ថ្មីទៀតហើយ! ខេមរៈ សិរីមន្ត លេងស្ទាយ៍សក់បានប្លែក ទាក់ទាញមិនធម្មតា

//s5.kh1.co/54/54162b8bf1a4695b959a704b14f971e754b6cd7b.jpg
តារា & កម្សាន្ដ

 ២០-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ លោក ខេមរៈ សិរីមន្ត ជាកំពូលតារាចម្រៀងប្រុសមួយរូប ដែលអាចរក្សាភាពល្បីល្បាញបានសម្រាប់ទស្សនិកជន គ្រប់ស្រទាប់វ័យតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ ខេមរៈ សិរីមន្ត មិនត្រឹមជាតារា ដែលប្រកដដោយទឹកដម សម្លេងពិរោះរណ្ដំតែមួយមុខទេ ថែមទាំងពូកែរក នឹកស្ទាយ៍លេងខ្លួន បានប្លែកៗនិងទាន់សម័យ មិនឲ្យចាញ់តារាបរទេសប៉ុន្មានទេ។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះដែរ តារាប្រុសរូបនេះ បានបង្ហោះរូបភាព ជាច្រើនសន្លឹក បង្កការភ្ញាក់ផ្អើលមិនស្ទើរទេ ក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅសុទ្ធ អមដោយខ្សែក ទៀតផង។

អ្វីដែលកាន់តែពិសេសេនោះគឺ ខេមរៈ សិរីមន្ត បានធ្វើឲ្យហ្វេនៗ មើលមិនចង់ស្គាល់ ដោយសារតែស្ទីលម៉ូតសក់ក្រងខាងមុខ ដូចតារាល្បីៗ បរទេសមួយចំនួន ដែលនាំឲ្យរូបលោក កាន់តែមានភាពសង្ហារមួយកម្រិតផងដែរ។

ដោយឡែក បន្ទាប់ពីឃើញកម្រងរូបភាព ជាច្រើនសន្លឹកនោះហើយ មានហ្វេនៗរបស់ខេមរៈ សិរីមន្ត ជាច្រើននាក់បានចុចឡាក ថែមទាំងពោលពាក្យសរសើរ ដល់រូបគេគ្រប់គ្នា ដែលតែងតែមិនធ្វើឲ្យអ្នកគាំទ្រ ទាំងអស់មានការខកចិត្តទេ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

ខេមរៈ សិរីមន្ត 
ខេមរៈ សិរីមន្ត 
ខេមរៈ សិរីមន្ត 
ខេមរៈ សិរីមន្ត 
ខេមរៈ សិរីមន្ត  ក្នុងស្ទីលសក់ថ្មី
ខេមរៈ សិរីមន្ត  ក្នុងស្ទីលសក់ថ្មី
ខេមរៈ សិរីមន្ត  ក្នុងស្ទីលសក់ថ្មី
ខេមរៈ សិរីមន្ត ក្នុងស្ទីលសក់ថ្មី
ខេមរៈ សិរីមន្ត  ក្នុងស្ទីលសក់ថ្មី
ខេមរៈ សិរីមន្ត ក្នុងស្ទីលសក់ថ្មី
ខេមរៈ សិរីមន្ត  ក្នុងស្ទីលសក់ថ្មី
ខេមរៈ សិរីមន្ត ក្នុងស្ទីលសក់ថ្មី
ខេមរៈ​ សិរីមន្ត
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T