោះ អាច​ប៉ះពាល់​លើ​ការព្យាបាល​អ័រម៉ូន ឬ​ការព្យបាល​ដោយ​ថ្នាំគីមី ហើយ​ធ្វើឲ្យ​ដំណើរការ​កំណកឈាម​កាន់តែ​យឺត ដែល​ធ្វើ​ឲ្យ​ការព្យាបាល​របួស​កាន់តែយូរ និង​គួរឲ្យខ្លាច។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T