ល្បិចណាស់! ស្ត្រីម្នាក់លួចបន្លំយកសាប៊ូកក់សក់ជាច្រើនដបដាក់ក្នុងខោ និងអាវក្នុង ត្រូវគេតាមទាន់ (មានវីដេអូ)

//s5.kh1.co/5d/5d4eafb36f543c87e6e2cb3a8cadc64600d84d7c.jpg
សង្គម

 ២០-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ហ្វីលីពីន៖ ថ្មីៗនេះ ស្ត្រីម្នាក់ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីគាត់បានលួចបន្លំយកសាប៊ូកក់សក់ជាច្រើនដបដាក់ក្នុងខោ និងអាវក្នុង នៅឯហាងលក់អីវ៉ាន់មួយកន្លែង ក្នុងប្រទេសហ្វីលីពីន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូឃ្លីបដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកបង្ហាញឲ្យឃើញថា ស្ត្រីម្នាក់ជាប់ខ្នោះដៃជាមួយនឹងបុរសម្នាក់ទៀត ខណៈពេលសន្ដិសុខកំពុងលូកយកសាប៊ូកក់សក់ចេញពីក្នុងខោម្ដងមួយៗ បោះចូលទៅក្នុងកន្ត្រក់។ បន្ទាប់មកទៀត សន្ដិសុខបានលូកចូលអាវក្នុងស្ត្រីនោះ ទើបឃើញមានសាប៊ូកក់សក់ អាហារកំប៉ុង និងអាហារកញ្ចប់ផងដែរ។

ប្រភពបានឲ្យដឹងដែរថា ស្ត្រីរូបនោះបានលួចយកសាប៊ូកក់សក់លើសពី១២ដប អាហារកំប៉ុងចំនួន២ និងអាហារកញ្ចប់ចំនួន១។ បុរសដែលជាប់ខ្នោះត្រូវបានគេជឿថា ជាប្ដីរបស់ស្ត្រីនោះដែលបានជួយក្នុងការធ្វើសកម្មភាពលួច។

យ៉ាងណាមិញ ក្រោយពីចាប់ដាក់ខ្នោះរួចមក ពួកគេទាំងពីរនឹងត្រូវប្រគល់ខ្លួនទៅឲ្យប៉ូលិស ដើម្បីដោះស្រាយបន្ដ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សកម្មភាពសន្ដិសុខកំពុងឆែក
សកម្មភាពសន្ដិសុខកំពុងឆែក
សកម្មភាពសន្ដិសុខកំពុងឆែក
សកម្មភាពសន្ដិសុខកំពុងឆែក
សកម្មភាពសន្ដិសុខកំពុងឆែក
សកម្មភាពសន្ដិសុខកំពុងឆែក
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T