មជ្ឈមណ្ឌលថែទាំរថយន្ត​ Bentley ភ្នំពេញ នឹងផ្តល់ជូននូវសេវាកម្មពិនិត្យរថយន្តដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩!

//s5.kh1.co/32/32a9ead64555456527bb3bc52b97e83ad93e4d0a.jpg
បច្ចេកវិទ្យា

 ២០-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ តើរថយន្ត Bentley របស់លោកអ្នក ដល់ពេលមកទទួលនូវសេវាកម្មពិនិត្យម្តងទៀតហើយ ឬនៅ? មជ្ឈមណ្ឌលថែទាំរថយន្ត​ Bentley ភ្នំពេញ នឹងផ្តល់ជូនជាពិសេសនូវសេវាកម្មពិនិត្យរថយន្តដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។ យើងមានទំនុកចិត្តក្នុងការផ្តល់សេវាកម្មយ៉ាងល្អឥតខ្ជោះ ដោយការពិនិត្យនឹងត្រូវធ្វើឡើងដោយក្រុមអ្នកបច្ចេកទេស ដែលបានទទួលការបណ្ដុះបណ្ដាលយ៉ាងត្រឹមត្រូវខាងផ្នែកបច្ចេកទេសសម្រាប់រថយន្ត Bentley បូករួមនឹងគ្រឿងបរិក្ខារយ៉ាងទំនើប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មជ្ឈមណ្ឌលថែទាំរថយន្ត​ Bentley ភ្នំពេញ
មជ្ឈមណ្ឌលថែទាំរថយន្ត​ Bentley ភ្នំពេញ

លោកអ្នកនឹងអាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ក្នុងពេលមកទទួលសេវាកម្មនៅមជ្ឈមណ្ឌលថែទាំរថយន្ត​ Bentley ភ្នំពេញដូចជា៖

- បុគ្គលិកមានជំនាញ​ និងបទពិសោធន៍ខ្ពស់៖ រាល់អ្នកបច្ចេកទេសទាំងអស់សុទ្ធតែមានបទពិសោធន៍ជាច្រើនឆ្នាំ និងបានទទួលការបណ្ដុះបណ្ដាលយ៉ាងមានវិជ្ជាជីវៈលើការពិនិត្យ និងជួសជុលរថយន្ត Bentley បូករួមជាមួយការគាំទ្រដោយផ្ទាល់ពីអ្នកជំនាញមកពីក្រុមហ៊ុន Bentley នៅក្នុងទីក្រុង Crewe

- គ្រឿងបន្លាស់ថ្មីសុទ្ធ៖ រាល់គ្រឿងបន្លាស់ និងគ្រប់ប្រភេទប្រេងទាំងអស់ គឺសុទ្ធតែនាំចូលមកពីរោងចក្រដោយផ្ទាល់ ដែលបានការធានាលើគុណភាពស្របតាមស្ទង់ដារ។

- សេវាកម្មត្រួតពិនិត្យថែទាំរថយន្ត៖ ការ​ផ្តល់ជូននូវសេវាកម្មត្រួតពិនិត្យទៅលើរថយន្តមានចំនួន ១៦ចំនុច ដើម្បីរក្សានូវទំនុកចិត្តលើដំណើរការរបស់រថយន្តលោកអ្នក។

- ការតម្លើងកម្មវិធីរថយន្តពីរោងចក្រ៖ យើងមានគោលដៅក្នុងបង្កើនដំណើរការយានយន្តរបស់លោកអ្នកឲ្យបានល្អបំផុតតាមរយៈការតម្លើងកម្មវិធីរថយន្តចុងក្រោយគេដោយផ្ទាល់ពីរោងចក្រ​ Bentley នៅក្នុងទីក្រុង Crewe

ជាមួយនឹងសេវាកម្មទាំងអស់នេះ លោកអ្នកនឹងទទួលបានទំនុកចិត្តកាន់តែខ្លាំងក្នុងការបន្តការប្រើប្រាស់រថយន្ត Bentley​ បានត្រឹមត្រូវ និងកាន់តែយូរអង្វែងជាងមុន។
មជ្ឈមណ្ឌលជួសជុល​ Bentley ភ្នំពេញមានទីតាំងស្ថិតនៅអគារលេខ ៣៧៩ សហព័ន្ធរុស្សី សង្កាត់​កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមធ្វើការទំនាក់ទំនងមក​លេខទូរស័ព្ទ +855 95 666 080 ដើម្បីធ្វើការកក់ទុកជាមុន៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T