វីដេអូកម្រ ស្នាព្រះហស្ថ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដឹកនាំនាថការី ល្ខោនហ្លួងរបាំព្រះរាជទ្រព្យ បង្ហាញពិភពលោក! (មានវីដេអូ)

//s5.kh1.co/11/118535841cf7462ceef71b6806a23100fce091b7.jpg
សង្គម

 ២០-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ការបាត់បង់ដ៏ធំធេងរបស់ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានធ្វើឲ្យប្រជាជនខ្មែរទាំងមូល ពិតជាមានអារម្មណ៍ក្តុកក្តួល និងសោកស្តាយពន់ពេក ចំពោះការបាត់បង់ដ៏ធំធេង ដែលទ្រង់បានយកពេលជាច្រើនឆ្នាំមកនេះ ថែរក្សា ផ្សព្វផ្សាយលើកតម្កើងវិស័យវប្បធម៏ខ្មែរ ឲ្យមានភាពរីកចម្រើនល្បី និងមានការទទួលស្គាល់លើពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីល្ងាចម្សិលមិញនេះ ឃើញថាមានប្រជាជន និងអ្នកសិល្បៈករជាច្រើនរូបបានធ្វើការចូលរួម ទៅទទួលព្រះសព របស់ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលបានធ្វើដំណើរមកពោរពេញដោយក្តីទុក្ខបំផុត ជាពិសេសពិតជាស្រណោះនូវស្នាដៃជាច្រើនដែលលោកបានរក្សាទុកកន្លងមក។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏បានលេចឡើងនូវវីដេអូដ៏កម្រ បង្ហាញពីស្នាព្រះហស្ថ សម្តេចព្រះរៀម ព្រះរាជបុត្រី នរោត្តម បុប្ផាទេវី «ទេពនាថវដ្តីឯក»បាននាំនាថការី ល្ខោនហ្លួង របាំព្រះរាជទ្រព្យ បង្ហាញពិភពលោក នៅប៉ារីសឆ្នាំ១៩៩៩ រហូតដល់ឆ្នាំ ២០០៣ ល្ខោនហ្លួង របាំព្រះរាជទ្រព្យ ត្រូវបានចុះបញ្ជី ជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។ ទាំងនេះបើយោងតាមប្រភពវីដេអូបានបង្ហាញ។

ក្រោយពីបានទស្សនាវីដេអូដ៏កម្រមួយនេះ ធ្វើឲ្យមហាជនជាច្រើនពិតជារំភើបនៅក្នុងចិត្តខ្លាំង ព្រោះមិនស្ទើរតែពេញមួយជីវិតរបស់ទ្រង់ បាននៅថែរក្សាវប្បធម៌សិល្បៈខ្មែរខ្លាំងបែបនេះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី 

វីដេអូដ៏កម្ររបស់សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី 

Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T