ប្រតិបត្តិការ​ជាង​៥​ម៉ោង​…​រក​ឃើញ​ចិន​១៧​នាក់​ស្នាក់​ខុសច្បាប់!

//s5.kh1.co/1a/1a58804b2763504bd8b48380ca687d1f6f4510b5.jpg
សង្គម

 ២០-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ ប្រតិបត្តិការ​ត្រួតពិនិត្យ​ជនបរទេស​អស់​រយៈពេល​ជាង​៥​ម៉ោង បាន​រក​ឃើញ​ជនជាតិ​ចិន​ចំនួន​១៧​នាក់ ស្នាក់​នៅ​ខុសច្បាប់ ដោយ​សមត្ថកិច្ច​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរបាល​ខណ្ឌ​បឹង​កេងកង ។ សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​ការ​ស្នាក់​នៅ និង​បំពេញការងារ​នៅ​សណ្ឋាគារ​ស៊ី អ៊ិ​ន គ័​រ ជី ហ៊ួ​យ ស៊័​រ ដែល​មាន​កម្ពស់​៩​ជាន់ ហើយ​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​១៧​នាក់ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=379,q=100/4a/4a85512f247403293be716807256064b95c88866.jpg

ប្រតិបត្តិការ​នេះ ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៨ វិច្ឆិកា នៅ​សណ្ឋាគារ ស៊ី អ៊ិ​ន គ័​រ ជី ហ៊ួ​យ ស៊័​រ ទីតាំង​លេខ​៣៥៦ ផ្លូវ​លេខ​២៧៨ កែង​ផ្លូវ​លេខ​១៦៣ (​ខាងកើត​វត្ត​មហាមន្ត្រី​)​ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌ​បឹង​កេងកង ។

https://s5.kh1.co/__image/w=650,h=341,q=100/d5/d51656a8b84190f5eceb5e94cceac3390907f79d.jpg

មន្ត្រី​នគរបាល​ឱ្យ​ដឹង​ថា នេះ​ជា​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ សមត្ថកិច្ច​របស់​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​អធិការ ដ្ឋាន​ខណ្ឌ​បឹង​កេងកង បាន​ត្រួតពិនិត្យ​ការ ស្នាក់​នៅ និង​បំពេញការងារ​របស់​ជនបរទេស​នៅ​ក្នុង​សណ្ឋាគារ​ស៊ី អ៊ិ​ន គ័​រ ជី ហ៊ួ​យ ស៊័​រ​។

https://s5.kh1.co/__image/w=650,h=341,q=100/cf/cf0e7221ed81126d6a837c8060f7486c0b7bc5dd.jpg

កម្លាំង​របស់​លោក​បាន​រក​ឃើញ​ជនជាតិ​ចិន​ចំនួន​១៧​នាក់ ក្នុង​នោះ​បុរស​១៣​នាក់ និង​ស្រី​៤​នាក់ មាន​តែ​លិខិតឆ្លងដែន តែ​ពួក​គេ​មិន​មាន​សៀវភៅ​ការងារ​ត្រឹមត្រូវ​ឡើយ​។ ពួក​គេ​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​នាយកដ្ឋាន​ស៊ើបអង្កេត និង អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់ ។សណ្ឋាគារ​ថៅកែ​ចិន​នោះ​មាន​បើក​ខារ៉ាអូខេ និង​ភោជនីយដ្ឋាន​ផង​ដែរ បន្ថែម​លើ​សេវា​សណ្ឋាគារ ៕

https://s5.kh1.co/__image/w=650,h=488,q=100/cf/cf94bce65c62893f3603fc0f9eae0cd9036312a6.jpg
https://s5.kh1.co/__image/w=650,h=488,q=100/8e/8ef3cdb896d34f4aa35ea3602a225386cbe92d8e.jpg
https://s5.kh1.co/__image/w=650,h=488,q=100/40/40a6d4edfc08a6342bbcad00f292f442f8474032.jpg
https://s5.kh1.co/__image/w=650,h=874,q=100/84/84d12b95b763b61a80ff09807b2419f313a9d255.jpg
https://s5.kh1.co/__image/w=650,h=488,q=100/cf/cf94bce65c62893f3603fc0f9eae0cd9036312a6.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T