ចុម! ស្វាឈ្មោលចម្លែកមួយក្បាលវ័យ១៩ឆ្នាំ មានមុខមាត់ដូចមនុស្សពិបាកចិត្ត កំពុងរង់ចាំបង្កាត់ពូជ (មានវីដេអូ)

//s5.kh1.co/89/8999cf7f1f0f2ccb25a22b1f38768dd0d3808b01.jpg
សង្គម

 ២០-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ចិន៖ ថ្មីៗនេះ ស្វាឈ្មោលចម្លែកមួយក្បាលនៅឯសួនសត្វ Tianjin ក្នុងប្រទេសចិន មានមុខមាត់ដូចមនុស្សពិបាកចិត្ត កំពុងជួបប្រទះនឹងការលំបាក ក្នុងការស្វែងរកដៃគូបង្កាត់ពូជ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា​ ស្វាឈ្មោលមួយក្បាលនោះ មានវ័យ១៩ឆ្នាំ និងជាប្រភេទស្វា Margarita Capuchin។ ស្វាប្រភេទនេះ គឺមានអត្តចរិតឈ្លានពាន ហើយចូលចិត្តលេងភក់ និងបោកផ្លែដូងជាដើម។

អ្នកថែរក្សាសត្វក្នុងសួនសត្វបាននិយាយថា

«ស្វាឈ្មោលមួយក្បាលនោះ ត្រូវបានយកមករស់នៅក្នុងសួនសត្វចាប់តាំងពីក្នុងឆ្នាំ២០០២មកម្ល៉េះ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ វាធ្លាប់មានដៃគូចំនួន២មកហើយ ប៉ុន្ដែត្រូវបានស្លាប់។ ក្នុងឆ្នាំ២០១៦ ស្វាញីចំនួន៣ក្បាល ដែលជាប្រភេទស្វាដូចគ្នា ត្រូវបានយកមករស់នៅក្នុងសូនសត្វ ប៉ុន្ដែមកទល់បច្ចុប្បន្ននេះ ស្វាញីទាំង៣ក្បាល មិនទាន់អាចបង្កាត់ពូជបាននៅឡើយទេ។ 

ប្រភពបានឲ្យដឹងដែរថា កាលពីឆ្នាំ២០១៨កន្លងទៅនេះ ស្វាឈ្មោលមួយក្បាលនោះ ទទួលបានប្រជាប្រិយភាព និងការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលអាចទាក់ទាញមនុស្សជាង១​ម៉ឺននាក់ មកចូលទស្សនាក្នុងសួនសត្វ។ បុគ្គលិកក្នុងសួនសត្វទាំងអស់គឺមើលថែវាធម្មតា បើទោះបីជាវាមានមុខមាត់ខុសប្លែកពីស្វាដទៃទៀតក៏ដោយ។ ចំពោះស្វាប្រភេទ Margarita Capuchin អាចរស់នៅបានចាប់ពី២៥ឆ្នាំ រហូតដល់៣០ឆ្នាំ។

យ៉ាងណាមិញ ខាងសួនសត្វសង្ឃឹមថា ស្វាឈ្មោលមួយក្បាលនោះនឹងអាចបង្កាត់ពូជបានឆាប់ៗ ព្រោះតែវាអភ័ព្វក្នុងការស្វែងរកដៃគូខ្លាំងពេក៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ស្វាមួយក្បាលនោះ
ស្វាមួយក្បាលនោះ
ស្វាមួយក្បាលនោះ
ស្វាមួយក្បាលនោះ
ស្វាមួយក្បាលនោះ
ស្វាមួយក្បាលនោះ
ស្វាមួយក្បាលនោះ
ស្វាមួយក្បាលនោះ
ស្វាមួយក្បាលនោះ
ស្វាមួយក្បាលនោះ
វីដេអូ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T