ចិនម្នាក់កំពុង​តែ​ថតរូប​សុខ​ៗ ស្រាប់តែ​ឆក់​បាត់​ទោះ​ស្រែក​យ៉ាងណា​ក៏​មិន​បាន​វិញ!

//s5.kh1.co/09/09214e8ff435e3766d214037a24279899f7fe4f5.jpg
សង្គម

 ២០-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​ឈប់​នៅ​តាម​ផ្លូវ​បេតុង​ក្នុង​បុរី​មួយ​កន្លែង​បន្ទាប់​មក​គាត់​បាន​កាន់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​១​គ្រឿង​ថតរូប​ដងផ្លូវ ដើមឈើ និង​អគារ​ផ្សេង​ព្រមទាំង​ផ្ទះល្វែង​នៅ​ក្នុង​បុរី​នោះ ប៉ុន្តែ​ពុំ​ដឹង​ថា គាត់​ថតរូប​ភាព​ទាំងនោះ​យក​ទៅ​ប្រើប្រាស់ ដើម្បី​អ្វី​នោះ​ឡើយ ។ ប៉ុន្តែ​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះ គឺ​ខណៈ​ដែល​គាត់​កំពុង​តែ​ផ្ចង់​ថត​ភ្លេចខ្លួន ស្រាប់តែ​មាន​ចោរ​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​ដល់​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដែល​គាត់​កំពុង​តែ​កាន់​ថតរូប​នោះ បាន​សម្រេច​រួច​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​បាត់​ស្រមោល ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=379,q=100/77/77e86d2de0205b33ac3c5b5398efcd939bba9832.jpg

ខណៈនោះ​គាត់​បាន​រត់​តាម​ពីក្រោយ​ចោរ​ជិះ​ម៉ូតូ​បណ្ដើរ និង​ស្រែក​ជា​ភាសា​ចិន​បណ្ដើរ​ដែរ តែ​តាម​មិន​ទាន់​ចោរ​នៅ​តែ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវ​បេតុង ក្នុង​បុរី​ញូ​វ​ថោ​ន ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

https://s5.kh1.co/__image/w=650,h=379,q=100/bb/bbd9726e7e5e2e145b20ecb9cfb0c6dc2746f321.jpg

បុរស​ជនជាតិ​ចិន​ម្នាក់​នោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ​គាត់​បាត់បង់​ទូរស័ព្ទ​ដៃ​១​គ្រឿង​ម៉ាក IPhone 6 plus ចំណែក​ចោរ​ជិះ​ម៉ូតូ​ម៉ាក YAMAHA QBIX ពណ៌​ស​១​គ្រឿង​មិន​ចាំ​ស្លាក​លេខ ។ អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​គាត់​បានឃើញ​បុរស​ជនជាតិ​ចិន​រូប​នេះ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​យ៉ា​ម៉ា​ហា​ស៊ី​រូស​ទៅ​ឈប់​កន្លែង​កើតហេតុ​ជិត​ហាង​កាហ្វេ​មួយ​កន្លែង ។ បន្ទាប់​មក​គាត់​បាន​កាន់​ទូរស័ព្ទ​ឈរ​ថតរូប​ភាព​នៅ​តំបន់​នោះ​ដោយ​មិន​បាន​ចាប់អារម្មណ៍​ថា មានរឿង​អាក្រក់​កើតឡើង​លើ​ខ្លួន​គាត់​ឡើយ ។

https://s5.kh1.co/__image/w=650,h=379,q=100/56/56fc31e7f72c1ad5203e4ddc0a7afd6cee12c520.jpg

ខណៈ​ពេល​កំពុង​តែ​ឈរ​ថតរូប​ភ្លេចខ្លួន ស្រាប់តែ​ចោរ​ម្នាក់​ខាងលើ​ជិះ​ម៉ូតូ​ទៅ​ជិត​រួច​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដែល​កំពុង​កាន់​ថត​នោះ​រួច​គេចខ្លួន​ទៅ​បាត់​ស្រមោល​តែ​ម្ដង ។ ក្រោយ​ពេល​កើតហេតុ​នគរបាល​បាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​កន្លែង​កើតហេតុ និង​មើល​កាមេរ៉ា​សុវត្ថិភាព​នៅ​ជិត​នោះ​ឃើញ​សកម្មភាព​ដែល​ចោរឆក់​ទូរស័ព្ទ និង​ឃើញ​ជន​រង​គ្រោះ​ព្យាយាម​រត់​ដេញ​តាម​ដែរ​តែ​រត់​មិន​ទាន់ ។ បន្ទាប់​មក​នគរបាល​បាន​នាំ​បុរស​ជនជាតិ​រូប​នេះ​ទៅ​សាកសួរ ប៉ុន្តែ​បុរស​នេះ​បាន​ប្រែចិត្ត​អត់​ដាក់​ពាក្យ​ប្ដឹង​ឡើយ ដោយ​គាត់​និយាយ​ថា​ខ្ជិល​មានរឿង​វែង​ឆ្ងាយ ៕

https://s5.kh1.co/__image/w=650,h=379,q=100/7f/7f1c88d59d2c96e1ccee28e8fd5f8088c8b45541.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T